ខេត្តឧត្តរមានជ័យ៖ការធ្វើបច្ចុប្បន្នភាពការងារររបស់មន្ត្រីថ្នាក់មូលដ្ឋាន សមាជិកគណៈបក្សប្រជាជន នៅតាមមូលដ្ឋាន បានបង្ហាញពីភាពខ្លាំង និងភាពខ្សោយ ហើយអាចឃើញនូវរកយន្តថ្មី ដើម្បីធ្វើការឆ្លើយតបឱ្យឱ្យបានទាន់ពេលវេលាទៅដល់ប្រជាពលរដ្ឋ។ ជាពិសេស
ផែនការបច្ចុប្បន្នភាពនេះ បានបង្ហាញពីភាពអសកម្ម និងការមិនពេញចិត្តលើ សមាជិក ក្នុងក្រុមការងារប្រចាំមូលដ្ឋាន ពីសំណាក់ប្រជាពលរដ្ឋផងដែរ។
ក្នុងឱកាសសំណេះសំណាលជាមួយសមាជិកថ្នាក់មូលដ្ឋាន នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឯកឧត្តម វ៉ាត់ ប៉ារ៉ានីន សមានជិកអចិន្ត្រៃយ៍គណបក្សប្រជាជនខេត្តឧត្តរមានជ័យ និងជាប្រធានក្រុមការងារចុះជួយស្រុកអន្លង់វែង បានមានប្រសាសន៍ ដាក់ជាផែនការជម្រុញដល់សកម្មជនបក្សប្រជាជនកម្ពុជា ប្រចាំមូលដ្ឋាន ត្រូវយកចិត្តទុក្ខដាក់បម្រើឱ្យអស់ពីសមត្ថភាព និងឆ្លើយតបទៅតាមសំណូមពរជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមបានបន្តថា ត្រូវបើឱ្យជំហរជាសេរី នូវវេទិការសាធារណៈ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានចូលរួមស្តាប់ និងបញ្ចេញមតិយោបល់របស់ខ្លួន ធ្វើការពិគ្រោះគ្នា ជាមួយសមាជិកមូលដ្ឋានឱ្យបានញឹកញាប់។ ជាពិសេសវប្បធម៌សន្ទនា ត្រូវបើកឱ្យបានទូលំទូលាយ ហើយសហការជាមួយគណៈបក្សនយោបាយនានា តាមអនុសាសន៍របស់សម្តេចប្រធានបក្សប្រជាជនកម្ពុជា ហើយត្រូវហ៊ានប្រឈមមុខ ជាមួយនឹងមតិរិះគន់ជាសាធារណៈ ដើម្បីលើកយកមកពិភាក្សា ធ្វើការកែតម្រូវអំពីចំណុចអសកម្មខ្លួន យកទៅបន្តអនុវត្តន៍ ឱ្យមានប្រសិទ្ធភាពខ្ពស់។
បន្ទាប់មកឯកឧត្តមក៏បានកោតសសើរចំពោះសកម្មជនបក្ស ប្រចាំមូលដ្ឋាន ដែលមួយរយៈនេះ ក្នុងឧបទ្ទវគ្គហេតុខ្យល់កន្ត្រាក់បានបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋអស់ជាច្រើនខ្នង នៅក្នុងខេត្តឧត្តរមានជ័យ ហើយក្រុមការងារគណៈបក្សប្រជាជនយើង.បានខិតខំប្រឹងប្រែង បានចុះជួយដល់ប្រជាពលរដ្ឋ នៅទីតាំងកើតហេតុ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់។ មិនតែប៉ុណ្ណោះ ក្រុមការងារថ្នាក់ពង្រឹង និងសមាជិកប្រចាំការតាមមូលដ្ឋានភូមិឃុំ របស់គណៈបក្សប្រជាជន យកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋកំពុងជួបប្រទះការលំបាក ហើយបាននាំអំណោយសំភារៈសង្គ្រោះបន្ទាន់ស្បៀងអាហារ និងបានជួយសាងសង់ផ្ទះជូនដល់ពួកគាត់ ដោយមិនប្រកាន់និន្នាការនយោបាយណាឡើយ៕




































