កុមារកំព្រាខេត្ត៖ កំពង់ឆ្នាំង៖ដោយមានការអំពាវនាវពីជីតានិងជីដូនចាស់ជរារបស់កុមារទាំង៥នាក់រស់នៅភូមិព្រៃតាមួងឃុំផ្សារស្រុកបរិបូណ៌ និងឪពុកម្តាយបានធ្វើចំណាកស្រុកចោលកូនៗព្រោះតែភាពក្រីក្រ ឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្ត និងលោកជំទាវ កែ ច័ន្ទមុនី
អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង នៅព្រឹកថៃ្ងទី៨ ខែឧសភា ឆ្នាំ២០១៥អោយលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង នាំពួកគេមកអោយស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាខេត្ត ដើម្បីអោយក្មេងទាំង៥នាក់នោះបានសិក្សារៀនសូត្រ បន្តទៀត ។
អាជ្ញាធរដែនដីបានបញ្ជាក់អោយដឹងថា៖ឪពុកកុមារទាំង៥នាក់នោះមានឈ្មោះ ពេជ្រ សំនាង អាយុ៣៥ឆ្នាំ និងម្តាយឈ្មោះ អាន សុភី អាយុ៣២ឆ្នាំបា នធ្វើចំណាកស្រុកទៅរកស៊ីនៅព្រំដែនប្រទេសថៃ តាំងពីឆ្នាំ២០ ១០បាននាំកូន៤នាក់ទៅជាមួយ ឯកូនបងទុកនៅជីតានិងជីដូន ចាស់ជរាចិញ្ចឹម ទើបមកដល់ថៃ្ងទី២៣ ខែមេសា ឆ្នាំ២០១៥ ម្តាយឈ្មោះ អាន សុភី បានបញ្ជូនកូនទាំងអស់ តាមរថយន្តឈ្មួលអោយមករស់នៅជាមួយលោកតា ហង្ស អាន អាយុ៧២ឆ្នាំ និងជីដូនឈ្មោះ តូច ប៊ីន អាយុ៦២ឆ្នាំ នៅភូមិព្រៃតាមួង ឃុំផ្សារ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងវិញ។កូនបងឈ្មោះ នាង ស៊ីណា ភេទប្រុស អាយុ១២ឆ្នាំ រៀន,កូនទី២ឈ្មោះ នាង សុភ័ក្តិំ ភេទស្រី អាយុ១០ឆ្នាំ អត់បានរៀនមើលប្អូន,កូនទី៣ឈ្មោះ នាង សុភាន់ ភេទស្រី អាយុ៨ឆ្នាំរៀន,កូនទី៤ឈ្មោះនាង ស្រីនុត ភេទស្រី អាយុ៥ឆ្នាំ អត់បានរៀននិងកូនទី៥ ឈ្មោះ នាង សុនិត ភេទប្រុស អាយុ២ឆ្នាំ នៅតូច។
អាជ្ញាធរដែនដីបានអោយដឹងបន្តទៀតថា៖តាយាយទាំង២សុទ្ធតែជាជនចាស់ជរាមិនអាចមានលទ្ធភាពក្នុងការផ្គត់ផ្គត់ចៅៗរបស់គាត់ទាំង៥នាក់អោយបានរៀនសូត្រចប់ចុងចប់ដើមនិងគេទេ ទើបថ្មីៗនេះគាត់បានសុំអំពាវនាវអោយអាជ្ញាធរជួយនាំចៅៗរបស់គាត់ទាំង៥នាក់មកនៅមណ្ឌលកំព្រាខេត្តផង ដើម្បីអោយចៅទាំង៥នាក់របស់គាត់បានរៀនសូត្របន្តទៀត និងមានអនាគតអាចរកការងារធ្វើចិញ្ចឹមជីវិតខ្លួនឯងបាន និងបានចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជានាពេលអនាគត។
លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្តបានមានប្រសាសន៍ថា៖ក្រោយពីលោកតា ហង្ស អានបានសុំអំពាវនាវអោយអាជ្ញាធរជួយនាំចៅៗរបស់គាត់ទាំង៥នាក់បងប្អូនមក សុំអោយ មណ្ឌលកុមារកំព្រាខេត្តជួយសង្រោះចៅរបស់គាត់អោយបានរៀនសូត្រមានអនាគតល្អដូចគេឯងនោះ និងដោយមានការព្រួយបារម្មណ៍អំពីសុខភាព សន្តិសុខ សុវត្តិភាព ជីវភាព និងការមិនបានរៀនសូត្ររបស់កុមារទាំង៥នាក់នោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ដឡកំពង់ឆ្នាំង នៅព្រឹកថៃ្ងទី៨ ខែឧសភា ឆ្នាំ២០១៥ លោក ថោងចំរើន រួមដំណើរដោយលោក នុត ត្រសុំ ប្រធានមណ្ឌលកុមារកំព្រាខេត្ត និងមានការចូលរួមធ្វើសាក្សីពីអាជ្ញាដែនដីបានធ្វើសំណុំបែបបទតាមផ្លូវច្បាប់ ហើយបាននាំយកកុមារទាំង៥នេះមកដល់មណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងនៅវេលាម៉ោង១១ថៃ្ងត្រង់នេះដោយសុវត្ថិភាព។
សូមបញ្ជាក់ថា៖លោក ប៊ី ប្រធានក្រុមយុវវ័យសាមគ្គីដើម្បីមនុស្សខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភអាហារថៃ្ងត្រង់មួយពេលជូនដល់កុមារទាំង៥នាក់នេះផងដែរ ហើយនៅពេលធ្វើមកដល់ផ្ទះលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកជំទា វបានឧបត្ថម្ភខោអាវសិក្សា១កំប្លេរ ស្បែកជើង១គូរ កាបូបស្ពាយម្នាក់មួយៗដល់កុមាទាំងនោះផងដែរ៕




































