កំពង់ឆ្នាំង៖ អេស្កាវ៉ាត់ទ័រមួយគ្រឿង ម៉ូតូ៣គ្រឿង គោយន្តមួយគ្រឿង និងសាច់អួនមួយចំនួន ត្រូវបានសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច និងនគរបាលប៉ុស្តិរដ្ឋបាលមូលដ្ឋានចាប់ និងដកហូតទុកបានតាមបញ្ជារលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងពេលកំពុងជីកកកាយដីបឹងនិងបូបបឹងនៅក្នងតំបន់អភិរក្ស។ការបង្ក្រាបបទល្មើសនេះបានធ្វើឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចបឹងកន្លែងត្នោត ស្ថិតក្នុងភូមិតាមុលលើ ឃុំកោះថ្កូវ ស្រុកជលគីរី។
លោក ជិន សុផាត នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានអោយដឹងថា៖ក្រោយពីទទួលបញ្ជារពីលោកព្រះរាជអាជ្ញាក្នុងសកម្មភាពជីកកកាយដីបឹងកន្លែងត្នោតរបស់ជនល្មើស លោកបានដឹកនាំកម្លាំងជំនាញ ដោយសហការជាមួយកម្លាំងនគរបាលប៉ុស្តិរដ្ឋបាល អាជ្ញាធរមូលដ្ឋាន ភូមិឃុំ រួមនឹងជំនាញជលផលចុះចាប់ឃាត់បាន អេស្កាវ៉ាទ័រ១គ្រឿង ម៉ូតូចំនួន៣

គ្រឿង គោយន្ត១គ្រឿង និងសាច់អួនមួយចំនួនទុកចាប់ត្រីក្នុងបឹងពេលគេបូបទឹកពីបឹងរីងដាក់ចូលក្នុងស្រែ។ដោយឡែកម្ចាស់ឧបករណ៍ទាំងនោះបានគេចខ្លួនអស់ ខណៈមុនពេលដែលកម្លាំងសមត្ថកិច្ចទៅដល់។ គ្រឿងចក្រ ម៉ូតូ គោយន្ត និងសាច់អួនដែលចាប់បាន ត្រូវបានរក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលកោះថ្កូវជាបណ្តោះអាសន្ន។

ទាក់ទងនឹងជីកកកាយដីបឹងខាងលើ តំណាងសហគមន៍តាមុលលើបាននិយាយអោយដឹងថា៖ការជួលគ្រឿងចក្រមកជីកកកាយដីបឹងកន្លែងត្នោតនេះ គឺសហគមន៍មានគោលបំណងធំ២ ទី១គឺចង់ស្តុកទឹកអោយបានច្រើននៅឆ្នាំក្រោយៗ កុំអោយរីងដូចឆ្នាំនេះដើម្បី ទុកស្រោចស្រពលើស្រូវប្រាំងដែលមានទំហំជាង៦០ហិកតា និងទី២គឺកុំអោយមានផល ប៉ះពាល់ដល់ត្រីនៅក្នុងបឹង ព្រោះឆ្នាំនេះទឹកបានរីងនៅជម្រៅប្រមាណ០,២០ម៉ែត្រតែប៉ុណ្ណោះ បណ្តាលអោយត្រីជាច្រើនបានពុលងាប់ជាបន្តបន្ទាប់ ព្រោះតែទឹករាក់ពេក។លោកបានបន្តថា៖ចំណែកការជីកដីនេះ សហគមន៍បានសុំទៅអាជ្ញាធរឃុំស្រុក និងជំនាញជលផលរួចហើយដែរ ហើយនៅពេលសុំនោះគេក៍បានអនុញាតិដែរតែមិនបានធ្វើក្រដាសស្នាមអ្វីទេ។

ដោយឡែកលោក ប្រាក់ លាងហូរ នាយរងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថា៖ការជីកកកាយតំបន់ព្រៃលិចទឹក ឬតំបន់បឹងអភិរក្ស ត្រូវតែមានការអនុញាតិ ត្រឹមត្រូវពីក្រសួងកសិកម្ម ហើយការប្រើប្រាស់គ្រឿងចក្រនៅក្នុងតំបន់ដីលិចទឹកទាំងអស់គឺត្រូវតែសុំការអនុញាតិពីស្ថាប័នជំនាញដែលពាក់ព័ន្ធ មិនមែនសុំតែមាត់នោះទេ។ប៉ុន្តែនៅតំបន់ បឹងកន្លែងត្នោតនេះជាកន្លែងប្រទាញប្រទង់អាជ្ញាធរ និងប្រជាជនសហគមន៍ ហើយការជីកដីនេះ

