ខេត្តបន្ទាយមានជ័យ៖ មេកន្ទុយលេខម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ ចុះទៅបង្ក្រាបនិងចាប់ខ្លួន កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ស្ថិតនៅផ្ទះជួលនៅភូមិកំពង់ស្វាយ សង្កាត់កំពង់
ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។មន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថាមេឆ្នោតនោះមានឈ្មោះឡោ សុធារី អាយុ៣៤ឆ្នាំ ជាមេកន្ទុយលេខ ។
ក្នុងប្រតិបត្ដិការចុះបង្ក្រាបនេះ ក្រៅពី ការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូត ម៉ាស៊ីនគិតលេខ ចំនួន២ កុំព្យូទ័រ ពីរគ្រឿង ម៉ាស៊ីនព្រីនមួយគ្រឿង ក្រដាសលេខឆ្នោត ៨២សន្លឹក លុយខ្សែ ជាង១លានរៀល ប្រាក់បាតជាង៨០០០បាត និង៣២ដុល្លារ។បច្ចុប្បន្នមេឆ្នោតរូបនេះ ស្ថិតក្រោមការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្ដតាមផ្លូវច្បាប់ ៕



































