​ឃើញ​លេខ​ប្លែក ទូរស័ព្ទ​ជួប​ស្ត្រី​បម្រើ​ក្នុង​ក្លិប​និយាយ​ត្រូវដង​ត្រូវផ្លែ នាំគ្នា​ចូល​ផ្ទះសំណាក់ នាង​ប្រមូល​យកលុយ​និង​ទូរស័ព្ទ​គេចខ្លួន​១៦​ថ្ងៃ​ចាប់​ប្រគល់ ឱ្យ​ប៉ូលិស​

0

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​បម្រើ​នៅក្នុង​ក្លិប​មី​ត​ណាយ​ម្នាក់ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន បន្ទាប់ពី​ស្ត្រី​រូបនេះ​ធ្វើ​សកម្មភាព​លួ​យ​យក​ទូរស័ព្ទដៃ​និង​លុយ របស់​បុរស​ម្នាក់ ខណៈពេលដែល​ពួកគេ​និយាយ​ត្រូវដង​ត្រូវផ្លែ​គ្នា ហើយ​បាននាំគ្នា​ចូលទៅ​ក្រេប​ទឹកឃ្មុំ​នៅក្នុង​ផ្ទះសំណាក់​មួយ កន្លែង​យ៉ាង​ផ្អែមល្ហែម​។ លុះ​ពេលដែល​ខាង​ប្រុស​អស់កម្លាំង​ដេក​ភ្លេចខ្លួន​ស្ត្រី​នោះ បាន​លួច​យក​ទូរស័ព្ទដៃ​០២​គ្រឿង​និង​លុយ​ចំនួន​១៣០​ដុល្លារ រួច​គេចខ្លួន​បាត់ស្រមោល ក្រោយមក​ជនរងគ្រោះ​បាន​ដើរ​តាម​ស្វែងរក អស់​រយៈពេល​១៦​ថ្ងៃ​ទើប​ប្រទះឃើញ​ចាប់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស ចាត់ការ​តាមផ្លូវ​ច្បាប់ ។

​ការចាប់ខ្លួន​នោះបាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​២ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៨ មេសា ឆ្នាំ​២០១៤ នៅក្នុង​ក្លិប​កម្សាន្ត​ស្ពាយ​ឌ័​រ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ចោមចៅ ហៅ​ផ្លូវ​វ៉េងស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​ដែល​ត្រូវគេ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​នោះ​ឈ្មោះ គឹម ស្រីរ័ត្ន អាយុ​២០​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ប៉ែន ឃុំ​ម៉ោង ស្រុក​ម៉ោង​ឫស្សី ខេត្តបាត់ដំបង ។

​ដោយឡែក​បុរស​ដែល​អះអាងថា​ជា​ជនរងគ្រោះ​នោះ​ឈ្មោះ ថុល រ៉ាវី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍ K5 មាន​ទីលំនៅ​ភូមិ​១៩ សង្កាត់​ស្រះចក ខណ្ឌទួលគោក ។ បុរស​នោះបាន​ប្រាប់​ប៉ូលិស​ថា ខ្លួន​បាន​បាត់​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង ក្នុងនោះ​មួយគ្រឿង ម៉ាក​អាយ​ហ្វូ​ន​ហ្វ័​រ​អេស និង​មួយគ្រឿង​ទៀត​ម៉ាក​សាម​ស៊ុ​ង​កាឡាក់ស៊ី ព្រមទាំង​លុយ​ចំនួន​១៣០​ដុល្លារ​ផងដែរ​។​01