ព្រៃ​ឡង់​ត្រូវបាន​គេ​លួច​កាប់ឆ្ការ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្ម​សិទ្ធ ត្រូវបាន​គេ​ចោទ​លើ​សមត្ថកិច្ច​ខ្វះ​ចំណាត់ការ

0

​កំពង់ធំៈ ព្រៃ​ឡង់​ជិត​ក្លាយទៅជា​ឈ្មោះ​នៃ​ប្រវត្តិសាស្ត្រ និង​រលាយ​នៃ​ពេល​ដ៏​ឆាប់​ខាងមុខនេះ ដោយសារតែ​ក្នុង​មួយថ្ងៃៗ គេ​សង្កេតឃើញ​មានការ​កាប់ឆ្ការ ដុតបំផ្លាញ​ទាំង​ព្រៃឈើ ចាប់ពី​តូច​រហូតដល់​ធំ ដើម្បី​រំលោភ​យក​ដី​ធ្វើជា​កម្ម​សិទ្ធ ចំណែក​អ្នក​អា​ឈើ​ក៏​ធ្វើ​សកម្មភាព កក្រើក​ពេញ​ព្រៃ សមត្ថកិច្ច​មេព្រៃ​នៃ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់ ពុំមាន​ភាព​ទទួលខុស​ត្រូវ​លើ​តួនាទី ។​a3
​តាម​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា អ្នក​កាប់ឆ្កា​ព្រៃ​យក​ដី​ធ្វើជា់​សកម្ម​សិទ្ធ និង​អ្នក​អា​ឈើ ធ្វើ​សកម្មភាព​ពេញ​ព្រៃ​នេះ គឺ​មួយចំនួនធំ និង​ស្ទើរតែ​ទាំងអស់ គឺជា​របស់​សមត្ថកិច្ច ក្នុងនោះ​មាន ប៉ូលិស និង​ប៉េ​អ៊ឹម និង​មន្ត្រីរាជការ ក្នុងស្រុក​សណ្តាន់ រីឯ​ប្រជាពលរដ្ឋ​ស្ទើរតែ​ពុំមាន ដោយសារតែ​ប្រជាពលរដ្ឋ អា​ឈើ​បន្តិចបន្តួច ត្រូវបាន​គេ​គំរាម​ចាប់ ដាក់គុក​ដាក់ច្រវ៉ាក់ ក្នុងនោះ​ត្រូវបាន​គេ​ទំលាយ ឲ្យ​ដឹងថា លោក សុខ​ថន ជា​មន្ត្រីប៉ូលិស នៃ​ទីa2បញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​សណ្តាន់ បានធ្វើ​សកម្មភាព​ជួល​មនុស្ស​៦ នាក់​ឲ្យ​អា​ឈើ​ឲ្យ​ខ្លួន និង​ឲ្យ​ប្រព​ន្ឋ​ចុង​ឈ្មោះ ស្រី​ខួច ជា​អ្នកមើលការខុសត្រូវ អា​ឈើ​នុ​ច អូ​ឆ្នូ​រ រូ​ច​ដឹក​មក​ដាក់​នៅផ្ទះ​របស់​ស្រី​ខួច នៅ​ស្រុក​ចាស់ ឃុំ សុខចិត្ត ស្រុក​សណ្តាន់ រួច​ដឹក​តាម​កាឡេ​ថង​បន្តទៅ​លក់ ក្នុងនោះ​ត្រូវបាន​គេ​រិះគន់ថា លោក ថន ជា​មន្ត្រី​កងរាជអាវុធហត្ថ​ផង ជា​ឈ្មួញ​ឈើ​ផង ដោយបាន​ចាប់​អ្នក​អា​ឈើ​ផង និង​ជា​អ្នក​អា​ឈើ​ខ្លួនឯង​ផង អ្នកណា​មិន​បងលុយ​ឲ្យ​និង​ត្រូវ​ចាប់​តែម្តង ។​a1
​ពាក់​ព័​ន្ឋ​ទៅនឹង​បញ្ហា​នេះ លោក ថន ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ឆ្លើយ​ដាក់ថា ដៃ​ម្ខាង​ចាប់ ដៃ​ម្ខាង​ប្រព្រឹត្ត​បទល្មើស​ព្រៃ ឈើ​ដោយ​ខ្លួនឯង លោក បាន​ព្យាយាម​លាក់បាំង​នូវ​កំហុសឆ្គង​របស់ខ្លួន​ឯង ហើយ​បាន​បំភ្លឺ​តាម​ទូរស័ព្ទ​ថា​លោក​អត់ បាន​រកស៊ី​ពាក់​ព័​ន្ឋ​នោះទេ ខណៈពេលដែល​មហាជន​ឆ្លើយ​ដាក់​ទាំងអស់ ។ ចំណែក​លោក វង្ស មេបញ្ជាការ​កង​រាជ​អា​វុ​អ​ហត្ថ​ស្រុក​សណ្តាន់ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា លោក អគុណ​ណាស់​ចំពោះ​ការផ្តល់​ពត៌មាន នូវ​ទង្វើ​មន្ត្រី​របស់លោក លោក​បាន​បន្តថា ទើបតែ​ទទួល​បទបញ្ជា​ព្រឹក​មិញ ពី​អភិបាលស្រុក ឲ្យ​កម្លាំង​ដែល​ប្រចាំការ​ជាមួយ​មេព្រៃ ឲ្យ​ចូល​បន្ទាយ​វិញ​ទាំងអស់ និង​ឈប់​ឲ្យ​ប្រចាំការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ។​74
​ចំណែក​ឯក​ព្រៃ​ឡង់ ដែលមាន​ការកាប់​ឆ្ការ​រុក​រា​ន្ទ យក​ដី​ដោយមាន​ការកាប់បំផ្លាញ​នោះ គឺ​សុទ្ធតែជា​ដី​របស់លោក​នេះ លោក​នោះ គ្មាន​ដី​ប្រជាពលរដ្ឋ​នោះទេ បច្ចុប្បន្ន​ព្រៃ​ឡង់​បាន​ក្លាយទៅជា ព្រៃ​ចំការ ព្រៃ​ស្វាយចន្ទី ព្រៃ​ដំឡូង​មី និង​កំពុងតែ​បាត់បង់​យ៉ាងធ្ងន់ធ្ងរ ដោយ​មើល​ពី​ផ្លូវ​ទៅ​ប្រមាណ​៥០​ម៉ែត្រ សុទ្ធតែ​វាល​ចំការ រីឯ​ព្រៃ​គឺមាន​តែ​តាម​ដងផ្លូវ មហាជន​បាន​សំណូមពរ​ឲ្យ រាជ​រដ្ឋ​បា​ភិ​បាល មេត្តា​ចុះ​ពិនិត្យ​ស្ថានភាព​ព្រៃ​ឡង់​ពិតប្រាកដ​ផង ដោយសារតែ​ការ​អសមត្ថភាព​របស់លោក នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់ បានធ្វើ​ឲ្យ​ព្រៃ​ឡង់​បាត់​ពី​ផែនទី នៅសល់តែ​ឈ្មោះ និង​ចំការ​អ្នកស្រុក ។​
​ដោយ ប៊ុន រដ្ឋា13 12 11
14