​កូនភ្លោះ​៣​ចាប់​កំ​ណើ​យ​នៅ​ស្រុក​ព្រះនេត្រព្រះ​ចំ​ក្រ​កូ​ល​កសិករ​ក្រីក្រ​បំផុត​

0

​ខេត្តបន្ទាយមានជ័យ​៖ ​ថ្មីៗ​នៅ​ស្រុក​ព្រះនេត្រព្រះ​មាន​កសិករ​ក្រីក្រ​ម្នា​ក់មួយ​បានកើត​កូនភ្លោះ​៣​នាក់មក​ចំពេល​ដែល​ខ្យល់​កន្ត្រាក់​បោកបក់​មក​ចំ​ផ្ទះ​របស់គាត់​តែ​សំណាងល្អ​ណាស់​កូនភ្លោះ​ទាំង​៣​នាក់​នោះ​ពុំមាន​គ្រោះថ្នាក់​និង​កើតមក​មាន​សុខ​ភាពល្អ​មាំមួន​។​កូ​ម​ភ្លោះ​ដែល​កើតimage (2)​ក្នុង​ត្រកូល​កសិករ​នោះ​កើត​នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០១៥​នៅ​មន្ទី​ពេទ្យ​គន្ធបុប្ផា​។​បើតាម​ការអះអាង​រប​ស់​ម្តាយបង្កើត​កូនភ្លោះ​ទាំង​៣​នាក់​នោះបាន​រៀបរាប់​ប្រាប់​អ្នកយក​ព៌​ត័​មាន​ឲ្យ​ដឹងថា​គាត់​ជា​កូន​កសិករ​ក្រីក្រ​បំផុត​មានឈ្មោះ​ធឿ​ម​ឈី​អាយុ​២៨​ឆ្នាំ​ប្តី​របស់គាត់​មានឈ្មោះ​ប៉ូច​អ៊ា​ក​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​ទ្រ​ឡោក​ត្បូង ឃុំ​ភ្នំ​លាភ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​គាត់​បាន​និយាយ​បន្តថា​មុន​និង​កូនភ្លោះ​ទាំង​៣​នាក់​ចាប់កំណើត​បាន​៥​ខែ​គាត់​បាន​ទៅពិនិត្យ​ផ្ទៃពោះ​នៅ​មណ្ឌល​សុខភាព​ពេទ្យ​បាន​ប្រាប់ថា​គាត់​មានកូន​ភ្លោះ​២​នាក់​លុះ​គ្រប់​ខែ​ដល់​ថ្ងៃ​កើត​គាត់​ក៏បាន​ទៅ​កើត​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ស្រាប់តែ​គាត់​សំរាល​កូ​ម​មក​កើត​បានកូន​ដល់​ទៅ​៣​នាក់​ទៅវិញ​។​លោកស្រី​ធឿ​ម​ឈី​បាន​និយាយ​បន្តថា​បច្ចុប្បននេះ​គាត់​មានកូន​២​នាក់​រួចទៅហើយ​ហើយ​នេះ​ជា​កំណើត​ទី​៣​ស្រាប់តែ​កើតមក​កូន​បាន​ដល់​៣​នាក់​បន្ថែមទៀត​រហូត​មកដល់​សព្វថ្ងៃនេះ​កូន​របស់គាត់​មាន​រហូតដល់​ទៅ​៥​នាក់​។​កូនភ្លោះ​ទាំង​៣​ទី​១​មានឈ្មោះ អ៊ា​ក​វ៉ាន់​ចាន់ថា​ណា ស្រី​ទី​២​មានឈ្មោះ​អ៊ា​ក​វ៉ាន់​លក្ខ ស្រី ទី​៣​មានឈ្មោះ​អ៊ា​ក​ម៉េង​ហេង ប្រុស​។​លោកស្រី​ធឿ​ម​ឈី​និយាយ​បន្តថា​ក្រោយពី​កើត​បានកូន​ភ្លោះ​ទាំង​៣​នាក់​នោះ​រួចមក​ជីវភាព​គ្រួសារ​របស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​យ៉ាប់​ទៅៗ​ទឹកដោះ​ក៏​គ្មាន​ទឹកimage (1)ដោះគោ​ក៏​គ្មាន​លុយ​ទិញ​ឲ្យ​កូន​ទាំង​៣​ប៉ៅ​ទៀតផង​ព្រោះ​គ្រួសារ​មួយ​នេះ​ពឹងផ្អែក​ទៅលើ​ប្តី​គាត់​ទាំងស្រុង​តែ​ម្នាក់​ចំណែក​មុខរបរ​បស់​គ្រួសារ​រំពឹង​តែ​ការ​ធ្វើស្រែ​តែមួយ​បុ​៉​ណ្ណោះ​គាត់​ពុំ​ដឹងថា​ទៅ​ថ្ងៃមុខ​អាច​ចឹ​ញ្ចឹ​ម​កូន​ទាំង​៥​នាក់​នេះ​រស់​ដោយ​របៀប​ណា​នោះឡើយ​បើ​ក្នុងផ្ទះ​របស់គាត់​គ្មាន​អង្ករ​ច្រក​ឆ្នាំង​ផង​នោះ​សព្វថ្ងៃនេះ​គ្រួសារ​របស់គាត់​រំពឹង​តែ​ញា​ត្តិ​ជិតខាង​ផ្តល់​ចំណី​ប​ន្ទិ​ចប​ន្ទួ​ច​ដល់​គ្រួសារ​គាត់​តែប៉ុណ្ណោះ​។​អ្នកស្រី​ធឿ​ម​ឈី​បាន​បន្តទៀតថា​គ្រុមគ្រួសារ​របស់គាត់​អកុសល់​ណាស់​នៅ​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០១៥​នេះ​ស្រាប់តែ​ជួបប្រទះ​និង​ខ្យល់​កន្ត្រាក់​គួច​យក​ផ្ទះ​គាត់​បណ្តាល​ឲ្យ​រលំ​អស់ទាំង​ស្រុង​តែ​សំណាងល្អ​ដែរ​ពុំមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដល់​គ្រួសារ​របស់គាត់​ទេ​។​លោកស្រី​បាន​បន្តទៀតថា​ថ្មី​នេះ​តំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​និង​ក្រុមការងារ​ជាច្រើន​នាក់​បាន​ចុះទៅ​សួ​សុខ​ទុក​និង​បាន​នាំយក​ស​ង្គ​សី​ទៅជូន​និង​ជួយ​ជួសជុលផ្ទះ​ដល់​គ្រួសារ​គាត់​ដែរ​តែ​មិនអាច​បំពេញ​តាម​សេចក្តីត្រូវការ​នោះឡើយ​៕​image