ភ្នំពេញ៖សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនបានបញ្ជាក់ថាជនសង្ស័យ២នាក់ដែលបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីប្តីប្រពន្ធមួយគូរកំពុងជិះម៉ូតូបានសម្រេចកាលពីវេលាម៉ោង៦នឹង៣០នាទីព្រឹកថ្ងៃទី០៦ខែមេសាឆ្នាំ២០១៤កន្លងមកនៅចំណុចមុខភ្នំពេញស្ព័តក្លឹបតាមបណ្តោយផ្លូវលេខ២៧១សង្កាត់ទួលទំពូងទី២ខណ្ឌចំការមនដោយនៅព្រឹកថ្ងៃទី០៩ខែមេសាឆ្នាំ២០១៤នេះត្រូវកសាងសំណុំរឿងបញ្ជូនខ្លួនពួកគេទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីឲ្យព្រះរាជអាជ្ញាបន្តសាកសួរផ្តន្ទាទោសតាមផ្លូវច្បាប់។
គួរបញ្ជាក់ថាជនសង្ស័យទាំង២នាក់ខាងលើនេះ១ឈ្មោះ ប្រាក់ សំណាង ភេទប្រុសអាយុ២៤ឆ្នាំមុខរបរ ជាងជួសជុលត្រាក់ទ័រ ស្នាក់នៅផ្ទះជួល ផ្លូវលំភូមិឬស្សី សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជ័យ២ ឈ្មោះ សេន ចាន់បុត្រភេទប្រុស អាយុ២៥ឆ្នាំស្នាក់នៅផ្ទះលេខ២១៧ផ្លូវលំ ភូមិឬស្សីសង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ មុខរបរ ធ្វើចុងភៅនៅភោជនីយដ្ឋាន យីហោ មារីណា។ចំណែកជនរងគ្រោះប្តីប្រពន្ធពីរនាក់ដែលមានឈ្មោះ ប្រពន្ធ ថនណារិន អាយុ៣៤ឆ្នាំ ប្តីនឈ្មោះអាន ស្នាអាយុ៣៩ឆ្នាំជាអ្នកលក់ដូនៅផ្សាឆុងចម ក្នុងស្រុកសំរោងខេត្តឧដមានជ័យជាប់ព្រំដែនថៃ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះ ថន ណារិន និងប្តី អាន ស្នា រួមទាំងកូនស្រីតូចពីរនាក់ទៀតបានជិះម៉ូតូចេញពីផ្ទះដែលខ្លួនស្នាក់នៅម្តុំផ្សាដើមថ្កូវក្នុងបំណងជិះម៉ូតូឌុបប្រពន្ធនិងកូនទៅរករថយន្តឈ្នួលដើម្បីជិះទៅផ្ទះនៅឯខេតឧដមានជ័យវិញលុះធ្វើដំណើមកដល់ចំណុចកើតហេតុក៏ស្រាប់តែជួបជនសង្ស័យ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៤ពណ៌ខ្មៅពាក់ស្លាកលេខ
ភ្នំពេញ1CE-5379ដែលជិះក្នុងទិសដៅបញ្ច្រាសគ្នាដោយឃើញជនរងគ្រោះមានស្ពាយសាក់កាដូទំនងមានរបស់របរសំខាន់ទើបជនសង្សយ័បទក្បាលម៉ូតូមកអែបហើយធ្វើសកម្មភាភមកឆក់សាក់កាដូដែលកំពង់ស្ពាយយ៉ាងប្រទាញប្រទង់ដោយខ្សែសាក់កាដូជាប់ស្វិតមិនដាច់ធ្វើឲ្យម៉ូតូជនរងគ្រោះនិងម៉ូតូជនសង្ស័យដួលទាំងពីរខណះនោះស្រី្ត រងគ្រោះ ថន ណារិន បានស្ទុះទៅចាប់បានជនសង្ស័យ ឈ្មោះប្រាក់ សំណាងហើយស្រែកឲ្យអ្នកជិតខាងជួយ ទើបឭដល់សមត្ថកិច្ចចុះមកជួយអន្តរាគមន៌ឃាត់ជនសង្ស័យទាំពីរនាក់មកកាន់ស្នាក់ការប៉ុស្តិទួលទំពូងទី២ដើម្បីសាកសួរ៕