រថយន្ត​ឆ្លាម​បើក​លឿន​ជ្រុល​ទៅបុក​ម៉ូតូ​២​គ្រឿង​បណ្តាល​ស្លាប់​ម្នាក់​និង​របួស​២​នាក់​

0


​ខេត្តបន្ទាយមានជ័យ​
​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​ឆ្លាម​ឡើង​វ៉ារ​យន្ត​មិន​ផុត​ក៏​ទៅបុក​និង​ម៉ូតូ​២​គ្រឿង​បន្តបន្ទាប់​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​រងរបួស​២​នាក់​នៅវេលា​ម៉ោង​១០.១៥​នាទី​ព្រឹក​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៥​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ខាងលិច​ស្ពាន​ទី​៤​ស្ថិត​ភូមិ​១​សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជយ​។ លោក​វ​រះ​សេនីយ៍​ឯក​សន​គីម​សួ​គ៍​នាយ​កា​រិ​យា​ល័​ចរាចរ​បាន​ឲ្យ​ថឹ​ង​ថា​គ្រោះថ្នាក់​ចរាចរ​ដែល​ស្លាប់​ម្នាក់​នោះ​មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស​អាយុប្រមាណ​ជាង​៤០​ឆ្នាំ​រស់នៅ​ក្រុង​សិរីសោភ័ណ​និង​របួសស្រាល​២​នាក់​ឈ្មោះ លី ពាណិជ្ជ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ជា​ប្តី​ឈ្មោះ ហួត បូ​ទុ​ម្យ អាយុ​៣០​ឆ្នាំ​ត្រូវជា​ប្រពន្ធ​ដែល​រស់នៅ​ភូមិ​ត្រពាំងថ្ម​កើត​ឃុំ​ប៉ោយចារ​ស្រុក​ភ្នំស្រុក​។​លោក​សួ​គ៍​បាន​និយាយ​បន្ត​ប្រាប់​ថាះ​នៅពេលដែល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​រថយន្ត​ធុន​កាំ​ម៉ា​រី​ឆ្លាម​ព័ណ៌​ស្ករ​ពាក់​ស្លាក់​លេខ​បន្ទាយមានជ័យ​២A.២១៦៤​បាន​បើកបរ​ពី​ទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន​ហើយ​បាន​ឡើង​វ៉ា​រថយន្ត​ឆ្វេង​ក៏​ទៅបុក​និង​ម៉ូតូ​សេ​១០០​សេរី​ចាស់​ព័ណ៌​ក្រហម​អូស​រើ​ម៉ក​imageខាងក្រោយ​ហើយ​រុល​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក់​សេ​១២៥​ព័ណ៌​ខ្មៅ​ពាក់​ស្លាក់​លេខ​បន្ទាយមានជ័យ​១D.៦២៩៨​ដែល​ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ​បណ្តាល​របួសស្រាល​ត្រូវ​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​ចំណែក​រថយន្ត​បង្ក​ក្រោយ​កើតហេតុ​រួច​ក៏​ចុះ​ពី​រថយន្ត​គេចខ្លួនបាត់​។​ចំណែក​ម៉ូតូ​ខ្ទេច​អស់ទាំង​២​គ្រឿង​រថយន្ត​ខ្ទេច​ខាងមុខ​អស់លោក​សួ​គ៍​បាន​និយាយ​ទឿ​ត​ថា​រថយន្ត​និង​ម៉ូតូ​អូស​យកទៅ​រក្សាទុក​នៅ​ស្នងការ​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​រឺ​ឯ​សព្វ​វិញ​នគ​បាល​ប្រគល​ទៅ​ឥ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