​​រថយន្ត​យី​ឌុប​ហ៊ីយ៉ាន់ដាយ​ដឹក​ជី​៣០​តោន​បើក​លឿន​ក្នុង​ផ្លូវបត់

0

​កំពង់ឆ្នាំង​៖​ខឿន​ការ៉ូឡា​ចិញ្ចើម​ផ្លូវជាតិ​នៅមុខ​មន្ទីរ​ធនធានទឹក​ខេត្ត​បាន​រង​ការខូចខាត​អស់​មួយចំនួន ដោយសារ​រថយន្ត​យី​ឌុប​របស់​ក្រុមហ៊ុន​H.C​បាន​បើក​បុក​កណ្តាលយប់​នៅ​ចំណុច​ផ្លូវបត់​កោង ឯ​រថយន្ត​បាន​រង​ការខូចខាត​ធ្ងន់​ដាច់​កង់​មុខ​ទាំង​២​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​០០​និង​៤០​នាទី​យប់ ឈានចូល​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៥​លើ​​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​​ ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​រថយន្ត​ខាងលើនេះ​ម៉ាក​ហ៊ីយ៉ាន់ដាយ ក្បាល​ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 3C-0353 របស់​ក្រុមហ៊ុន​H.C ដឹក​ជី​ទម្ងន់​ជាង​៣០​តោន​ពី​ក្រុងភ្នំពេញ​ទៅ​ខេត្តបាត់ដំបង​។​មុនពេល​កើតហេតុ​រថយន្ត​នេះ​បា ន​បើកបរ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ដល់​ចំណុច​ផ្លូវបត់​កោង​ខ្លាំង IMG_8098ប្រហែលជា​បត់​ច​ង្កូ ត​ជ្រុល​ក៏បាន​បុក​ខឿន​ចិញ្ចើមផ្លូវ​នៅ​ចំណុច​ខាងលើ ដាច់​កង់​មុខ​ទាំង​២​ទៅមុខ​លែងរួច និង​បណ្តាលអោយ​ខូចខាត​ការ៉ូ​ការ៉ូឡា​ចិ​ញ្ចើ​ញ​ផ្លូវជាតិ​របស់​រដ្ឋ​ទំហំ​ប្រមាណ​៧​ម៉ែត្រការ៉េ​។​​ ​ករណីនេះ​សមត្ថកិច្ច និង​មន្ទីរ​សាធារណៈការ​ខេត្ត និង​ឃាត់​រថយន្ត​នេះ​ទុក​មួយ​រយះ​សិន នឹង​តម្រូវអោយ​ក្រុមហ៊ុន​ជា​ម្ចាស់​រថយន្ត​ចេញថ្លៃ​ជួសជុល​ការ៉ូ​ការ៉ូឡា​ចិញ្ចើមផ្លូវ​របស់​រដ្ឋ​អោយបាន​ស្អាត​ល្អ​ឡើងវិញ ទើប​អនុញ្ញាតអោយ​រថយន្ត​នោះ​ទៅ​ប្រកប​អាជីវកម្ម​វិញ​។​ ​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៥​នេះ ព្រូ​រថយន្ត​ខាងលើ​បាន​និយាយ​អោយដឹងថា​៖​មុនពេល​កើតហេតុ​នេះ គឺ​រថយន្ត​ជី​ដឹក​ធ្ងន់​ជាង​៣០​តោន កំពុងតែ​បើក​បត់​ក្នុង​ផ្លូវបត់​កោង ក៏បាន​រលត់​ម៉ាស៊ីន ហើយ​គាំង​ចង្កូត​កាច់​មិន​រួច​តែម្តង ទើប​បណ្តាលអោយ​មា​គ្រោះថ្នាក់​ដូចខាងលើ​នេះ​តែម្តងទៅ ប៉ុន្តែ​មិន​បង្កអោយមាន​គ្រោះថ្នាក់​ដល់​អ្នកណា​ឡើយ​។​​ប្រជាពលរដ្ឋ​នៅ​ចំណុចកើតហេតុ​បាន​និយាយ​អោយដឹងថា​៖​ចំណុច​ផ្លូវបត់​កោង​នេះ​IMG_8100
​ធ្លាប់មាន​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​មនុស្ស​ជាច្រើន​នាក់​មកហើយ ដែល​អ្នកស្រុក​នៅក្នុង​ភូមិ​នេះ​ថា​ពិត​ជាមាន​ជើងកប ចាំ​ឆក់យក​ជីវិត​មនុស្ស​នៅពេលណា​ដែល​គេ​បើកបរ​មិន​ប្រុង​ប្រ​យ​ត្ន័​។​កន្លងមក​កាលពី​២​ឆ្នាំមុន អ្នកស្រុក សមត្ថកិច្ច និង​ក្រុមគ្រួសារ​ដែលមាន​បងប្អូន​កូនចៅ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុច​នេះ បាននាំគ្នា​និមន្ត​ព្រះសង្ឃ​សូត្រមន្ត រំដោះគ្រោះ និង​រំងាប់​ជើងកប​នៅ​ចំណុច​នេះ ហើយ​គ្រោះថ្នាក់​ចរាចរណ៍​ក៏បាន​ស្ងប់ស្ងាត់​មួយ​រយះ​ដែរ តែ​ពេលនេះ​ចាប់ផ្តើម​កើតមាន​ឡើងវិញ​ហើយ ដូច្នេះ​អ្នកបើកបរ​យានយន្ត​មកដល់​ចំណុច​ផ្លូវបត់​កោង​នេះ​គួរតែ​ប្រុង​ប្រ​យ​ត្ន័​អោយបាន​ខ្ពស់ បើ​យក​ល្អ​នាំគ្នា​និមន្ត​ព្រះសង្ឃ​រំងាប់​ជើងកប​រាល់​ឆ្នាំទៅ​ប្រហែលជា​បាន​សុខ​ហើយ​៕DSC04047