ម្ចាស់គ្រឿង ចក្រត្រូវបានអនុញាតិអោយត្រឹមតែធ្វើផ្លូវលំមួយខ្សែនៅតំបន់នោះ ។ បើសិនជាប្រពលរដ្ឋ និងសហគមន៍មូលមតិគ្នាក្នុងការស្តារបឹងនោះមែន ក៍ត្រូវតែធ្វើលិខិតសុំការអនុញាតិមកអាជ្ញាធរខេត្តអោយបានត្រឹមត្រូវដែរ ដើម្បីអោយមន្ត្រីជំនាញនិងក្រុមចំរុះចុះសិក្សានិពិនិត្យទាំងអស់គ្នាអោយបានត្រឹមត្រូវទៅតាមផ្លូវច្បាប់ ទើបដឹងថាកាជីកកកាយបឹងបែបនោះប៉ះពាល់ឬមិនប៉ះពាល់៕
កំពង់ឆ្នាំង៖ អេស្កាវ៉ាត់ទ័រមួយគ្រឿង ម៉ូតូ៣គ្រឿង គោយន្តមួយគ្រឿង និងសាច់អួនមួយចំនួន ត្រូវបានសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច និងនគរបាលប៉ុស្តិរដ្ឋបាលមូលដ្ឋានចាប់ និងដកហូតទុកបានតាមបញ្ជារលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងពេលកំពុងជីកកកាយដីបឹងនិងបូបបឹងនៅក្នងតំបន់អភិរក្ស។ការបង្ក្រាបបទល្មើសនេះបានធ្វើឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចបឹងកន្លែងត្នោត ស្ថិតក្នុងភូមិតាមុលលើ ឃុំកោះថ្កូវ ស្រុកជលគីរី។
លោក ជិន សុផាត នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានអោយដឹងថា៖ក្រោយពីទទួលបញ្ជារពីលោកព្រះរាជអាជ្ញាក្នុងសកម្មភាពជីកកកាយដីបឹងកន្លែងត្នោតរបស់ជនល្មើស លោកបានដឹកនាំកម្លាំងជំនាញ ដោយសហការជាមួយកម្លាំងនគរបាលប៉ុស្តិរដ្ឋបាល អាជ្ញាធរមូលដ្ឋាន ភូមិឃុំ រួមនឹងជំនាញជលផលចុះចាប់ឃាត់បាន អេស្កាវ៉ាទ័រ១គ្រឿង ម៉ូតូចំនួន៣គ្រឿង គោយន្ត១គ្រឿង និងសាច់អួនមួយចំនួនទុកចាប់ត្រីក្នុងបឹងពេលគេបូបទឹកពីបឹងរីងដាក់ចូលក្នុងស្រែ។ដោយឡែកម្ចាស់ឧបករណ៍ទាំងនោះបានគេចខ្លួនអស់ ខណៈមុនពេលដែលកម្លាំងសមត្ថកិច្ចទៅដល់។ គ្រឿងចក្រ ម៉ូតូ គោយន្ត និងសាច់អួនដែលចាប់បាន ត្រូវបានរក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលកោះថ្កូវជាបណ្តោះអាសន្ន។
ទាក់ទងនឹងជីកកកាយដីបឹងខាងលើ តំណាងសហគមន៍តាមុលលើបាននិយាយអោយដឹងថា៖ការជួលគ្រឿងចក្រមកជីកកកាយដីបឹងកន្លែងត្នោតនេះ គឺសហគមន៍មានគោលបំណងធំ២ ទី១គឺចង់ស្តុកទឹកអោយបានច្រើននៅឆ្នាំក្រោយៗ កុំអោយរីងដូចឆ្នាំនេះដើម្បី ទុកស្រោចស្រពលើស្រូវប្រាំងដែលមានទំហំជាង៦០ហិកតា និងទី២គឺកុំអោយមានផល ប៉ះពាល់ដល់ត្រីនៅក្នុងបឹង ព្រោះឆ្នាំនេះទឹកបានរីងនៅជម្រៅប្រមាណ០,២០ម៉ែត្រតែប៉ុណ្ណោះ បណ្តាលអោយត្រីជាច្រើនបានពុលងាប់ជាបន្តបន្ទាប់ ព្រោះតែទឹករាក់ពេក។លោកបានបន្តថា៖ចំណែកការជីកដីនេះ សហគមន៍បានសុំទៅអាជ្ញាធរឃុំស្រុក និងជំនាញជលផលរួចហើយដែរ ហើយនៅពេលសុំនោះគេក៍បានអនុញាតិដែរតែមិនបានធ្វើក្រដាសស្នាមអ្វីទេ។
ដោយឡែកលោក ប្រាក់ លាងហូរ នាយរងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថា៖ការជីកកកាយតំបន់ព្រៃលិចទឹក ឬតំបន់បឹងអភិរក្ស ត្រូវតែមានការអនុញាតិ ត្រឹមត្រូវពីក្រសួងកសិកម្ម ហើយការប្រើប្រាស់គ្រឿងចក្រនៅក្នុងតំបន់ដីលិចទឹកទាំងអស់គឺត្រូវតែសុំការអនុញាតិពីស្ថាប័នជំនាញដែលពាក់ព័ន្ធ មិនមែនសុំតែមាត់នោះទេ។ប៉ុន្តែនៅតំបន់ បឹងកន្លែងត្នោតនេះជាកន្លែងប្រទាញប្រទង់អាជ្ញាធរ និងប្រជាជនសហគមន៍ ហើយការជីកដីនេះម្ចាស់គ្រឿង ចក្រត្រូវបានអនុញាតិអោយត្រឹមតែធ្វើផ្លូវលំមួយខ្សែនៅតំបន់នោះ ។ បើសិនជាប្រពលរដ្ឋ និងសហគមន៍មូលមតិគ្នាក្នុងការស្តារបឹងនោះមែន ក៍ត្រូវតែធ្វើលិខិតសុំការអនុញាតិមកអាជ្ញាធរខេត្តអោយបានត្រឹមត្រូវដែរ ដើម្បីអោយមន្ត្រីជំនាញនិងក្រុមចំរុះចុះសិក្សានិពិនិត្យទាំងអស់គ្នាអោយបានត្រឹមត្រូវទៅតាមផ្លូវច្បាប់ ទើបដឹងថាកាជីកកកាយបឹងបែបនោះប៉ះពាល់ឬមិនប៉ះពាល់៕
កំពង់ឆ្នាំង,ថ្ងៃទី១១.០៥.២០១៥ ( ឈៀង ថារិទ្ធ ) រូបសុំពីមិត្តភ័ក្រ



































