​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​ដឹកនាំ​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ចុះជួយ​រុះរើ​ផ្ទះ និង​ជួយ​ធ្វើ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់

0

​ឧ​ត្ត​រ​មានជ័យ​៖ ​បន្ទាប់​ឧបទ្ទវ ហេតុ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ បាន​បំផ្លាញ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​អស់​ចំនួន ៣៧​ខ្នង និង​សាលារៀន​ធ្វើ​អំពី​ឈើ​របស់​សហគមន៍ នៅ​ចំណុច​អូរ​ចាប់​ត្រី ភូមិ​ត្រពាំង​ធំ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ឯកឧត្តម ស ថា​វី ជា​អភិបាលខេត្តIMG_5885 បាន​ដឹកនាំ​ក្រុមការងារ​ថ្នាក់​ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​ទាំង ៣​ប្រភេទ ចុះជួយ​រុះរើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ និង​ជួយ​សាងសង់​ផ្ទះ​ជូន​ពួកគាត់ ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៥ ម្សិលមិញ ហើយ​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​រងរបួស​ចំនួន ២​នាក់​។​IMG_5877
​ក្រុមការងារ​ថ្នាក់​ខេត្ត និង​កម្លាំង​អន្តរាគមន៍ ដែល​មកពី​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៤១ ចំនួន ១០០​នាក់ កងរាជអាវុធហត្ថ​ចំនួន ៣៣​នាក់ ប៉ូលីស​ស្រុក​ចំនួន ១៥​នាក់ បាន​ចុះសួរសុខទុក្ខ​ដល់​ប្រជាពលរដ្ឋ ចំនួន ៣៧​គ្រួសារ និង​ជួយ​ធ្វើ​ជូន​ដល់​ពួកគាត់​នៅថ្ងៃនេះ ជា​លទ្ធិ​ផល​រួម​រាល់​ផ្ទះ​ចំនួន ១​ខ្នង ៤​ម​x៥​ម ចំណែក​ផ្ទះ​របស់​ប្រជា​ពល​រងគ្រោះ​ឯទៀត កងកម្លាំង​អាវុធហត្ថ យោធា និង​ប៉ូលីស កំពុងតែបន្ត​ជួយ​សាងសង់​ជូន​ប្រជាពលរដ្ឋ​ជា​បណ្តើរៗ ហើយ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ពុំទាន់​បានធ្វើ​ផ្ទះ ក្រុមការងារ​បានរៀបចំ​រក​កន្លែង​សុវត្ថិភាព​ឱ្យ​ពួកគាត់​ស្នាក់នៅ​ជា​បណ្តោះអាសន្ន​សិន​៕​IMG_5850 IMG_5829