​ជនបរទេស​ប្រុស​ស្រី​៣​នាក់ ថតរូប​អាសអាភាស​នៅ​ប្រាសាទ​បូរាណ​របស់​ខ្មែរ​

0

​ខេត្ដ​សៀមរាប​៖​នៅ​រសៀល​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៥​នេះ​កម្លាំង​នគរបាល​ទេសចរ​និង​អាជ្ញាធរ​អប្សរា​បាន​នាំខ្លួន​ជនបរទេស​ប្រុស​ស្រី​ចំនួន​៣​នាក់មក​តុលាការ​ដើម្បី​សួរនាំ​ក្នុងករណី​ពួកគេ​បាននាំគ្នា​ថតរូប​អាសអាភាស​នៅក្នុង​ប្រាសាទតាព្រហ្ម​និង​ទីលាន​ស្តេច​គម្លង់​កាលពី​រសៀល​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០១៥​កន្លងទៅនេះ​។​
លោក លឹម ស្រ៊ូ នាយករង​ការិយាល័យ​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​អប្សរា​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១១​ខែឧសភា​នេះ​ថា ជនបរទេស​ប្រុស​ស្រី​ចំនួន​៣​នាក់​នោះ​មានឈ្មោះ ទី​១/​ឈ្មោះ Munoz Luciano Gaston ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ជា​ជនជាតិ​អា​ហ្ស​ង់​ទី​នទី​២/​ឈ្មោះ Magrini Bruno ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ជនជាតិ​អ៊ីតាលី​និង​ទី​៣/​ឈ្មោះ Stamou Kiki ភេទ​ស្រី​អាយុ​២០​ឆ្នាំ​ជា​ជនជាតិ​ហូ​ឡង់​។​លោក​បន្តថា អ្នក​ទាំង​បីនាក់​ត្រូវបាន​កម្លាំង​នគរបាល​ទេសចរ​នាំខ្លួន​មកកាន់​តុលាការ​នៅ​រសៀល​ថ្ងៃទី​១១​ខែឧសភា​នេះ ក្នុងករណី​ពួកគេ​បាន​ថតរូប​អាសអាភាស​មួយ​កំណាត់​ខ្លួន​(​ចេញ​ត្រឹម​កំប៉េះគូថ​)​។​ប៉ូលិសនាំខ្លួនជនបរទេសប្រុសស្រី៣នាក់ចុះពីរឡានចូលតុលាការ
​ ​គួររំលឹកថា ករណី​ជនបរទេស​ដែល​បាន​ថតរូប​អាសអាភាស​នៅ​ប្រាសាទ​បូរាណ​ខ្មែរ​ក្នុង​ខេត្តសៀមរាប​នេះ​ត្រូវបាន​គេ​សង្កេត​ថា ពួកគេ​ធ្វើ​ឡើងជា​លើក​ទី​៣​ហើយ​នៅ​តំបន់​ទេសចរ​នៃ​ខេត្តសៀមរាប ហើយ​ជនបរទេស​មួយចំនួន​ត្រូវបាន​តុលាការ​កាត់ទោស​ដោយ​បង់​ផាកពិន័យ​និង​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​រយៈពេល​៤​ឆ្នាំ​។​ប៉ុន្តែ​ករណី​ថ្មីៗ​នេះ​នៅ​មិនទាន់​ដឹង​ពី​ចំណាត់ការ​របស់​តុលាការ​នៅឡើយ​ទេ ដោយ​រង់ចាំ​តុលាការ​សម្រេច​សិន​៕​ជនសង្ស័យបរទេសប្រុសស្រី៣នាក់នៅក្នុងតុលាការ ប៉ូលិសនាំខ្លួនជនបរទេសប្រុសស្រី៣នាក់ចុះពីរឡានចូលតុលាការ ជនសង្ស័យអង្គុយជិតប៉ូលិសនិងកៃអង្គ់គ្លេស