ដី​ចំណី​ផ្លូវជាតិ​លេខ​៦២​ត្រូវបាន​ឈ្មួញ​ឃុបឃិត​គ្នា​រំលោភ​យក និង​ចាក់​លុប​ប្រ​ព័​ន្ឋ​លូ​រំដោះ​ទឹក

0

កំពង់ធំៈ ប្រជាពលរដ្ឋ​ជាច្រើន​បាន​សម្តែង​ការក្តៅក្រហាយ ចំពោះ​ការរំលោភ​យក​ដី​ចំណីផ្លូវ ជាតិ​លេខ​៦២ យក​ធ្វើជា​កម្ម​សិទ្ធ និង​ការចាក់​លុប​ប្រ​ព័​ន្ឋ​លូទឹក នៅតាម​បណ្តោយ​ផ្លូវជាតិ បង្ករ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ មានការ​ព្រួយបារម្ភ​ណ៍ និង​ការស្ទះ​ចរាចរណ៍​ទឹក ដោយសារតែ​រដូវវស្សា​បាន​ចូលមក​ដល់ ត្រូវបាន​ឈ្មួញ​ដឹក​ដី​មកចាក់​លុប​លូ​។​
​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកម៉ៅការ​ចាក់ដី បាន​ឲ្យ​ដឹងថា ម្ចាស់​ដី​ឈ្មោះ​លោក ចាន់ សារី រស់នៅ​ភូមិ ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ការចាក់ដី​នេះ លោក​ពុំមាន​ដឹងថា លោក ចាន់ សារី បាន​សុំច្បាប់​ហើយ​ឬ​នៅ​នោះទេ លោក​គ្រាន់តែ​ទទួល​ចាក់ដី​តាម​បណ្តោយ​ផ្លូវជាតិ ប្រមាណ​ជាង​១០០​ម៉ែត្រ​នេះ ចំណែក​ប្រ​ព័​ន្ឋ​លូបង្ហូរទឹក​តាម​បណ្តោយ​ផ្លូវ​នឹងត្រូវ​លុប​ទាំងអស់ នៅ​ចំនុច​ផ្លូវ​ចូល​ប្រាសាទ​សំបូរ​ព្រៃ​គុម្ព ។​Image19
​ពាក់​ព័​ន្ឋ​ទៅនឹង​ការរំលោភ​យក​ដី​ចំណីផ្លូវ និង​ចាក់ដី​លុប​ប្រ​ព័​ន្ឋ​លូ​រំដោះ​ទឹក ដែល​នៅ​អម​សងខាង​ថ្នល់ជាតិ​នេះ លោក ចាន់ សារី ដែលជា​ម្ចាស់​ដី​បាន​ឲ្យ​ដឹងថា លោក​បាន​បញ្ជា​ឲ្យ​គ្រឿងចក្រ​លុប​ប្រ​ព័​ន្ឋ​លូ​មែន និង​ចាក់ដី​តាម​មាត់​ផ្លូវជាតិ ដើម្បី​ពង្រៀបដី​ឲ្យ​ជួយ​ឲ្យ​គេ​ធ្វើ​កន្លែង​ជួសជុល និង​ប៉ះ​កង់ឡាន ហើយ​លោក​ក៏​ពុំមាន​សុំច្បាប់​អ្វី​នោះទេ ដោយសារតែ លោក​ពុំ​បានដឹង​ពី​ច្បាប់​ទំលាប់ លោក​នឹងធ្វើ​ការណែនាំ​របស់​ស​ត្ថ​កិច្ច​ជំនាញ​នៃ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន ។​Image18
​លោក ជូ កុឡា ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន បាន​ឲ្យ​មន្ត្រី​ចុះមក​ពិនិត្យ​សកម្មភាព​ផ្ទាល់​ហើយ​បាន ផ្អាក​ដំណើរ​ការចាក់ដី​លុប​ចំណីផ្លូវ ហើយ​ណែនាំ​ឲ្យ កាយ​ដាក់​លូទឹក​ដែលមាន មុខ​មួយ​ម៉ែត្រ និង​ណែនាំ​ឲ្យ​ទៅសុំ​ច្បាប់ អនុញ្ញាតិ​ត្រឹមត្រូវ ដោយសារតែ​ការចាក់ដី​នេះ វា​បាន​ប៉ះពាល់​ដី​ចំណីផ្លូវ និង​ប៉ះពាល់​ដល់​កា​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​បង្ករ​ឡើង​ដោយសារតែ ការចាក់ដី​លុប​ប្រ​ព័​ន្ឋ​រំដោះ​ទឹក​។​
ដោយ ប៊ុន រដ្ឋា
Image17 Image16 Image15 Image13 Image14