​មានការ​រារាំង​មិន​ឲ្យ​អ្នកកាសែត​ថតរូប​ជនជាប់ចោទ ពាក់​ព័​ន្ឋ​គ្រឿងញៀន​នៅ​សាលា​ឧ​ទ្ឋ​រណ៍​

0

​ភ្នំពេញ ៖ ជនជាប់ចោទ​២​នាក់ ម្នាក់​ឈ្មោះ ឡុ​ត សិរី​បុត្រ ជា​អតីត​មន្ត្រីនគរបាល ខណ្ឌដូនពេញ និង​ម្នាក់ទៀត​ឈ្មោះ ថៃ សិ​ទ្ឋ ហៅ​ម៉ាប់ ដែល​អះអាង​ជា​អាណិកជន​រស់នៅ​ក្រៅ ប្រទេស ត្រូវបាន​សាលា​ឧ​ទ្ឋ​រណ៍ កាលពី​ថ្ងៃទី​០៨ មេសា បើកសវនាការ​កាត់ទោស ពីបទ​ជួញដូរ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់​កន្លះ​គីឡូក្រាម បន្ទាប់ពី​សំណុំ​រឿងនេះ​ធ្លាប់ ចាត់​របៀប​ម្តង​រួចមកហើយ ។ ចំណែក​ម្នាក់ទៀត​ឈ្មោះ សឹម ប៊ុន​សាន្ត ត្រូវបាន​ដោះលែង​ហើយ ព្រោះ​បាន​អនុវត្ត​ទោស​ចប់ ។​ ​

ប៉ុន្តែ​អ្វី​ជាការ​កត់សម្គាល់​នោះ គឺ នៅពេល​ជនជាប់ចោទ​បម្រុង​ដើរចេញ​ពី​បន្ទប់​សវនាការ មាន​មនុស្ស​មួយក្រុម​ដែល​អាច​សន្ម​ត់​បាន​ថា ជា​សាច់ញាតិ​របស់​ជនជាប់ចោទ​ទាំង​២​នាក់ បាន​រារាំង​និង​ព្រមាន​អ្នកកាសែត​មិន​ឲ្យ​ថតរូប ប្រសិនបើ​នៅតែ​ថត​ទៀត ពួកគេ​នឹង​ដកហូត​កាមេរ៉ា ទុក​ជាមិនខាន ។ ក្នុងនោះ​ក៏មាន​ស្ត្រី​វ័យ​កណ្តាល​ម្នាក់ ទំនងជា​អ្នកមានអំណាច ដោយ​សង្កេត ទៅលើ​ការ​មាន​អង្គរក្ស​ជុំជិត​និង​ជិះ​សុ​ទ្ឋ​តែ​រថយន្ត​ទំនើប បាន​ពោល​ពាក្យ​យ៉ាង​ថ្លោះ ថា “ ស្គាល់​ខ្ញុំ​ជា អ្នកណា​ទេ បើសិនជា​ហ៊ាន​ថតរូប​ដោយ​ខ្ញុំ អ្នកឯង​ពិត​ជាមាន​បញ្ហា​មិន​ខាន ” ។

ក្រុមអ្នកកាសែត ដែល​ត្រូវ​រង​ការ​គំរាម​គំហែង​នេះ រួមមាន អ្នកយកព័ត៌មាន​កាសែត​រស្មី​កម្ពុជា កាសែត​ភ្នំពេញ​ប៉ុស្តិ៍ និង ខាង​ទូរទស្សន៍​បាយ័ន ។ ​ទោះបីយ៉ាងណា​ក្រុមអ្នកកាសែត បាន​ព្យាយាម​ផ្តិត​យក​រូបភាព​ទាំងនេះ និង បាន​និយាយ​តប វិញ ថា “ អ្នក​ទាំងអស់គ្នា​គ្មាន​សិទ្ឋិ​ហាមឃាត់​មិន​ឲ្យ​ខ្ញុំ​ថតរូប​នោះទេ ព្រោះនេះ​ជា​វិជ្ជាជីវៈ​សារព័ត៌មាន គឺ​មានតែ​តុលាការ​ប៉ុណ្ណោះ​មាន​សិទ្ឋិ​ហាម​ខ្ញុំ ” ។ ​

ជនជាប់ចោទ​ទាំង​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ម​ន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន ជាក់ស្តែង កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១០ ដោយ​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​ទម្ងន់​កន្លះ​គីឡូក្រាម និង រថយន្ត​២​គ្រឿង ។ ​អង្គ​ហេតុនេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស​ឈ្មោះ សឹម ប៊ុន​សាន្ត ដាក់​ព​ន្ឋ​នាគារ​៣​ឆ្នាំ ពីបទ​ទទួល​កម្រៃជើងសា​រ ផ្តន្ទា​ទោ​ឈ្មោះ ឡុ​ត សិរី​បុត្រ និង ឈ្មោះ ថៃ សិ​ទ្ឋ ដាក់​ព​ន្ឋ​នាគារ ក្នុង​ម្នាក់ៗ​ជាង​១០​ឆ្នាំ ។ ប៉ុន្តែ​ការសម្រេច​នេះ ត្រូវ ឡុ​ត សិរី​បុត្រ និង ថៃ សិ​ទ្ឋ ប្តឹង​ឧ​ទ្ឋ​រណ៍ ។​ ​

ក្នុង​សវនាការ​សាលា​ឧ​ទ្ឋ​រណ៍ ជនជាប់ចោទ​ទាំង​៣​នាក់ បដិសេធថា ពុំបាន​ប្រព្រឹត្ត​ដូច​ការ​ចោទ ប្រកាន់​នោះទេ ។ ចំណែក​លោក ង៉ែត សា​រ៉ា​ត តំណាង​មហាអយ្យការ បាន​សន្និដ្ឋាន ថា មាន​ភស្តុតាង​ដាក់បន្ទុក​គ្រប់គ្រាន់​លើ​ជនជាប់ចោទ​ទាំង​៣​នាក់ ដូច្នេះ​សំណូមពរ ឲ្យ​តុលាការ​តម្កល់ សាលក្រម​តុលាការ​ថ្នាក់ក្រោម​ទុកជាបានការ​ដដែល ។​ ​ក្រោយ​ការសួរដេញដោល លោក​ចៅក្រម ឃុន លាង​ម៉េង បាន​លើក​ពេល​ប្រកាស​សាលដីកា ទៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៤ ខាងមុខនេះ​វិញ ៕IMG_0638 IMG_0640 IMG_0639