បន្ទាយមានជ័យ:រថយន្តឆ្លាមបើជែងទៅបុកម៉ូតូ2គ្រឿង។គ្រោះថ្នាក់ចរាចរនេះកើតទ្បើងវេលាម៉ោង11និង20នាទីថ្ងៃទី11ឧសភា2015ត្រងចំនុចមុខស្ពានទីផ្លូវជាតិលេខ6ក្នុងភូមិកន្ទួតសង្កាត់ភ្នៀតក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
លោក សួន នីប៉ូ នាយរងការិយាល័យចរាចរជើងគោកនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថាហេតុការគ្រោះថ្នាក់ខាងលើកើតទ្បើងរវាងរថយន្តកាំម៉ារីឆ្លាមពណ៍ស្ករពាក់ស្លាក់លេខ បន្ទាយមានជ័យ2A2164បានបើកពីកើតទៅលិចតាមផ្លូវជាតិលេខ6លុះដល់ចំនុចកើតហេតុខាងលើរថយន្តក៍បានលើងជែងនិងរថយន្តខាងមុខក្នុងទិសដៅស្របគ្នាក៍ទៅបុករះម៉ូតូ2គ្រឿងដែលមកខាងមុខមាន1ម៉ូតូ ហុងដាសេរីចាស់ពណ៍ក្រហមអូសរម៉កបើកបរដោយឈ្មោះមៃ ឈឿន ប្រុស អាយុ ៥០ឆ្នាំ ភូមិ កន្ទួត សង្កាត់ ភ្នៀត ក្រុង សិរីសោភ័ណបណ្តាលបើុងចេញពីផ្លូវ ស្លាប់ នៅកន្លែងកើតហេតុឯម៉ូតូដាច់ចេញពីគ្នាជាច្រើនបំណែក។2បុកម៉ូតូហុងដាសេ125ពណ៍ខ្មៅពាក់ស្លាក់លេខ1D6298បើកបរដោយឈ្មោះលី ពាណិជ្ជភេទប្រុសអាយុ35ឆ្នាំមានទីលំនៅភូមិត្រពាំងថ្មជើងស្រុកភ្នុំស្រុក បានបើកឌុបប្រពន្ធពីក្រោយបណ្តាលអោយរបួសស្រាលត្រូវបានបញ្ជូនទៅព្យាបាលឯម៉ូតូរងការខូចខាត់ធ្ងន់។
តាមការចុះពិនិត្យទីតាំងកើតហេតុរបស់ប៉ូលិសករណីនេះកើតទ្បើងដោយសារតែរថយន្តបានបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ទើបទៅបុកម៉ូតូខាងលើរួចតៃកុងរថយន្តក្រោយកើតហេតុបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តត្រូវបាននាំយកមករក្សាទុកនៅស្នងការខេត្តដើម្បីស្រាវជ្រាវរកម្ចាស់មកផ្តន្ទាទោសតាមច្បាប់៕



































