​អំណោយ​ឯកឧត្តម គន់ គីម នាំ​ចែក​ដល់​គ្រួសារ​សព និង​អ្នករងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​អន្លង់វែង​

0

​ឧ​ត្ត​រ​មានជ័យ​៖ ​អំណោយ​សំភារៈ​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយចំនួន ជា​អំណោយ​របស់​ឯកឧត្តម គន់ គីម ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​គណៈបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​នាំយកទៅ​ចែកជូន​គ្រួសារ​សព​ជនរងគ្រោះ ដោយសារ​ខ្យល់​កន្ត្រាក់​គួច​រលំIMG_5900​ផ្ទះ​សង្កត់ និង​ជនរងគ្រោះ ២​នាក់​ទៀត​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​
​ការនាំ​អំណោយ​យកទៅ​ចែកជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ របស់​ឯកឧត្តម គន់ គីម តាមរយៈ​ឯកឧត្តម នាង ឃីម មេ​បញ្ជា​រការ កងពលតូច​ថ្មើរជើង​លេខ​៤១ រួម​នឹង​នាយទាហានរង ពលទាហាន នៅក្នុង​អង្គភាព​ទាំងអស់ បាន​នាំយកទៅ​ប្រគល់ជូន​ផ្ទាល់ដៃ​គ្រួសារ​ជនរងគ្រោះ នៅ​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៥​នេះ ដែល​គ្រួសារ​សព ឈ្មោះ មាស ឌឿ​ន ភេទ​ប្រុស ៦២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​គួច​ផ្ទះ​រលំ​សង្កត់ កាល​ល្ងាច​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៥ ម្សិលមិញ ហើយក៏​បណ្តាលឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​បាន​រងរបួស ដោយសារ ខ្យល់​គួច​ផ្ទះ​រលំ និង​ប៉ើង​ឈើ​បោក​ត្រូវ​ជើង និង​កុមារ​ម្នាក់​បាន​រងរបួស​ធ្ងន់ ហើយ​ជនរងគ្រោះ​កំពុង​សំរាក់​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង​។​IMG_5902
​ក្នុង​គ្រោះមហន្តរាយ​ខ្យល់​កន្ត្រាក់​ម្សិលមិញ ឯកឧត្តម នាង ឃីម ក៏បាន​បញ្ជូន​កម្លាំង​អន្តរាគមន៍ ប្រមាណ​ជាង​១០០​នាក់ ដើម្បី​ចុះជួយ​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ហើយ​ក្រុមការងារ​នាយទាហាន ពលទាហាន ក៏បាន​ពាំនាំ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ ពី​សំណាក់​ឯកឧត្តម គន់ គីម​ក្នុងនាម​ជា​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​ទោះបីជា​អំណោយ​ទាំងនេះ មិនបាន​ដោះ​ទុក្ខលំបាក​ជូន​ប្រជាពលរដ្ឋ​បានយូរ​ក្តី តែ​វា​បាន​សម្រួល​ដល់​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​មួយរយៈ​ផងដែរ​។​IMG_5901
​អំណោយ​ដែល​នាំយកទៅ​ចែកជូន​ដល់​គ្រួសារ​សព ដែល​រងគ្រោះ​ដោយសារ​ខ្យល់​រលំ​ផ្ទះ​សង្កត់​ស្លាប់​ឈ្មោះ មាស ឌឿ​ន នូវ​ថវិកា ៥​សែន​រៀល អង្ករ ២​បេ និង​មី ២​កេះ ចំណែក​ជនរងគ្រោះ​របួស ២​នាក់​ទៀត ថវិកា ១០​ម៉ឺន​រៀល និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួនទៀត​៕IMG_5904