បាត់ដំបង៖ លោកច័ន្ទ សុផល អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបងបានសរសើរដល់កងកំលាំង ប្រដាប់អាវុធគ្រប់អង្គភាព ដែលបានលះបង់ពេលវេលាក្នុងការជួបជុំប្រពន្ធ កូននាឱកាសបុណ្យចូលឆ្នាំ ខ្មែរប្រពៃណីជាតិ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងមូល។ប្រសាសន៍នេះគឺលោកអភិបាលខេត្តបានថ្លែងក្នុងឱកាសជួបជុំពិសារបាយសាមគ្គីនៅក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកាលពីពេលកន្លងទៅថ្មីៗនេះ។
កាលពីរាត្រីថ្ងៃទី9-5-15 នៅក្នុងបរិវេណនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង
មានរៀបចំពិធីជួបជុំពិសារបាយសាមគ្គី ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដោយក្នុងឱកាស នោះដែរក៏មានវត្តមានរបស់មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ដែលអញ្ជើញមកពី បណ្តាមន្ទីរ និងអង្គភាពនានាជុំវិញខេត្ត។
នៅក្នុងពិធីនោះគេសង្គេតឃើញមានលោកច័ន្ទ សុផល អភិបាលនៃគណ:អភិបាលខេត្ត
លោកឧត្តមសេនីយ៍ប៉ោ វណ្ណ: មេបញ្ជាការកងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ស ថេត ស្នងការ នគរបាលខេត្ត លោកមេបញ្ជាការ មេបញ្ជាការរង នៃកងកំលាំងប្រដាប់អាវុធជាច្រើនរូបផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះលោកប៉ោ វណ្ណ: បានលើកឡើងថាហេតុអ្វីបានជាកងរាជ
អាវុធហត្ថរៀបចំធ្វើពិធីជប់លៀងទទួលអំណរឆ្នាំថ្មីមានការយឺតយ៉ាវបែបនេះ តាមពិតដោយសារតែ នៅថ្ងៃបុណ្យចូលឆ្នាំដែលជាប្រពៃណីជាតិខ្មែររបស់យើង មានប្រជាពលរដ្ឋដើរកំសាន្តច្រើនទៅគ្រប់ ទិសទី ដូច្នេះដើម្បីធានាអោយបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ: ចាំបាច់កំលាំងត្រូវមាន ភារកិច្ចការពារអោយបាននូវបញ្ហានេះដើម្បីបញ្ជៀសនូវបទល្មើសនានាដែលបំរុងនឹងកើតមានឡើង ហើយបន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះរួចមកមិនទាន់ទាំងបានប៉ុន្មានផង ក៏ត្រូវចាត់តាំងកំលាំង ការពារក្នុងពិធីបុណ្យច្រត់ព្រះនង្គ័លបន្តទៀត ។ដោយមើលឃើញថាមន្ត្រីកងរាជអាវុធហត្ថមានការ ហត់នឿយក្នុងការបំពេញភារកិច្ចដែលជាការងារស្នូល ដូច្នេះហើយទើបលោកសំរេចរៀបចំពិធីពិសារ បាយសាមគ្គីនេះឡើងបើទោះបីជាមានការយឺតយ៉ាវក្រោយពេលចូលឆ្នាំយ៉ាងណាក៏ដោយ។
ក្នុងពិធីសំណេះសំណាលនេះដែរលោកអភិបាលខេត្តច័ន្ទ សុផល បានថ្លែងនិងកោតសរសើរ យ៉ាងក្រៃលែងដល់បណ្តាកងកំលាំងប្រដាប់អាវុធទាំងអស់ ដែលជានិច្ចកាលតែងតែបូជានូវកំលាំង កាយចិត្តដើម្បីបុព្វហេតុប្រទេសជាតិនិងមាតុភូមិ និងដើម្បីសេចក្តីសុខជូនប្រជាពលរដ្ឋគ្រប់ៗគ្នា។
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា សំខាន់គឺថ្ងៃបុណ្យចូលឆ្នាំដែលជាថ្ងៃត្រូវជួបជុំរវាង
ក្រុមគ្រួសារ សាច់ញាតិ ផ្ទុយទៅវិញកងកំលាំងទាំងអស់មិនបានវិលត្រឡប់ទៅជួបជុំឪពុកម្តាយក្រុមគ្រួសារ និងប្រពន្ធកូននោះឡើយ ដោយត្រូវជាប់បំពេញភារកិច្ខនៅតាមអង្គភាពរៀងៗខ្លួន ទាំងនេះគឺជាគុណបំណាច់យ៉ាងធំធេងដែលបងប្អូនកងកំលាំងរបស់យើងខិតខំប្រឹងប្រែង អនុវត្តតាម ទិសដៅដែលអង្គភាពបានដាក់ជូន។
ជាចុងក្រោយលោកច័ន្ទ សុផល បានផ្តាំផ្ញើដល់កងកំលាំងប្រដាប់អាវុធទាំងអស់ត្រូវខិតខំ
បំពេញភារកិច្ចស្នូលរបស់ខ្លួនអោយបានល្អប្រសើរដើម្បីទប់ស្កាត់បទល្មើសនានាដែលបំរុងនឹងកើត នៅក្នុងខេត្តបាត់ដំបងទាំងមូល ក្នុងគោលបំនងធានាអោយបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ព្រមទាំងបានជូនពរដល់កងកំលាំង និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់អោយជួបប្រទះនូវពុទ្ធិពរទាំងបួនប្រកាគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕


































