បុរស់​ម្នាក់​ស្ម​គ្រ័​ចិត្ត​យក​ម៉ូតូ​របស់​ចោរ​យកទៅលក់​ក្នុង​តំលៃថោក​ត្រូវ​អាវុធហត្ថ​ចាប់បញ្ជូន​ទៅ​តុលាការ​

0

​ខេត្តបន្ទាយមានជ័យ​៖ ​កំលាំង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ចំនួន​៤​នាក់​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី​ព្រហ្ម​ថេ​ង​ប្រធាន​មន្ទីរ​យុ​ត្តិ​ធ​ម៍​បាន​ចុះទៅ​ស្រាវជ្រាវ​ដល់​ចំនុច​ភូមិ​ចំការ​ក្រូច​បាន​ជួប​បុរស​ដែល​កំពុង​ផ្សាយ​លក់​ម៉ូតូ​មួយគ្រឿង​យកមក​សាកសួ​។​ការឃាត់ខ្លួន​ជនសង្ស័យ​លក់​image (1)ម៉ូតូ​ចោរកម្ម​នោះ​នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៨​ខែ​ឧសភ​ឆ្នាំ​៧០១៥​នៅ​ភូមិ​ចំការ​ក្រូច សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី​ឪ​បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មានឈ្មោះ យឿ​ម ជាតិ ភេទ ប្រុស អាយុ ២៣​ឆ្នាំ ដែលមាន​ទីលំនៅ ភូមិ​បា​លិ​លេ​យ្យ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​លោក​បាន​និយាយ​បន្តថា​ជន​នោះ​ត្រូវបាន​នាំខ្លួន​ព្រមទាំង​ម៉ូតូ​មកកាន់​អាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ ព្រោះ​មានការ​សង្ស័យថា​ម៉ូតូ​នេះ​ជា​ផល​នៃ​អំពើ​លួច​។​ក្រោយពី​សមត្ថកិច្ច​សាកសួរ​ទើប​ដឹងថា​ម៉ូតូ​នេះ​បានមកពី​អំពើ​លួច​ពិតប្រាកដ​មែន​ប៉ុន្តែ​ម្ចាស់​ឈ្មោះ គា ដែលជា​អ្នកលួចយក​មកអោយ​រូបគេ​ជា​អ្នកលក់ តែ​ពុំ​ដឹង​ឈ្មោះ គា​នោះ​លួច​មកពីណា​នោះទេ ។​លោក​ឪ​បូ​រិន្ទ​បាន​និយាយ​បន្តទៀតថា​មុនពេល​កើតហេតុ​ជន​នោះបាន​យក​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​សេ​១២៥​ព៌​ណ​ខ្មៅ​សេរី​២០០៤​យកមក​ពា​វ​នាវ​លក់​ក្នុង​តំលៃ​៦០​ម៉ឺ​ន​រៀល​នៅ​ម្តុំ​កើតហេតុ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ដោយមាន​ការសង្ស័យថា​ជា​របស់​ចោរ​ទើប​ទុ​រimage​ស័ព្ទ​ហៅ​សម​ត្ត​កិច្ច​ឲ្យ​មក​ចាប់​តែម្តង​។ បច្ចុប្បន្ន​ត្រូវ​កំលាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​បក្សពួក​ឈ្មោះ​គា​ដែល​កំពុង​គេចខ្លួន​ចំនែក​ឈ្មោះ​យឿ​ម​ជាតិ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ចំនែក​ម៉ូតូ​រក្សាទុក​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ធ្វើការ​ប្រគល់អោយ​វិញ ម៉ូតូ​ដែលមាន​លេខ​ម៉ាស៊ីន 8053100​បើ​របស់​បងប្អូន​ណា​សូម​មក​ទាក់ទង​និង​កង​រាជ​អាវុធ​កុំ​ឲ្យ​ខាន​៕​