​លោក​ឃឹម​ប៊ុន​សុង​អភិបាលខេត្ត​ជួបពិភាក្សា​ជាមួយ​ប្រតិភូ​ជាន់ខ្ពស់​ថៃ​

0

​សៀមរាប​​ ,នៅ​ចុង​សប្តាហ៍​ថ្ងៃទី​០៩​ខែឧសភា​ឆ្នាំ​២០១៥​នេះ​លោក​ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ជួបពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​ប្រតិភូ​ថៃ ដឹកនាំ​ដោយ​ឯ​.​ឧ វិ​ឈិ​ត យ៉ា​ជិប សមាជិកសភា កំណែទម្រង់​ជាតិ​ថៃ​និង​ជា​ប្រធាន​សមាគម​មិត្តភាព​ថៃ​.​កម្ពុជា ស្តីពី​ការ​មក​ធ្វើ​វិនិយោគ​នៅ​កម្ពុជា សំខាន់​នៅ​ខេត្តសៀមរាប ។​
​តាម​ការបញ្ជាក់​របស់​លោក វិ​ឈិ​ត យ៉ា​ជិប​ក៏បាន​ឲ្យ​ដឹង​ពី​គោលបំណង​របស់​ប្រតិភូ ព្រមទាំង​លើកឡើង​ពី​ការ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ នូវ​ផ្នែក​វប្បធម៌ និង ពាណិជ្ជកម្ម ។ ឯកឧត្តម​បាន​បន្តទៀតថា ប្រទេស​យើង​ទាំងពីរ ជា ប្រទេស​ភូមិ​នឹង​គ្នា ព្រមទាំង​បាន​រឹតចំណង​មិត្តភាព​នឹង សំខាន់​លើ​វិស័យ​កងទ័ព និង រដ្ឋបាល នៅតាម​បណ្តោយ​ខ្សែ បន្ទាត់​ព្រំដែន ក្នុង​កិច្ចសហប្រតិបត្តិការ​នឹង​គ្នា​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង ។ លោក វិ​ឈិ​ត យ៉ា​ជិត មានប្រសាសន៍​បន្តទៀត​ថា​ការចូល​ជួបពិភាក្សា​ជាមួយ​គណៈ​អភិបាលខេត្ត​សៀមរាប​នាពេលនេះ ក៏​ជាការ​ចូលរួមចំណែក​មួ​យ​ក្នុងការ​អភិវឌ្ឍន៍​លើ​វិស័យសេដ្ឋកិច្ច​នៅ​កម្ពុ​ជាពិសេស​នៅ​ខេត្តសៀមរាប ដោយបាន​នាំនូវ​អ្នកវិនិយោគ​ក្រុមហ៊ុន​ចិន ហុងកុង ចូលជួប​ធ្វើការ​ពិភាក្សា ដើម្បី​ធ្វើការ​សិក្សា​ស្វែងយល់​អំពី​ស្ថានភាព ក្នុង​ការដាក់​វិនិយោគ​នៅ​ខេត្តសៀមរាប​ហើយក៏​ជាការ​ផ្តល់ដំណឹង​ដល់​បងប្អូន​ប្រជាជន​កម្ពុជា​ផងដែរ ។ ឯកឧត្តម​បាន​បន្តទៀតថា ក្នុងនាម​ប្រធាន​សមាគមន៍​មិត្តភាព ថៃ កម្ពុជា នៅពេល​ខាងមុខនេះ សមាគមន៍​វិនិយោគ និង ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​ថៃ​និង​ចូល​ជួ​ម​ពិភាក្សា​ជាមួយ​គណៈ​អភិបាលខេត្ត ព្រមទាំង​បានធ្វើ​ការអញ្ជើញ​គណៈប្រតិភូ​ខេត្តសៀមរាប​ទៅ​ទស្សនកិច្ច​នៅ​ក្រុង​បាងកក​និង​ទីក្រុង ហុងកុង ដើម្បី​ទទួលបាន​នូវ​បទពិសោធន៍​ល្អៗ យកមក​ធ្វើការ​អភិវឌ្ឍន៍​នៅ​ក្រុង​សៀមរាប​ផងដែរ ។​ក្នុងនោះដែរ​តំណាង​ក្រុមហ៊ុន​ចិន ក៏បាន​បញ្ជាក់ថា ក្រុមហ៊ុន​មានបំណង​មក​ធ្វើ​វិនិយោគ​នៅ​ស្រុក​ខ្មែរ​តាំងពី​ឆ្នាំ ២០១៤ ហើយ​គោលដៅ​របស់​ក្រុមហ៊ុន មិន​ផ្តោត​សំខាន់​ទៅលើ​រោងចក្រ​នោះទេ គឺ​ទាក់ទង​ទៅនឹង​វិស័យ​ទេសចរណ៍ ផងដែរ ។ លោក​បាន​បន្តទៀតថា គោលដៅ​ដំបូង​ក្រុមហ៊ុន​នឹង​នាំយក​នូវ​រោងចក្រ​ផលិត​កញ្ចក់​វ៉ាន់​តា នៅ​កម្ពុជា ដោយ ប្រទេស​កម្ពុ​ជាមាន​ទីតាំង​ល្អ ស្ថិតក្នុង​តំបន់​អាស៊ាន ដែលមាន​វិស័យ​កាត់ដេរ​បាន​កំពុង​ប្រណាំងប្រជែង​គ្នា​ផងដែរ ។ ក្នុង នោះ​ក្រុមហ៊ុន​ក៏បាន​គូសបញ្ជាក់ថា ក្រៅពី​ការ​រោងចក្រ ក៏មាន​បច្ចេកទេស​ថ្មីៗ​មក​កម្ពុជា នៅពេល​ក្រុមហ៊ុន​របស់លោក មាន​ភាពជោគជ័យ​ហើយ​នោះ នឹងមាន​បណ្តា​ក្រុមហ៊ុន​នៅ​ប្រទេស​ចិន នឹង​ចូល​មកជា​បន្តបន្ទាប់​ផងដែរ ។
