ខេត្តសៀមរាប:សមត្ថកិច្ចឲ្យដឹងថា យុវជនម្នាក់បានអូសខ្សែភ្លើងដើម្បីឆក់ត្រីនៅខាងក្រោយផ្ទះមិនប្រយ័ត្នឆក់ខ្លួនឯង ស្លាប់ភ្លាមៗនៅនឹងកន្លែង
បើទោះបីមានការខិតខំជួយសង្គ្រោះពីសំណាក់ក្រុមគ្រួសារនិងគ្រូពេទ្យយ៉ាងណាក៏ជួយមិនបាន។ហេតុការបង្កការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោងប្រមាណជា៦និង៣០នាទីថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិពោធិបុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។លោកអនុសេនីយត្រី ស៊ូ វ៉ាន់ដេត នាយប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំបានប្រាប់ថា ករណីនេះ
កើតឡើងដោយការធ្វេសប្រហែសដោយខ្លួនឯងទើបបណ្តាលឲ្យរងគ្រោះថ្នាក់យ៉ាងដូច្នេះ។លោកបន្តថា ករណីនេះមិនមែនជារឿងមនុស្សឃាត
នោះទេ នេះគឺជារឿងគ្រោះថ្នាក់ដោយខ្លួនឯង។លោកបន្តថា ជនរងគ្រោះមានឈ្មោះ ហម ឌីម៉ង់ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិឃំុខាងលើ ហើយបច្ចុប្បន្ននេះត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។លោកនាយប៉ុស្តិ៍បន្ថែមថា ជារៀងរាល់សប្តាហ៍លោកតែងតែប្រជំុណែនាំពលរដ្ឋមិនឲ្យប្រព្រឹត្តិអំពើខុសច្បាប់ផ្សេងៗ៕




































