កំពង់ឆ្នាំង៖ខឿនការ៉ូឡាចិញ្ចើមផ្លូវជាតិនៅមុខមន្ទីរធនធានទឹកខេត្តបានរងការខូចខាតអស់មួយចំនួន ដោយសាររថយន្តយីឌុបរបស់ក្រុមហ៊ុនH.Cបានបើកបុកកណ្តាលយប់នៅចំណុចផ្លូវបត់កោង ឯរថយន្តបានរងការខូចខាតធ្ងន់ដាច់កង់មុខទាំង២។ហេតុការណ៍នេះបានកើត
ឡើងនៅម៉ោង០០និង៤០នាទីយប់ ឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៥លើ
ផ្លូវជាតិលេខ៥ ក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖រថយន្តខាងលើនេះម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3C-0353 របស់ក្រុមហ៊ុនH.C ដឹកជីទម្ងន់ជាង៣០តោនពីក្រុងភ្នំពេញទៅខេត្តបាត់ដំបង។មុនពេលកើតហេតុរថយន្តនេះបា នបើកបរពីត្បូងទៅជើងក្នុងល្បឿនលឿនដល់ចំណុចផ្លូវបត់កោងខ្លាំង ប្រហែលជាបត់ចង្កូ តជ្រុលក៏បានបុកខឿនចិញ្ចើមផ្លូវនៅចំណុចខាងលើ ដាច់កង់មុខទាំង២ទៅមុខលែងរួច និងបណ្តាលអោយខូចខាតការ៉ូការ៉ូឡាចិញ្ចើញផ្លូវជាតិរបស់រដ្ឋទំហំប្រមាណ៧ម៉ែត្រការ៉េ។
ករណីនេះសមត្ថកិច្ច និងមន្ទីរសាធារណៈការខេត្ត និងឃាត់រថយន្តនេះទុកមួយរយះសិន នឹងតម្រូវអោយក្រុមហ៊ុនជាម្ចាស់រថយន្តចេញថ្លៃជួសជុលការ៉ូការ៉ូឡាចិញ្ចើមផ្លូវរបស់រដ្ឋអោយបានស្អាតល្អឡើងវិញ ទើបអនុញ្ញាតអោយរថយន្តនោះទៅប្រកបអាជីវកម្មវិញ។
នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៥នេះ ព្រូរថយន្តខាងលើបាននិយាយអោយដឹងថា៖មុនពេលកើតហេតុនេះ គឺរថយន្តជីដឹកធ្ងន់ជាង៣០តោន កំពុងតែបើកបត់ក្នុងផ្លូវបត់កោង ក៏បានរលត់ម៉ាស៊ីន ហើយគាំងចង្កូតកាច់មិនរួចតែម្តង ទើបបណ្តាលអោយមាគ្រោះថ្នាក់ដូចខាងលើនេះតែម្តងទៅ ប៉ុន្តែមិនបង្កអោយមានគ្រោះថ្នាក់ដល់អ្នកណាឡើយ។
ប្រជាពលរដ្ឋនៅចំណុចកើតហេតុបាននិយាយអោយដឹងថា៖ចំណុចផ្លូវបត់កោងនេះ
ធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សជាច្រើននាក់មកហើយ ដែលអ្នកស្រុកនៅក្នុងភូមិនេះថាពិតជាមានជើងកប ចាំឆក់យកជីវិតមនុស្សនៅពេលណាដែលគេបើកបរមិនប្រុងប្រយត្ន័។កន្លងមកកាលពី២ឆ្នាំមុន អ្នកស្រុក សមត្ថកិច្ច និងក្រុមគ្រួសារដែលមានបងប្អូនកូនចៅ
ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅចំណុចនេះ បាននាំគ្នានិមន្តព្រះសង្ឃសូត្រមន្ត រំដោះគ្រោះ និងរំងាប់ជើងកបនៅចំណុចនេះ ហើយគ្រោះថ្នាក់ចរាចរណ៍ក៏បានស្ងប់ស្ងាត់មួយរយះដែរ តែពេលនេះចាប់ផ្តើមកើតមានឡើងវិញហើយ ដូច្នេះអ្នកបើកបរយានយន្តមកដល់ចំណុចផ្លូវបត់កោងនេះគួរតែប្រុងប្រយត្ន័អោយបានខ្ពស់ បើយកល្អនាំគ្នានិមន្តព្រះសង្ឃរំងាប់ជើងកបរាល់ឆ្នាំទៅប្រហែលជាបានសុខហើយ៕




































