​ប្តី​ទើប​ស្លាប់​បាន​៦​ឆ្នាំ​កម្ម​អី​ប្រពន្ធ​ត្រូវ​រន្ទះបាញ់​ស្លាប់​បន្ត​បន្សល់​កូនប្រុស​ចំនួន​៣​នាក់​រស់​ដោយ​វេទនា​

0

​ខេត្តបន្ទាយមានជ័យ​៖ ​ស្ត្រី​ម្នាក់​ប្តី​ទើបតែ​ស្លាប់​បាន​៦​ឆ្នាំ​កម្ម​អី​ស្រាប់តែ​ប្រពន្ធ​ត្រូវបាន​រន្ទះបាញ់​ស្លាប់​បន្តទៀត​បន្សល់ទុក​កូនប្រុស​ចំនួន​៣​នាក​ឲ្យ​រស់នៅ​យ៉ាង​វេទនា​បំផុត​។​ហេតុ​ការ​ណ៏​រន្ទះបាញ់​នេះ​នៅវេលា​ម៉ោង​១​និ​១០​នា​ថ្ងៃត្រង់​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​១០១៥​នៅ​ចំណុច​ប្រឡាយ​ក្តាន់image (1) ភូមិ​អន្លង់​ថ្ងាន់​លិច ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​លោក​សៃ​ឡៅ​មេឃុំ​បត់​ត្រង់​បាន​និយាយថា​ជនរងគ្រោះ​មានឈ្មោះ ព្រំ​ឈឺ​ន​អាយុ​៥០​ឆ្នាំ​រស់នៅ​ភូមិ​អន្លង់​ថ្ងាន់​កើត ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ប្តី​របស់គាត់​ទើបតែ​ស្លាប់​បាន​៦​ឆ្នាំ​នោះ​មានឈ្មោះ ទួន​រឺ​ម អាយុ​៤៨​បន្សល់ទុក​កូនប្រុស​ចំនួន​៣​នាក់​ឲ្យ​រស់នៅ​យ៉ាង​ឯក​កោ​។​លោក​មេឃុំ​បាន​និយាយ​បន្តថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​នៅ​ម៉ោង​១​ថ្ងៃ​ត្រង់នោះ​ជនរងគ្រោះ​បាន​ចេញពីផ្ទះ​ឆ្ពោះទៅ​មើល​ស្រែ​លុះ​នៅ​ម៉ោងជាង​៣​ជនរងគ្រោះ​ក៏បាន​វិល​ត្រឡប់មកផ្ទះ​វិញ​ក្រោយពេល​ដើរចេញ​ពី​ស្រែ​បា​នប​ន្តិ​ត​ក៏មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ជនរងគ្រោះ​បាន​រូតរះ​ធ្វើimage (2)ដំណើរ​យ៉ាង​លឿន​លុះ​ដើរ​ចេញពី​ស្រែ​បាន​ប្រហែល​៩០០​ម៉ែត្រ​ក៏ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​និង​ក​ន្លែ​តែម្តងទៅ​។​លោក​មេឃុំ​បានបញ្ជាក់​ទៀតថា​ក្រោយពី​បាត់​ជនរងគ្រោះ​យ៉ាងយូរ​រហូតដល់​ម៉ោង​៦​យប់​ទើប​អ្នកភូមិ​និង​ក្រុមគ្រួសា​មានការ​ភ្ញាក់ផ្អើល​រួច​នាំគ្នា​ដើររក​សព​គ្រប់​ច្រកល្ហក​លុះ​នៅ​ម៉ោងជាង​៦​ល្ងាច​ទើប​រក​សព​ឃើញ​នៅ​វាលស្រែ​ខាងលិច​ភូមិ​ទើប​ក្រុមគ្រួសារ​និង​អ្នកជិតខាង​នាំគ្នា​សែង​សព​យកមក​ផ្ទះ តម្កល់ទុក​ធ្វើបុណ្យ​តាម​ប្រពៃណី​។​លោក​មរ​ឃុំ​បាន​និយាយ​បន្តថា​ក្រោយពី​កើតហេតុ​រូ​ច​រូបលោក​មេឃុំ​បាន​ដឹកនាំ​ស​មិត្ត​កិច្ច​មួយក្រុម​ចុះ​ទៅដល់​កន្លែង់កើតហេតុ​រួច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទើប​សន្ម​ត់​ថា​សព​នេះ​ពិតជា​ត្រូវ​រន្ទះបាញ់​ពិត​ប្រក​ដ​ព្រោះ​នៅលើ​ខ្លួន​សព​មាន​ស្នាម​ខ្មៅ​នៅ​ចំ​ដោះ​ខាងស្តាំ​មាន​ប្រវែង​មួយ​ចំអាម​គាត់​ថា​សព​នេះ​ពុំមាន​ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​នោះឡើយ​៕image