ជនសង្ស័យ​៤​នាក់​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់​បានសម្រេច​ដោយ​សុ​វត្ថ​ភាព​

0

​ ​ ​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ត្រូវបាន​ក្រុមចោរប្លន់​មួយក្រុម ជិះ​ម៉ូតូ​ពីរ​គ្រឿង មាន​គ្នា​ប្រមាណ​ជា​៤​នាក់​ធ្វើ​សកម្មភាព​វាយ​ប្លន់​លើ​រូប​ខ្លួន​យក​កាបូប​លុយ បាន​ទៅដោយ​សុ​វត្ថ​ភាព​នៅ​ចំណុច​ទល់មុខ​សាលាបឋមសិក្សា​ភូមិ​ចំរើន​ផល ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង ១​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ៩ មិនា ឆ្នាំ​២០១៤​។​ ​

ស្ត្រី​រងគ្រោះ​ខាងលើ​មានឈ្មោះ យ៉ូ ចាន់​លក្ខណា ភេទ​ស្រី អាយុ​៣១​ឆ្នាំ មានមុខ​របរ ពេល​ថ្ងៃជា​អ្នក​អ៊ុតសក់ ចំណែក​ពេលយប់​ជា​អ្នក​បម្រើការ ក្នុង​ភោជនីយ៍ដ្ឋាន​មួយកន្លែង​ដែលមាន​ទីតាំងនៅ​ម្តុំ​កោះ​ពេជ្រ និង​មាន​ទៅ​លំនៅ​បច្ចុប្បន្ន​ជិត​កន្លែងកើតហេតុ​។​ ​ ​យោងតាម​សម្តី​របស់​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​រូប​ខ្លួន​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ទ 3878 ភព​១ ត្រឡប់​មកពី​ធ្វើការ​វិញ​

ដោយ​ជិះ​ធ្វើដំណើរ​តាំងពី​កោះ​ពេជ្រ​រហូតមកដល់​ផ្សារ​សុ​វណ្ណា ក៏​ស្រាប់​តែមាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម មាន​គ្នា បួន​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង មិន​ចាំ​ម៉ាក បាន​ជិះ​តាម​ពីក្រោយ​នារី​រងគ្រោះ​តាំងពី​ចំណុច​មុខ​ផ្សារ​សុ​វណ្ណា​រហូតមកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់​ជន សង្ស័យ​ពីរ​នាក់ ក្នុងចំណោម​ពួកគេ​ទាំង​បួន​នាក់​នោះ បាន​ធាក់​ម៉ូតូ​ស្ត្រី​ឈ្មោះ យ៉ូ ចាន់​លក្ខណា​ឲ្យ​ដួល​ហើយពីរ​នាក់​ផ្សេងទៀត​ក៏​ធ្វើ​សកម្មភាព វាយ​ប្លន់​យក កាបូប​ពីរ​ស្ត្រី​រងគ្រោះ​តែម្តង បន្ទាប់ពី​វាយ​ប្លន់​រួចហើយ​ជនសង្ស័យ​បាន​គំរាម​ស្ត្រី​រងគ្រោះ ថា​កុំ​ឲ្យ​ស្រែក​បើ​ស្រែ​ខ្លួន​និង

បាញ់ចោល ហើយ​ជនសង្ស័យ​ទាំង បួន​នាក់​ក៏​ជិះ​ម៉ូតូ​ចេញទៅ​បាត់​ដោយ​សុវត្ថិភាព​។​ ​ ​ប្រភព​ដដែល​បន្តថា ចំពោះ​ករណី​ប្លន់​យក​កាបូប​នេះដែរ​ស្ត្រី​រងគ្រោះ​បាន​បញ្ជាក់ថា ក្នុង​កាបូប​របស់ខ្លួន មាន​លុយ​ចំនួន​២​ដុល្លារ ប៉ាស្ព័រ និង ទូរស័ព្ទដៃ​ចំនួន​ពីរ​គ្រឿង​ផងដែរ ដែល​ក្រុមចោរប្លន់​យកទៅ ហើយ​ខ្លួន​មិនអាច​ធ្វើ​អ្វី​បាន​នោះទេ បានត្រឹមតែ​អង្គុយ​យំ​ស្តាយ​របស់របរ​របស់​ខ្លួន​ដែល​បាត់បង់ ទៅ​តែប៉ុណ្ណោះ​។​

​ ​បន្ទាប់ពី​កើតហេតុ​ភា្ល​មៗ​កងកម្លាំង​សមត្ថកិច្ច​ដែល​ល្បាត​ក្នុង​មូលដ្ឋាន​របស់ខ្លួន​បាន​ចុះ​អន្តរាគមន៍ ដល់​កន្លែងកើតហេតុ និង​ណែនាំ​ឲ្យ​ស្ត្រី​រង គ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​ផងដែរ តែ​បុរស​ម្នាក់​ដែល​ត្រូវជា​សាច់ញាតិ​របស់​ស្ត្រី​រងគ្រោះ​គិតថា យប់​ជ្រៅ​ទៅហើយ​ខ្ជិល​រំខាន​ដល់​សមត្ថកិច្ច​ទើប​ឲ្យ​ស្ត្រី រងគ្រោះ ត្រឡប់ ទៅ ផ្ទះ​វិញ​ហើយ​រងចាំ​ព្រឹកស្អែក​ចាំ​មក​ធ្វើការ​ដាក់ពាក្យ​បណ្តឹង​ក៏បាន​ដែរ​៕01 02 03