​យុវតី​ស្រស់​សោភា​រត់​ចេញពីផ្ទះ​ភ្ញាក់ខ្លួន​វិល​មកវិញហើយ​បន្ទាប់ពី​បាន​អាន​គេហទំព័រ​កាសែត​ក្នុងស្រុក​

0

កំពង់ឆ្នាំង​៖​យុវតី​ស្រស់​សោភា​ម្នាក់ បាន​ភ្ញាក់ខ្លួន​មានចិត្ត​អាណិត​ដល់​អ្នកមាន គុណ ក៏បាន​សម្រេចចិត្ត​វិលត្រឡប់​ចូល​ផ្ទះ​វិញ​នៅ ល្ងាច​ថ្ងៃទី ១០​ខែឧសភា ឆ្នាំ​២០១៥​បន្ទាប់ពី​នាង​គេហទំព័រ​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ពី​ការរត់​ចេញពីផ្ទះ​របស់ គ្រាន់តែ​ឪពុក​ស្តីបន្ទោស​រឿង​អវត្តមាន​នៅ​សាលារៀន​រួចមក ធ្វើអោយ​ប្រី​យ​មិត្ត អ្នកអាន​បាន​ចំណាប់​អារ​ម្ម​ណ៏​លើ​អត្ថបទ ដែល​បា​នព​ណ៏​នា ពី​ទឹកចិត្ត​ឪពុក ម្តាយ​និង​ជីដូន ដែល​បាន​បាត់បង់​កូន និង​ចៅស្រី​ជាទី​ស្រឡាញ់ ហើយ​បាន​ព្យាយាម​ដង្ហោយហៅ កូន​និង​ចៅស្រី​អោយ ត្រឡប់មកផ្ទះ​វិញ​….​ពេលនោះ​ប្រី​យ​មិត្ត​បាន Share លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ធ្វើអោយ ដំ​ណឹ ង​នៃ​ការទន្ទឹងរង់ចាំ​នេះ បានដឹង​ដល់​យុវតី​ខាងលើ ធ្វើអោយ​ក្មេងស្រី​រូបនោះ​ត្រឡប់មកផ្ទះ​វិញ ដោយ​គ្រាន់តែ​សុំអោយ​គរ​បាល​ប៉ុស្តិ​រដ្ឋបាល​កំពង់ឆ្នាំង ជួយ​ជូន​នាង​ទៅផ្ទះ​វិញ​តែប៉ុណ្ណោះ ។s4
​ ​លោក ឡា​ច ស៊ី​ម៉ា ជា​ឪពុក មាន​ទីលំនៅ ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​បាន​​ប្រាប់​តាម​ទូរ​សព្ទ័​ថាៈ កូនស្រី​ខ្ញុំ​មក​ផ្ទះ​វិញ​ហើយ ខ្ញុំ​សូម​អគុណ​ខ្លាំងណាស់ ដល់​សារព័ត៌មាន ដែល​បាន​​ជួយ​សរសេរ​អោយ​កូនស្រី​ខ្ញុំ​ភ្ញាក់ខ្លួន​វិល​ត្រឡប់មកផ្ទះ​វិញ នៅ​ល្ងាច​ម្ស​ល់​មិញ​នេះ​( ១០ ឧសភា​) ខ្ញុំ​បាន​​ទៅ​ទទួល​កូនស្រី​ខ្ញុំ​នៅ​ប៉ុស្តិ​កំពង់ឆ្នាំង នាង​ថាៈ​ខ្ញុំ​ខុស​ហើយ​ប៉ា ! ខ្ញុំ​សុំ​ត្រឡប់ទៅផ្ទះ​វិញ ។
