ខេត្តពោធិ៍សាត់៖ លោក អេង ជាសាន ប្រធានរដ្ឋបាលជលផលនិងជាប្រតិភូរាជរដ្ឋាភិបាល ជាមួយលោក ហ៊ុង ហ៊ីនាយអធិការដ្ឋានជលផលខាងត្បូងទន្លេសាប លោក ពុំ សុថា នាយអធិការដ្ឋានជលផលសមុទ្រ បានឆ្មក់ល្បាតមើលបទល្មើសលើផ្ទៃបឹងទន្លេសាប ខណះដែលនៅសល់២២ថ្ងៃទៀតនិងបិតនេសាទដើម្បីទុកអទិភាពឲ្យមឆ្ឆាជាតិពងកូន ៕ ក៍បានជួបបទល្មើសនេសាទខុសច្បាប់ខ្នាតយក្សប្រភេទអួនហ៊ំុ ប្រើប្រាស់ឧប្បករណ៍ដោយម៉ាស៊ីនធំៗចំនួនពីគ្រឿង ក៍ចាប់បានរឹបអូសឧប្បករណ៍ទាំងនេះយកទៅរក្សាទុកបណ្ដោះអាសន្ននៅ ខ័ណ្ឌរដ្ឋបាលជលផលសៀមរាប ដោយសាតែជន
សង្ស័យទុកឧប្បរណ៍ចោលរត់គេចខ្លួនអស់៕ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥ ត្រងចំនុចហាមឃាត់អតីត ឡូលេខ០២ទល់មុខនិងដីរនាត ស្ថិតក្នុងភួមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងផ្នែករដ្ឋបាលជលផលរាំងទឹល សង្កាត់បាកានតែម្ដង៕ពលរដ្ឋតូចតាចដែលរករបនេសាទលក្ខណះគ្រួសារត្រង់ដំបន់នេះ បានទូរស័ព្ទឲ្យអ្នកយកព័ត៍មានយើងថា ស្របពេលដែលប្រធានរដ្ឋបាលជលផលឆ្មក់ល្បាតនិងបង្ក្រាប់ចាប់បានបទល្មើសនៅចំនុចខាងលើនេះ ខាងរដ្ឋបាលជលសង្កាត់បាកាន បានភ្ញាក់ផ្អើលយា៉ងខ្លាំង ព្រោះជាដំបន់ដែលខ្លួនគ្រប់គ្រងហើយ បែជាឲ្យថ្នាក់ប្រធានរដ្ឋបាលជលផលគ្រប់គ្រងទូទាំងប្រទេសនៅឯរាជធានីភ្នំពេញមកបង្ក្រាប់បទល្មើសនេះបានទៅវិញ៕ ពលរដ្ឋដដែលបានឲ្យដឹងទៀតថា កាលបឆ្មក់ចុះមកពិនិត្យនិងបង្ក្រាបបទល្មើសរបស់ប្រធានរដ្ឋបាលជលផលនេះធ្វើឡើងដោយស្ងៀមស្ងាត់ពុំបានប្រាប់ដល់មន្ត្រីថ្នាក់ក្រោមឲ្យដឹងឡើយ ហើយកន្លងមកក៍លោក អេង ជាសាន ប្រធានជលផលនេះបានចុះមកបង្ក្រាប់ចាប់បានបទល្មើសអួនហ៊ុំខ្នាតយក្សនេះជាច្រើនវង្សដែរ នៅម្ដុំចំនុចព្រំប្រទល់ទឹកដីជលផល ពោធិ៍សាត់ សៀមរៀបនិងខេត្តបាត់ដំបងនេះ ហើយមានកាប៉ះទង្គិចគ្នារវៀងពួកបទល្មើសនិងប្រធានរដ្ឋបាលជលផលនេះទៀត ដោយសាតែជនល្មើសនេសាទទាំងនេះមិនស្គាល់ ព្រោះគេសកគាល់តែមន្ត្រីជំនាញដែលនៅដំបន់នោះ ដែលរកស៊ីហ៊ុនគ្នាតែប៉ុណ្ណោះ៕ជាមួយនិងកាឆ្មក់ត្រួតពិនិត្យល្បាតបង្ក្រាប់បានហ៊ួនអួនហ៊ុំទំហ៊ុំយក្សចំនួនពីវង់សល
តែ២២ថ្ងៃទៀតនិងបិតនេសាទទៅហើយ ក្នុងចំនុចសង្កាត់ជលផលបានកាននេះ អ្នកសាព័ត៍មានកម្ពុជាថ្មីប្រចាំខេត្តពោធិ៍សាត់ បានព្យាយាមទូរស័ព្ទទៅលោកនាយសង្កាត់ជលផលទីនោះដែរ តែស្ថិតក្រៅដំបន់សេវា៕សួមជម្រាបនិងបញ្ជាក់ផងដែរថា ដំបន់ទន្លេសាប នៅចំនុចបង្ក្រាប់បទល្មើសបាននេះ ជាដំបន់ដែលនៅឆ្ងាយពីក្រសែភ្នែករបស់មន្ត្រីជំនាញ ក្នុងការចុះបង្ក្រាប ហើយជំនាញប្រចាំកាទីនោះ ងាយស្រួលបើកភ្លើងខៀវឲ្យពួកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់យ៉ាងខ្លាំង ៕ ទើបតែដូប្រធានរដ្ឋបាលជលផលថ្មីនេះ ដឹងពីទិចនិចបទល្មើសរវឆងមន្ត្រីថ្នាក់ក្រោមនិងជនប្រព្រិត្ត ក៍លបឆ្មក់ត្រង់ដំបន់សំខាន់ៗទាំងនេះចាប់បានជាបន្តបន្ទាប់តែម្ដង៕



































