គេចខ្លួនបាតជើងសព្រាតបាត់ស្រមោល ។ហើយក៏មានឈ្មួញមួយក្រុមទៀតកំពុងធ្វើសកម្មភាពឈូសឆាយដីល្មើសច្បាប់ឡោមព័ទ្ធយកដីបឹងព្រៃលិចទឹករាប់ពាន់ហិកតាក៏ដាក់មេផាយបើកយកគ្រឿងចក្រគេចបាត់ពីតំបន់នោះយ៉ាងតក់ក្រហល់ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកម្លាំងចំរុះបានស្គាល់
ច្បាស់ណាស់ថាជារបស់មន្ត្រីជាន់ខ្ពស់ម្នាក់នៅស្ថាប័នព្រឹទ្ធសភា ។ប្រភពពីពលរដ្ឋនេសាទត្រីតំបន់ដីទំនាស់បានបញ្ជាក់យ៉ាងច្បាស់ថា ដីនៅក្នុងផ្ទៃបឹង
ស្រុកកៀនស្វាយ និង ស្រុកស្អាង ខេត្តកណ្តាលសុទ្ធតែរបស់លោកឧកញ្ញ៉ា មន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និង កម្លាំងប្រដាប់អាវុធ ។ ហេតុនេះ
សង្គ្រាមដីធ្លីនិងផ្ទុះឡើងទៅលើស្រុកដែលពាក់ព័ន្ធ ផ្តើមចេញពីអស់លោកដែលមានលុយ មានអំណាចបុណ្យសក្តិ ។ ក្នុងករណីនេះ ប្រមុខរដ្ឋាភិបាលប្រឈមមុខដោះស្រាយសង្គ្រាមដីធ្លីនៅខេត្តកណ្តាលដោយចៀសមិនផុត៕




































