ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រា ហើយបានជិះម៉ូតូមកឈប់នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ត្រើយខាង លិច ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយអួតអាងខ្លួនថាជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រែកឡូឡាផ្អើលពេញផ្លូវសាធារណៈ នឹងបុរសនោះស្រែកដៀលប្រមាថលោក ហ៊ី ណារិន អធិការខណ្ឌមានជ័យយ៉ាងចាស់ដៃ រួមទាំងអំពាវនាវទៅ ថ្នាក់ លើឲ្យដកលោកអធិការខណ្ឌមានជ័យចេញពីដំណែងទៀតផង ព្រោះដោយសាររឿងក្រឡាប់រថយន្តដឹកដែក មួយគ្រឿងក្រឡាប់ផ្ងារនៅគល់ស្ពានព្រះមុនីវង្សកាលពីវេលាម៉ោង ៣ នឹង ១០ នាទីទៀបភ្លឺថ្ងៃទី ០៨ ខែមេ សា ឆ្នាំ ២០១៤ ។
បុរសខាងលើបាននិយាយរៀបរាប់ថា មុនពេលរូបលោកស្រែកឡូឡាបែបនេះ គឺដោយសាររូបលោក បានជិះម៉ូតូណៃហតមួយគ្រឿងឆ្លងកាត់ស្ពានត្រង់កន្លែងរថយន្តក្រឡាប់ ហើយរូបគេបានដួលម៉ូតូ ព្រោះតែរអិល ជាមួយនឹងប្រេងម៉ាស៊ីនរថយន្តក្រឡាប់ហៀរពេញផ្លូវ ។ ដូច្នេះបុរសរូបនោះបានស្រែកជេរប្រមាថនគរបាល ចរាចរណ៍ខណ្ឌមានជ័យថា គ្មានជំនាញក្នុងការវាស់វែង នឹងមិនចេះច្បាប់ចរាចរណ៍ ។
ដោយរូបគេលើកហេតុ ផលថា ពេលរថយន្តក្រឡាប់ហៀរប្រេងម៉ាស៊ីនដាក់ផ្លូវបែបនេះ សមត្ថកិច្ចជំនាញគួរណែនាំឲ្យម្ចាស់រថយន្ត បង្កហេតុនោះហៅរថយន្តដឹកទឹកមកលាងសម្អាតជាមុនសិន ចាំឲ្យអ្នកដំណើរឆ្លងកាត់ព្រោះខ្លាចមានគ្រោះថ្នាក់ ដូចរូបលោក ។ លោកបន្តថានៅក្នុងហេតុការណ៍ក្រឡាប់រថយន្តនេះគឺមានអ្នកដំណើរ ៣ ទៅ៤ ម៉ូតូបានដួលត្រង់ ចំណុចកើតហេតុនោះដែរ ដោយសាររអិលប្រេងម៉ាស៊ីន ។
ក្រោយមកលោកបាននិយាយអះអាងថា រូបលោក មានមុខងារជាកងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនឹងស្រែកឡូឡាផ្អើលគេឯងពេញចំណុចកើតហេតុ រួម ទាំងបោះពាក្យសម្តីមិនសមរម្យដាក់នគរបាលចរាចរណ៍ខណ្ឌមានជ័យ ។ លើសពីនេះរូបគេបានស្រែកស្នើរ អំពាវនាវដល់ថ្នាក់លើដកលោក ហ៊ី ណារិន អធិការខណ្ឌមានជ័យចេញ ដោយសារគិតថាលោកអធិការម្នាក់នេះ គ្មានសមត្ថភាព ក្នុងការបញ្ជាកូនចៅរបស់ខ្លួនចុះវាស់វែងនឹង ត្រួតពិនិត្យបញ្ហាគ្រោះថ្នាក់ចរាចរណ៍៕