​ ​នាង ម៉េ​ត កន្និកា វ័យ​១៦​ឆ្នាំ បាន​និយាយ​រៀបរាប់ថាៈ ខ្ញុំ​ខឹង​នឹង​ឪពុក​ស្តីបន្ទោស​រឿង​មិន​ចូល​សាលារៀន បានសម្រេច រត់ ចេញពីផ្ទះ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៥ ដោយ​ខ្ញុំ គិត​ខ្លី​ខឹង​និង​ប៉ា​មួយ​ភ្លែត មិន​បានគិត​វែងឆ្ងាយ ខ្ញុំ​បា​នស​ម្រ​ច​ចិត្ត ទាំង​ប្រថុយ​ចេញពីផ្ទះ ទៅ​លាក់ខ្លួន​នៅផ្ទះ​មិត្ត​ភ​ក្រ័ ប៉ុន្តែ​ចិត្ត​ខ្ញុំ​នៅតែ​អាណិត​ស្រ ឡាញ់​លោកអ្នក មានគុណ​ដដែល ។
​ខ្ញុំ​បានឃើញ​ពេល​មិត្ត​ភ​ក្រ័​ខ្ញុំ​បាន​យក​ទូរ​សព្ទ័​ដៃ​មកអោយ​ខ្ញុំ​មើល គេហ​ទំ​ព​រ័ សារព័ត៌មាន មាន​ដា​ក់រូច​ខ្ញុំ ដោយ​សរសេរ​ចំណងជើង​ថា​“ ឪពុក​អង្វរ​កូនស្រី​ស្រស់​សោភា ដែ ល​ចាក ចេញពីផ្ទះ​ព្រោះតែ​ស្តីអោយ​រឿង​អត់​ចូល​សាលារៀន ត្រឡប់មកផ្ទះ​វិញ ” ខ្ញុំ​ស្លុតចិត្ត​ជាខ្លាំង និង​ប្រឹង​អាន អត្ថបទ រហូត​ចប់​ខ្ញុំ​ស្រក់​ទឹកភ្នែក ខ្ញុំ​គិតថាៈ ខ្ញុំ​ខុស​ខ្ញុំ​បានធ្វើអោយ​ពួកគាត់​ស្រក់​ទឹកភ្នែក​ដោយ សារ​រូបខ្ញុំ ។IMG_8112
​ក្នុងពេលនោះ​មិត្ត​ភ័​ក្រ និង​អុំ​ស្រី​ជា​ម្តាយ​របស់​មិត្ត​ភ​ក្រ័​ខ្ញុំ បាន​ដាស់តឿន ណែនាំ​អោយ​ខ្ញុំ​វិល​ត្រឡប់មកផ្ទះ វិញ ខ្ញុំ​ក៏​សម្រេចចិត្ត​សូមអោយ​អុំ​ស្រី និង​មិត្ត​ភ​ក្រ​ខ្ញុំ​ជូន​ខ្ញុំ​ទៅដល់​ប៉ុស្តិនគរបាល​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​ដើម្បី​លោក​ទាំង​២​ជ្រាបថាៈ ខ្ញុំ​ព្រម​វិល​ទៅផ្ទះ​វិញ​ហើយ សូមអោយ​ប៉ា ម៉ាក់​មក​ទទួល​ខ្ញុំ​វិញ​ផង​ចុះ​កូន​ពិ​ជា​ខុស​ធំ​ណាស់ ។
​ទន្ទឹមនេះដែរ​ខ្ញុំ​សូម​អគុណ​ណាស់​ដល់​អ្នកសារព័ត៌មាន ដែល​បានធ្វើអោយ​ខ្ញុំ​ភ្ញាក់​វិល​មក​ផ្ទះ​វិញ និង​សូម​អរគុណ​ម៉ាក់​ប៉ា ដែល​បាន លើកលែង​នូវ ទោសកំហុស​ដល់​កូន ខ្ញុំ​បាន​ប្តេជ្ញាចិត្ត​ថាៈ​និង​មិន​រត់​ចោលផ្ទះ​ទៀត​ទេ និង​ប្រឹងប្រែង​រៀនសូត្រ​អោយបាន​ល្អ​ឡើងវិញ​មិនអោយ​ម៉ាក់​ប៉ា អស់សង្ឃឹម​ឡើយ​៕
​ ​ ​ ​ ​ ​ ​ ​ ​ ​