សាលាកបត្រ័ដីក្លែងក្លាយ១៩សន្លឹក ដែល​វាស់​វែង​រួច​មិន​ទាន់​ចេញ​ប្លង់​អោយ​នៅ​ភូមិ​ដំណាក់​ខ្លុង​ប្រជាពលរដ្ឋ​រក​ឃើញ​បាន​ដាក់​ជូន​មន្ទីរ​ជំនាញ​ជួយ​ផ្ទៀង​ផ្ទាត់​៣​ខែ​មកហើយ​មិន​ទាន់​ឃើញ​មាន​លទ្ធផល​អ្វី​

0

កំពង់ឆ្នាំង៖ កាលពី៣ខែមុន ប្រជាពលរដ្ឋ១ក្រុមនៅភូមិដំណាក់ខ្លុង ឃុំក្រាំងស្គារ ស្រុកទឹកផុស បានរកឃើញសលាកបត្រ័ព័ត៌មានបញ្ជាក់ដីធ្លីចំនួន១៩ក្បាលដីក្លែងក្លាយជាន់សលាកបត្រ័ដីធ្លីរបស់ពួកគាត់យកទៅលក់អោយឈ្មួញ ហើយនៅថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៥downloadfile-6 ពួកគាត់បាននាំគ្នាមកធ្វើលិខិតដាក់ជូនលោកប្រធានមន្ទីរសុរិយោដីខេត្តកំពង់ឆ្នាំង ដើម្បីសុំជួយផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវ ប៉ុន្តែមកដល់ពេលនេះមានរយះពេល៣ខែហើយពុំមានអ្នកណាជួយស្រាវជ្រាវនិងដោះស្រា យជូនពួកគាត់ឡើយ។ដោយឡែកលិខិតស្នើសុំផ្តល់ប័ណ្ណកម្មសិទ្ធចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ លើក្បាលដីចំនួន២២៤ក្បាលដី ដែលនាយខ័ណ្ឌរដ្ឋបាលព្រៃឈើប្តឹងជំទាស់ អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋបានផ្តិតមេដៃជិត២០០នាក់ស្នើសុំអាជ្ញាធរខេត្តជួយដោះស្រាយអោយ មកដល់ពេលនេះជាង១ឆ្នាំមកហើយក៏គ្មានអ្នកណាដោះស្រាយអោយដែរ។downloadfile-10
ពាក់ព័ន្ធនិងបញ្ហាទាំង២ខាងលើនេះ ម៉ែន នៅ មេភូមិដំណាក់ខ្លុងបាននិយាយអោយដឹងថា៖ការលួចធ្វើសលាកបត្រ័បញ្ជាក់ដីធ្លីក្លែងក្លាយរបស់ជនខិលខូចជាន់លើគ្នាដើម្បីលូចដីយកទៅលក់អោយក្រុមហ៊ុនចំនួន១៩ក្បាលដីនៅភូមិដំណាក់ខ្លុងនោះពិតជាកើតមានមែន កន្លងមកនៅថ្ងៃទី២១ ខែកុម្ភះ ឆ្នាំឆ្នាំ២០១៥ ប្រជាពលរដ្ឋបានដាក់លិខិតស្នើសុំ ជូនលោកប្រធានមន្ទីរសុរិយោដីខេត្តស្នើសុំជួយផ្ទៀងផ្ទាត់សលាកបត្រ័ក្លែងក្លាយមកដល់ពេលនេះ មានរយះពេល៣ខែមកហើយ ពុំមានអ្នណាជួយដោះស្រាយរឿងនេះជួនប្រជាពលរដ្ឋឡើយ។ចំណែកការស្នើសុំរបស់ប្រជាពលរដ្ឋនិអាជ្ញាធរ សុំអោយលោកអភិបាលខេត្តជួយផ្តល់ប័ណ្ណកម្មសិទ្ធលើក្បាលដីចំនួ២២៤ប្លង់ មកដល់ពេលនេះជាង១ឆ្នាំហើយក៏អាជ្ញាធរខេត្តនិងមន្ទីរពាក់ពន្ធ័មិនជួយដោះស្រាយដែរ។downloadfile-2
ប្រជាពលរដ្ឋនិងលោក ចិន សាវ៉ន អនុប្រធានភូមិដំណាក់ខ្លុង នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ បាននិយាយអោយអ្នកយកព័ត៌មានយើងដឹងថា៖ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅក្នុងភូមិដំណាក់ខ្លុងចាស់ បច្ចុប្បន្នមានចំនួនជាង៦០គ្រួសារ ដែលខ្លះរស់នៅតាំងពីឆ្នាំ១៩៧៩មក ខ្លះមករស់នៅឆ្នាំ១៩៩៣ និងខ្លះទៀតមករស់ក្នុងឆ្នាំ២០០៥ ពួកគាត់បានសង់ ផ្ទះ ធ្វើស្រែ និងដាំដំណាំហូបផ្លែមានដើមធំៗយូរឆ្នាំមកហើយ ប៉ុន្តែបែរជាត្រូវនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងប្តឹងជំទា ស់ថាជាដីគំរបព្រៃរបស់រដ្ឋបាលព្រៃឈើមិនអោយចេញប្លង់ទៅវិញ។រឿងដែលពួកគាត់ឆ្ងល់នោះគឺប្រជាពលរដ្ឋជាង៣០គ្រូសាររស់នៅក្នុងភូមិឡូកឡំគ្នាពីមុខពីក្រោយមួយចំនួនគេចេញប្លង់អោយ និងមួយចំនួនទៀតមិនចេញប្លង់អោយទៅវិញ។
ដោយឡែកប្រជាពលរដ្ឋ ចង្អុលបង្ហាញដីព្រៃនៅខាងកើតចំណុចបង្គោលថ្មលេខ១០០ជាព្រុំប្រទល់ដែនជំរកសត្វព្រៃ ជិតជើងភ្នំស្រែអំពិល ស្ថិតក្នុងភូមិអូរល្ពៅ និងភូមិដំណាក់ខ្លុង ឃុំក្រាំងស្គារ ត្រូវបានគេលួចវាស់វែងបោះព្រុំបង្គោលថ្មនិងលើកព្រុំដីជាច្រើនចំណុច ដែលពួកគាត់អះអាងថាគេលួចលក់អោយក្រុមហ៊ុននិងចេញប្លង់អោយអស់ហើយ បែរជាដីភូមិដំណាក់ខ្លុងដែលប្រជាពលរដ្ឋរស់នៅ និងធ្វើស្រែជាច្រើនឆ្នាំមកហើយនោះគេប្តឹងជំទាស់មិនចេញប្លង់កម្មសិទ្ធអោយទៅវិញ។downloadfile-8
នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ នេះលោក ប៉ិល ចន្ថា ជាមន្ត្រីសុរិយោដីខេត្តនិងជាប្រធានក្រុមវាស់វែងដីធ្លីជាមួយក្រុមនិសិត្ស នៅក្នុងភូមិដំណាក់ខ្លុងបាននិយាយអោយដឹងថា៖ថ្មីៗនេះលោកអភិបាលខេត្តបានចេញដីកាបង្កើតគណកមក្មកាចំរុះថ្នាក់ខេត្តមួយរួចហើយៗនៅសប្តាហ៍ក្រោយនេះក្រុមចំរុះថ្នាក់ខេត្ត និងចុះទៅពិនិត្យដោះស្រាយរឿងខាងលើនេះហើយ។កន្លងមកលោកបានដឹងថា នៅក្នុងភូមិដំណាក់អំពិល ឃុំក្រាំងស្គារ មានគេលូចធ្វើប្លង់កម្មសិទ្ធដីធ្លីចំនួន១០ប័ណ្ណ និងសព្វថ្ងៃនេះលោកដឹងថា មានក្រុមជនខិលខូចចំនួន៣ក្រុមកំពុងដើរធ្វើឯកសារដីធ្លីក្លែងក្លាយ ដើម្បីលក់អោយក្រុមហ៊ុន ក្នុងនោះក៏មានការពាក់ពន័្ធជាមួយ និងមន្ត្រីខិលខូចដែលជាបុគ្គលិកបណ្តែតរបស់មន្ទីរផងដែរ ប៉ុន្តែកន្លងមកមន្ទីរមិនបានទទួលលិខិតស្នើសុំពីប្រជាពលរដ្ឋសុំផ្ទៀងផ្ទាត់សលាកបក្រ័នោះឡើយ ។ករណីខាងលើនេះបើមានការពាក់ពន្ធ័ជាមួយលោក នោះលោកមិនខ្លាចនឹងទទួលខុសត្រូវចំពោះមុខច្បាប់នោះឡើយ។downloadfile-5
ដោយឡែកលោក កុយ សារ៉ន ជាមន្ត្រីសុរិយោដីខេត្ត និងជាអ្នកចុះហត្ថលេខាលើ សលាកបត្រ័ដីធ្លីអោយប្រជាពលរដ្ឋកន្លងមក បានទទួលស្គាល់ថាពិតជាមានគេលួចបន្លំធ្វើសលាកបត្រ័ព័ត៏មានដីធ្លីក្លែងក្លាយពិតប្រាកដមែន គឺសលាកបត្រ័ព័ត៏មានដែលមានព្រុំប្រទល់ជុំវិញ មានចុះឈ្មោះម្ចាស់ដី គឺជាសលាកបត្រ័ត្រឹមត្រូវ ឯសលាកបត្រ័ដែលមានព្រុំប្រទល់ជុំវិញសរសេរជាលេខក្បាលដីនោះ គឺជាសលាកបត្រ័ក្លែងក្លាយ ដែលករណីនេះស្នើសុំដល់សមត្ថកិច្ចស្វែងរកជនល្មើសជាអ្នកធ្វើឯកសារក្លែងក្លាយមកផ្តន្ទាទោសតាមច្បាប់ចុះ ៕downloadfile-10 downloadfile-7