ជនសង្ស័យ​៥​នាក់​ពាក់ព័ន្ធ​និង​គ្រឿងញៀន​(ICE)១៨​ក​ញ្ជា​ប់​តូច​២កញ្ចប់​ធំ​តុលាការ​សម្រេច​ឃុំខ្លួន​

0

​ ​ស្ទឹងត្រែង​៖​តុលាការ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ពាក់ព័ន្ធ​និង​ការប្រើប្រាស់​ចែកចាយ​គ្រឿងញៀន​ដែល​កំលាំង​អធិការដ្ឋាន​នគរ​បាន​ស្រុក​សៀម​ប៉ាង​ធ្វើការ​ឃាត់ខ្លួន ជាមួយ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន​១៨​កញ្ចប់​តូច​និង​២​កញ្ចប់​ធំ រួម​និង​លុយ11_09.27​សម្ភារៈប្រើប្រាស់​មួយចំនួន​។​​ ​ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវបាន​កំ​លាំ​អធិការ ធ្វើការ​បង្ក្រាប​កាល​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១០​ខែ​ឧ សភា​ឆ្នាំ​២០១៥ ត្រង់ចំណុច​ភូមិ​ពង​គ្រៀល ឃុំ​ព្រែ​កមាស ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​
​ ​លោក​វរៈ​វ៉ា សុផាន់​អធិការ​ស្រុក​សៀម​ប៉ាង​បានអោយដឹងថា​ជនសង្ស័យ​៥​នាក់​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​មាន​១​ឈ្មោះ​ឡឹង ធានី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឬ​ជានុ​កូ​ល សង្កាត់ ក្រុង​ស្ទឹងត្រែង​(​មុខសញ្ញា​ចែកចាយ​) ២​ឈ្មោះ​ឡែ សាន​ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ឡា​កាយ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង (​មុខសញ្ញា​ចែកចាយ​) ៣​ឈ្មោះ​មួន វាសនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៤​ឈ្មោះថា​វ៉ន ឃឹម​វាន់​ដា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៥​ឈ្មោះ​ភិន កុយ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ (៣​នាក់​ជា​អ្នកប្រើប្រាស់​) គេ​ទាំង​៣​នាក់​មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ផា​បាំង ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​។​2_08.29
​ ​លោក​អធិការ​បាន​បន្ត​អោយដឹងទៀតថា​ស្រប​ពេលដែល​កំលាំង របស់លោក​ចុះ​ប្រតិបត្តិការ ស៊ើបអង្កេត​ករណី​ខា​លើ បាន​ជួបប្រទះ​ការជួញដូរ​នៅ​សា​ធាតុ​ញៀន​ដោយ​ខុសច្បាប់ និង​បានធ្វើ​ការឃាត់​ជនសង្ស័យ​ទាំង​៥​នាក់​ដែល​កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់ និង​ចែកចាយ​និង​បានធ្វើការ​ឃាត់ខ្លួន ដកហូត​បាន​គ្រឿងញៀន​បាន​ចំនួន​d១៨​កញ្ចប់​តូច​និង​២​កញ្ចប់​ធំ និង​បាន​នាំខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំងយប់​កម​ធ្វើការ​សាកសួរ​សួរ​។​
​ ​ក្រោម​ការ​សា​សួរ និង​បានធ្វើ​តេស្ត​បឋម ជនសង្ស័យ​ទាំង​៥​នាក់ បាន​ឆ្លើយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា ថ្នាំញៀន​ពិតជា​របស់ខ្លួន​ពិតប្រាកដ​មែន និង​បាន​ទទួលស្គាល់ថា​ពិត​ជាមាន​សារធាតុ​ញៀន​មែន​។​gffd,iiyt
​ ​ជនសង្ស័យ​ទាំង​៥​នាក់ រួម​និង​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​(ICE) សម្ភារៈប្រើប្រាស និង​លុយ​មួយចំនួន ត្រូវបាន​សមត្ថកិច្ច​ជំនាញ បញ្ជូនទៅ​សាលាដំបូង​ខេត្ត សម្រេច​ឃុំខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១១​ឧសភា​ម្សិលមិញ​រងចាំ​ស៊ើបអង្កេត​បន្ត​៕