​មានប្រសាសន៍​នោះដែរ​លោក ឃឹម ប៊ុន​សុង ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ពី​គោលបំណង​របស់​ប្រតិភូ ដែល បាន​ដឹកនាំ​អ្នកវិនិយោគ​ក្រុមហ៊ុន​ចិន មកកាន់​ខេត្តសៀមរាប ដែលជា​តម្រូវ​ការចាំបាច់​របស់​ខេត្ត​ចំពោះមុខ ក្នុង​វិស័យ ទេសចរណ៍ ។ ឯកឧត្តម​បាន​គូសបញ្ជាក់​ជូន​ដល់​ប្រតិភូ​ឲ្យ​បានដឹងថា ខេត្តសៀមរាប​ជា​គោលដៅ​អភិវឌ្ឍន៍​ថ្មី ដែល​តំបន់​មួយ ក្នុងការ​ពង្រីក​នូវ​សេវាកម្ម​ទេសចរណ៍ ដោយ​បច្ចុប្បន្ននេះ​ក្រោយពេល​ដែរ​ភ្ញៀវ​ទេសចរណ៍ បាន​ទស្សនា​កម្សាន្ត​នៅ តាម​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ យើង​នូវ​ខ្វះ​ទីកន្លែង​សម្រាប់​ភ្ញៀវ​ដើរ​កម្សាន្ត​សប្បាយ​នៅពេល​រាត្រី សំខាន់​ទីផ្សារ​ទំនើប​។ លោក ឃឹម​ប៊ុន​សុង​ក៏បាន​លើកឡើង​ផងដែរ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​លើ​វិស័យ​ទេសចរ ដែលជា​តម្រូវ​ការចាំបាច់​របស់​ខេត្ត ក្នុងការ​ស្វែងរក​អ្នកវិនិយោគ​មក​ចូលរួម​អភិវឌ្ឍន៍​នៅតាម​តំបន់​ថ្មី​នៅ​ជិត​ក្រុង​បុរាណ​យើង​នេះ​ផងដែរ ។ តាម​ការព្យាករណ៍​រប​ស់​ក្រសួងទេសចរណ៍​នៅ​ឆ្នាំ​២០១៧.២០២០​ភ្ញៀវ​ទេសចរណ៍​ដែល​ចូលមក​កម្ពុជា នឹងមាន​កំណើត​ទៅ​២០​លាន​នាក់​ដោយ​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើការ​ពង្រីក​នូវ​តំបន់​អេកូ ទេសចរណ៍​ជាច្រើន​បន្ថែមទៀត ។ ដូច្នេះ​ខេត្តសៀមរាប​គឺជា​គោលដៅ​សំខាន់ សម្រាប់​ភ្ញៀវ​ទេសចរណ៍​គ្រប់​ជាតិ​សាសន៍ ចូលមក​ទស្សនា​កម្សាន្ត​ផងដែរ​។DSC_0417​លោក​ក៏​លើកឡើងថា​ដោយ​កត្តា​នេះហើយ​ខេត្តសៀមរាប ត្រូវមាន​ការទាមទារ​លើ​ការបណ្តុះបណ្តាល​នូវ​ធនធានមនុស្ស​និង​ពង្រីក​នូវ​សេវាកម្ម​ទេសចរណ៍ ដោយ​ខេត្ត​មាន​តំបន់​ទេស ចរណ៍​វប្បធម៌ និង រមណីយដ្ឋាន​ធម្មជាតិ ។ ក្នុងនោះ​លោក ឃឹម ប៊ុន​សុង ក៏បាន​សុំ​ឲ្យ​ប្រតិភូ ជួយ​ជម្រុញ​ដល់​អ្នកវិនិយោគ​ទាំងនោះ មក​ធ្វើ​វិនិយោគ​លើ​វិស័យ​ទេសចរ នៅលើ​ខេត្ត​ប្រ​វ​តិ្ត​សាស្ត្រ ដោយ​អាជ្ញាធរខេត្ត ធ្វើការ​គាំទ្រ​នូវ​រាល់​គម្រោង និង គំនិត​ទាំងនេះ ដើម្បី​ចូលរួម​ក្នុង​កិច្ច​អភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍ នៅ​កម្ពុជា ក៏ដូចជា​កា​រក​ង្កើ​ន​ការងារ​ជូន​ដល់​ប្រជាជន​កម្ពុជា សំខាន់​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាជន​កាន់​តែមាន​ភាពប្រសើរ ឡើង​ទៀតផង ព្រមទាំង​ធ្វើ​ឲ្យ​ចំណងមិត្តភាព​កម្ពុជា ថៃ មាន​ភាពរឹងមាំ​ទៅ​អនាគត​ផងដែរ ៕DSC_0408