លោក​អភិបាលខេត្ត​លើកសរសើរ​សមត្ថកិច្ច​ក្នុងការ​ពង្រឹង​សន្តិសុខ​ក្នុង​ខេត្ត​

0

 បាត់ដំបង​៖ លោក​ច័ន្ទ សុផល អភិបាល​នៃ​គណ​:​អភិបាលខេត្ត​បាត់ដំបង​បាន​សរសើរ​ដល់​កងកំលាំង​ ប្រដាប់អាវុធ​គ្រប់​អង្គភាព ដែល​បាន​លះបង់​ពេលវេលា​ក្នុងការ​ជួបជុំ​ប្រពន្ធ កូន​នាឱកាស​បុណ្យចូលឆ្នាំ​ ខ្មែរ​ប្រពៃណីជាតិ ដើម្បី​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណ​: ជូន​imageប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​ទាំងមូល​។​ប្រសាសន៍​នេះ​គឺ​លោក​អភិបាលខេត្ត​បាន​ថ្លែង​ក្នុងឱកាស​ជួបជុំ​ពិសា​របាយ​សាមគ្គី​នៅក្នុង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​។​
កាលពី​រាត្រី​ថ្ងៃទី​9-5-15 នៅក្នុង​បរិវេណ​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​
មាន​រៀបចំ​ពិធី​ជួបជុំ​ពិសា​របាយ​សាមគ្គី ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ ដោយ​ក្នុងឱកាស​ នោះដែរ​ក៏មាន​វត្តមាន​របស់​ម​ន្ត្រី​រាជការ កងកំលាំងប្រដាប់អាវុធ គ្រប់លំដាប់​ថ្នាក់ ដែល​អញ្ជើញ​មកពី​ បណ្តា​មន្ទីរ និង​អង្គភាព​នានា​ជុំវិញ​ខេត្ត​។​
នៅក្នុង​ពិធី​នោះគេ​ស​ង្គេ​ត​ឃើញ​មាន​លោក​ច័ន្ទ សុផល អភិបាល​នៃ​គណ​:​អភិបាលខេត្ត​
លោក​ឧ​ត្ត​ម​សេនីយ៍​ប៉ោ វណ្ណ​: មេបញ្ជាការ​កងរាជអាវុធហត្ថ លោក​ឧ​ត្ត​ម​សេនីយ៍​ស ថេត ស្នងការ​ នគរបាល​ខេត្ត លោក​មេបញ្ជាការ មេបញ្ជាការរង នៃ​កងកំលាំងប្រដាប់អាវុធ​ជាច្រើនរូប​ផងដែរ​។​
មានប្រសាសន៍​ក្នុងឱកាស​នោះ​លោក​ប៉ោ វណ្ណ​: បាន​លើកឡើងថា​ហេតុអ្វី​បានជា​កង​រាជ​
អាវុធហត្ថ​រៀបចំ​ធ្វើ​ពិធីជប់លៀង​ទទួល​អំណរ​ឆ្នាំ​ថ្មី​មានការ​យឺតយ៉ាវ​បែបនេះ តាមពិត​ដោយសារតែ​ នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ដែលជា​ប្រពៃណីជាតិ​ខ្មែរ​របស់​យើង មាន​ប្រជាពលរដ្ឋ​ដើរ​កំសាន្ត​ច្រើន​ទៅគ្រប់​ ទិស​ទី ដូច្នេះ​ដើម្បី​ធានា​អោយបាន​នូវ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណ​: ចាំបាច់​កំលាំង​ត្រូវមាន​ ភារកិច្ច​ការពារ​អោយបាន​នូវ​បញ្ហា​នេះ​ដើម្បី​បញ្ជៀ​ស​នូវ​បទល្មើស​នានា​ដែល​បំរុង​នឹង​កើតមានឡើង​ ហើយ​បន្ទាប់ពី​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​នេះ​រួចមក​មិនទាន់​ទាំង​បាន​ប៉ុន្មាន​ផង ក៏ត្រូវ​ចាត់តាំង​កំលាំង​ ការពារ​ក្នុង​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​ប​ន្ត​ទៀត ។​ដោយ​មើលឃើញថា​មន្ត្រី​កងរាជអាវុធហត្ថ​មានការ​ ហត់នឿយ​ក្នុងការ​បំពេញភារកិច្ច​ដែលជា​ការងារ​ស្នូល ដូច្នេះហើយ​ទើប​លោក​សំរេច​រៀបចំ​ពិធី​ពិសារ​
បាយ​សាមគ្គី​នេះ​ឡើង​បើទោះបីជា​មានការ​យឺតយ៉ាវ​ក្រោយពេល​ចូលឆ្នាំ​យ៉ាងណាក៏ដោយ​។​
ក្នុង​ពិធី​សំណេះសំណាល​នេះដែរ​លោក​អភិបាលខេត្ត​ច័ន្ទ សុផល បាន​ថ្លែង​និង​កោតសរសើរ​
យ៉ាង​ក្រៃលែង​ដល់​បណ្តា​កងកំលាំងប្រដាប់អាវុធ​ទាំងអស់ ដែលជា​និច្ចកាល​តែងតែ​បូជា​នូវ​កំលាំង កាយ​ចិត្ត​ដើម្បី​បុព្វហេតុ​ប្រទេសជាតិ​និង​មាតុភូមិ និង​ដើម្បី​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា​។​image (1)
លោក​អភិបាលខេត្ត​បាន​សង្កត់ធ្ងន់ថា សំខាន់​គឺ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ដែលជា​ថ្ងៃ​ត្រូវ​ជួបជុំ​រវាង​
ក្រុមគ្រួសារ សាច់ញាតិ ផ្ទុយទៅវិញ​កងកំលាំង​ទាំងអស់​មិនបាន​វិលត្រឡប់​ទៅ​ជួបជុំ​ឪពុកម្តាយ​ ក្រុមគ្រួសារ និង​ប្រពន្ធ​កូន​នោះឡើយ ដោយ​ត្រូវ​ជាប់​បំពេញ​ភារ​កិ​ច្ខ​នៅតាម​អង្គភាព​រៀងៗ​ខ្លួន​ ទាំងនេះ​គឺជា​គុណបំណាច់​យ៉ាង​ធំធេង​ដែល​បងប្អូន​កងកំលាំង​របស់​យើង​ខិតខំ​ប្រឹងប្រែង អនុវត្តតាម​ ទិសដៅ​ដែល​អង្គភាព​បានដាក់​ជូន​។​
ជា​ចុងក្រោយ​លោក​ច័ន្ទ សុផល បាន​ផ្តាំផ្ញើ​ដល់​កងកំលាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវខិតខំ​
បំពេញភារកិច្ច​ស្នូល​របស់ខ្លួន​អោយបាន​ល្អប្រសើរ​ដើម្បី​ទប់ស្កាត់​បទល្មើស​នានា​ដែល​បំរុង​នឹង​កើត​ នៅក្នុង​ខេត្តបាត់ដំបង​ទាំងមូល ក្នុង​គោលបំនង​ធានា​អោយបាន​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ព្រមទាំង​បាន​ជូនពរ​ដល់​កងកំលាំង និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​អោយ​ជួបប្រទះ​នូវ​ពុទ្ធិ​ពរ​ ទាំង​បួន​ប្រកា​គឺ អាយុ វណ្ណ​: សុខ​: ពល​: កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​