សម្តេចចៅហ្វា​វាំង គង់ សំអុល គោរព​វិញ្ញាណ​ក្ខ័​ន្ធ​និង​យក​ថវិកា​ចូល​បឆ្ច័យ​បុណ្យសព​ ​លោក​ឧបាសិកា ពុត យ៉ុ​ន មា​តាប​ង្កើ​កលោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង

0

​កំពង់ឆ្នាំង​៖ សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ព្រះបរមរាជវាំង រួម​ដំណើរ​ដោយ​លោក គុយ សុផល ទេសរដ្ឋមន្ត្រី និង ថ្នាក់ដឹកនាំ​ក្រសួងព្រះបរមរាជវាំង​ជាច្រើនរូប​ទៀត កាលពីរ​សៀ​ល​ថៃ្ង​ទី​១០ ខែឧសភា ឆ្នាំ​២០១៥​នេះ បាន​អញ្ជើញ ចូលរួមr1​បុណ្យសព គោរព​វិញ្ញាណ​ក្ខ័​ន្ធ លោកយាយ​ឧបាសិកា ពុត យ៉ុ​ន ត្រូវជា​មាតា​បង្កើត លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិ បាល​ខេត្តកំពង់ឆ្នាំង នៅ​គេហដ្ឋាន​លោក ស្ថិត​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​ ​សម្តេចចៅហ្វា​វាំង គង់ សំអុល បាន​ពាំ​នាំនូវ ប្រសាសន៍​ផ្តាំផ្ញើ​ពី សម្តេច​ទាំងបី ជា​ប្រមុខ​ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​និង​ក្នុងនាម​សម្តេច​ផ្ទាល់ សូម​ចូលរួម​រំលែក​មរណៈទុក្ខ​ដ៏ ក្រៀម ក្រំ និង​សោកស្តាយ​ជាមួយ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន និង ក្រុមគ្រួសារ​ដែល​បាន​បាត់បង
r2​លោកយាយ​ឧបាសិកា ពុត យ៉ុ​ន ជា​មាតា មាតា​ក្មេក និង​ជា​ជីដូន ប្រកបដោយ​ព្រហ្មវិហា​ធ​ម៏​ចំពោះ កូន កូនប្រសារ និង​ចៅ និង សូម​បួងសួង​អោយ​វិញ្ញាណ​ក្ខ័​ន្ធ​លោកយាយ​ឧបាសិកា ពុត យ៉ុ​ន បា​នប​ដិ​សន្ឋាន​ក្នុង​ទី​ដ៏​ស្ងប់ កុំបី​ឃ្លាង ឃ្លាត​ឡើយ​។
​គណៈកម្មការ​បុណ្យ​បានអោយដឹងថា​៖ លោកយាយ​ឧបាសិកា ពុត យ៉ុ​ន បានទទួល​មរណៈភាព​កាលពី​វេលា​ម៉ោង ២ និង ២០​នាទី រសៀល​ថៃ្ង​ទី​០៩ ខែឧសភា ឆ្នាំ​២០១៥​ដោយ​ជម្ងឺ ។ តាម​កម្មវិធី​បុណ្យ សព​លោក យាយ ពុធ យ៉ុ​ន នឹងត្រូវ​ដង្ហែរ​យកទៅ​ធ្វើ​ពិធី​បញ្ចុះសព នៅ​វត្ត​ព្រះ​ទ្វារ ស្ថិត​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ពង្រ ស្រុក​រលាប្អៀរ នៅ​ថ្ងៃ​អង្គារ ទី​១២ ខែឧសភា ឆ្នាំ​២០១៥ ស្អែក​នេះហើយ ហេតុនេះ​សូម​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​ញាតិ មិត្ត អញ្ជើញ​ចូល​បុណ្យសព ដើម្បី​អនុមោទនា​យក​ផល្លា​និ​សង្ឃ​តាម​សទ្ធា​ជ្រះថ្លា (​សូម​អរគុណ​)៕ r3