ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១២ខែឧសភាឆ្នាំ២០១៥ប្រជាពលរដ្ឋនៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបាននាំគ្នាមកចំនួន៩០នាក់តំណាង២៤៦គ្រួសារបាននាំគ្នាជិះម៉ូតូជាច្រើនគ្រឿងមកតវ៉ានៅមុខសាលាខេត្តសុំឲ្យលោកអភិបាលខេត្តជួយរកយុ
ត្តិធម៍អំពីរឿងទំនាស់ដីធ្លីនិងប្រើអំពើហឹង្សាមកលើអ្នកភូមិថ្នល់បត់ឲ្យរងរបួសជាទម្ងន់ម្នាក់។ ប្រជាពលរដ្ឋបាននិយាយថាទំនាស់ដីធ្លីឈានដល់ដល់ប្រើអំពើហឹង្សានោះគឺកើតឡើងនៅម៉ោង៤ល្ងាច ថ្ងៃ១០ខែឧសភាឆ្នាំ២០១៥នៅចំណុចឃុំអូរបីជាន់ស្រុក អូជ្រៅខេត្តបន្ទាយមានជ័យ។លោកស្ងិមរឺកភេទប្រុសអាយុ៥៥ឆ្នាំរស់នៅភូមិថ្នល់បត់ ឃុំអរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបាននិយាយប្រាប់អ្នកយកព៌ត័មានឲ្យដឹងថាការដែលគាត់ឡើងមកតវ៉ានៅមុខសាលាខេត្តនេះមានគោលបំណងចង់ឲ្យលោកអភិបាលខេត្តជួយរកដំណោះស្រាយអំពីរឿងទំនាស់ដីធ្លីក្នុងភូមិថ្នល់បត់និងភូមិបឹងស្នោរនិងចាប់ជនដៃដល់ដែលបានប្រើអំពើហឹង្សាមកលើប្រជាពលរដ្ឋស្លូតត្រង់បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់។លោកបានបន្តទៀតថារយះ
ពេលកន្លងមកភូមិបឹងស្នោរបានឲ្យភូមិថ្នល់បត់ជួយសមទានដីចំនួន៥១០ហិចតាទៅឲ្យភូមិបឹងស្នោដោយគ្មានលក្ខខណ្ឌ័ប្រជាពលរដ្ឋនៅភូមិបឹងស្នោរក៏យល់ព្រមលុះក្រោយមកទៀតភូមិបឹងស្នោរក៏បានទាមទាដីពីភូមិថ្នល់បត់ចំនួន២០៧៦ហិចតាបន្ថែមទៀតពេលនោះប្រជាពលរដ្ឋនៅភូមិថ្នល់បត់មិនឲ្យក៏កើតមានរឿងទំនាស់យ៉ាងខ្លាំងតែម្តង។លោកបាននិយាយបន្តថាលុះក្រោយមកទៀតអ្នកភូមិបឹងស្នោរនៅតែធ្វើការទាមទាឲ្យប្រគល់ដីចំនួន២០៧៦ហិចតាឲ្យទាល់តែបានលុះនៅថ្ងៃទី១០ខែឧសភាអ្នកភមិបឹងស្នោរលើកទ័ពមករករឿងដល់ភូមិថ្នល់បតរាប់ពាន់អ្នកក្រោយពីនិយាយមិនត្រូវគ្នាក៏មានប្រើអំពើហឹង្សាប្រតាយប្រតប់គ្នាពេញភូមិពេលនោះឈ្មោះនងនីភេទប្រុសអាយុ៥០ឆ្នាំរស់នៅភូមិថ្នល់បត់បានត្រូវគេព្រួតគ្នាវារហូតដល់៣នាក់១ឈ្មោះយីផានិតហៅយូ២ឈ្មោះយីផឺត៣ឈ្មោះម៉ាប់រស់នៅភូមិបឹងស្នោរវាយទៅលើជនរងគ្រោះយ៉ាងចាស់ដៃបណ្តាលឲ្យរងរបួសជាទម្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
លោកស្ងិមរឺកបាននិយាយបន្តក្រោយកើតហេតុរួចអ្នកភូមិថ្នល់បត់ចំនួន៩០នាក់បានឡើងមកតវ៉ានៅមុខសាលាខេត្តដើម្បីឲ្យលោកអភិបាលខេត្តជួយដោះស្រាយអំពីរឿងដីទំនាស់និងសុំឲ្យលោកអភិបាលខេត្តជួយសំរបសំរួលដល់ភូមិមានទំនាស់ទាំងកុំឲ្យមានប្រើអំពើហឹង្សាដាក់គ្នាបន្តទៀតហើយសួមឲ្យលោកអភិបាលខេត្តចាប់ជនដៃដល់ដែលវាយមកលើជនរងគ្រោះយកមកដាក់ទោសទៅតាមផ្លូវច្បាប់៕



































