ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ស្រុក​សំឡូត​អាងខ្នង​ប្តី​ហ៊ាន​ប្រមាថ​សមត្ថកិច្ច​

0


បាត់ដំបង​: ស្ត្រី​ម្នាក់​ដែល​អ្នកណា​ក៏​ល្បី​ថា​ជា​មេ​ឈ្មួញ​ឈើ​ដ៏​ធំ​មួយ​ប្រចាំ​ស្រុក​សំឡូត និង​ត្រូវជា​ភរិយា​របស់លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​ផង​នោះ បាន​គំរាម​និង​ជេរប្រមាថ​សមត្ថកិច្ច​ យ៉ាង​ចាស់ដៃ ខណ​:​ដែល​សមត្ថកិច្ច​បាន​ឃាត់​គោយន្ត​ដឹក​ជន្លង់ម្រេច​ចំនួន​6​គ្រឿង​ដើម្បី​បញ្ជូនទៅ​អោយកំលាំង​បរិស្ថាន​ដែន​ភ្នំ​សំ​កុះ ហើយ​ត្រូវបាន​ស្ត្រី​រូបនេះ​លើក​កំលាំង​ប្រដាប់​ដោយ​កំបិត ពូ​ថោ​មក​កាប់​ខ្សែ​ទំលាក់​ឈើ​នៅ​រាយប៉ាយ​ពេញ​ផ្លូវ​ត្រង់ចំនុច​ភូមិ​តា​សាញ​ត្បូង ឃុំ​តា​សាញ ស្រុក​សំឡូត​កាលពីពេល​កនលងទៅ​ថ្មីៗ​នេះ ដោយ​មិន​អនុញ្ញាតិ​អោយ​ការនាំ​ឈើ​នេះ​ទៅដល់​គោលដៅ​ឡើយ​។​តាម​ការអះអាង​ពី​ប្រភព​ជាច្រើន​បាន​និយាយថា ស្ត្រី​ដែលជា​ឈ្មួញ​ឈើ​នោះ​មានឈ្មោះ​បុ​ឹ​ង ស្មុ​ី ជា​ភរិយា​របស់លោក​ឈឿន image (2)សុផាត មេបញ្ជាការរង​ប៉េអឹម​ស្រុក​សំឡូត ដោយ​គេ​មានមុខ​របរ​រក​សុ​ី​ឈើ​គ្រប់​ប្រភេទ ហើយ​គ្មាន​ខ្លាច​សមត្ថកិច្ច​បន្តិច​ណា​សោះឡើយ​ទំនងជា​មាន​ខ្នបង្អែក​ក្រាស់​ឬមួយ​ក៏​ស្វាមី​ជា​អ្នកកាង​ក៏​អាច​ថា​បាន​។​លុះ​នៅមុន​ពេល​កើតហេតុ​ខាងលើ គឺ​ស្ត្រី​រូបនេះ​បាន​ជួល​គោយន្ត​ក​ន្រៃ្ត​ចំនួន​6​គ្រឿង​ដឹក​សសរ​គ្រាក់​និង​ឈើ​ពេញ ដែល​ក្នុង​មួយ​គោយន្ត​ប្រហែល​30​ដើម​ក្នុង​គោលបំនង​យកទៅលក់​ចែកចាយ​ដល់​អ្នក​ដែល​ត្រូវ​ការធ្វើជា​ជន្លង់ម្រេច ហើយក៏​ត្រូវបាន​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឃាត់​ជាប់​នាពេល​ទៀបភ្លឺ​ដោយបាន​នាំ​ចូលទៅ​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​។​ព្រឹក​ឡើង​ក្រោយពី​បាន​រាយ​ការ​ទៅ​កំលាំង​ជំនាញ​រួចមក​សមត្ថកិច្ច​ក៏បាន​ដឹកនាំ​ឈើ​ទាំងនោះ​ទៅកាន់​ទីតាំង​បរិស្ថាន​ដែន​ភ្នំ​សំ​កុះ ប៉ុន្តែ​នៅពេល​ទៅដល់​ចំនុច​ភូមិ​តា​សាញ​ត្បូង ក៏​imageស្រាប់តែ​ស្ត្រី​រូបនេះ​បាន​បញ្ជា​កំលាំង​មក​ព្រោងព្រាត​ដោយនៅ​ដៃ​មាន​កំបិត ពូថៅ​មក​កាប់​ខ្សែ​ទំលាក់​ឈើ​ពាសពេញ​ផ្លូវ​គឺ​ធ្វើយ៉ាងណា​មិនអោយ​ការនាំ​ឈើ​នេះ​បាន​ទៅដល់​គោលដៅ​ឡើយ ព្រម​ទាំ​ើ​ង​បាន​ដៀល​សមត្ថកិច្ច​យ៉ាង​ចាស់ដៃ ដោយ​គេ​បាន​ប្រើពាក្យ​ថា​”​ចង់​ចាប់​ឈើ​ទាំងនេះ​យកទៅ​ញាត់​ម៉ែ​វា​ឬ​” ពាក្យ​មួយ​ប្រយោគ​នេះ​បានធ្វើអោយ​សមត្ថកិច្ច​ប្រតិកម្ម​យ៉ាងខ្លាំង ដោយ​នៅពេលនោះ​កំលាំង​បរិស្ថាន​ដែន​ភ្នំ​សំ​កុះ​ក៏បាន​
ចុះ​មកដល់​ចំនុច​នេះដែរ ដោយសារតែ​ភាព​តានតឹង​ជាមួយនឹង​មេ​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​តំបន់​នេះ​។​លោក​អធិការ​លី ប៊ួ​យ បាន​លើកឡើងថា កន្លងមក​លោក​ធ្លាប់​បានទទួល​បទបញ្ជា​ពីលោក​ឥន្ទ សៅ​រិ​ទ្ធ អភិបាលស្រុក​សំឡូត ដោយ​មិន​អនុញ្ញាតិ​អោយមាន​ការនាំ​ឈើ​ជន្លង់ម្រេច​នេះ​ទៅ​លក់​ចែកចាយ​នៅក្រៅ​ស្រុក​ឡើយ គឺអាច​អនុញ្ញាតិ​អោយតែ​ក្នុងស្រុក​តែប៉ុណ្ណោះ ដូច្នេះហើយ​បានជា​លោក​បញ្ជា​ទៅ​កំលាំង​អោយ​ឃាត់​ឈើ​ទាំងនេះ ដើម្បី​បញ្ជូនទៅ​អោយកំលាំង​ជំនាញ​ជា​អ្នក​ចាត់​តាមផ្លូវ​ច្បាប់​ប៉ុន្តែ​មិនគួរណា​ស្ត្រី​រូបនេះ​ប្រើពាក្យ​សម្តី​ត្មះតិះដៀល​ដល់​សមត្ថកិច្ច​យ៉ាងធ្ងន់ធ្ងរ​បែបនេះ​សោះមិន​ត្រឹម​តែប៉ុណ្ណោះ​ទេ ស្ត្រី​រូបនេះ​បាន​ហៅ​ទូរទស្សន៍​មួយចំនួន​ដែល​គេ​បានដឹងថា​(​សុ​ី​លុយ​)​អោយមក​ថត​ ផ្សាយ​ដោយ​គ្មាន​ហេតុផល​ទាល់តែសោះ​គឺ​ក្រុម​ទូរទស្សន៍​ដែលមាន​វិជ្ជាជីវ​:​ពេញ​ខ្លួន​បែរជាយក​សម្តី​ឈ្មួញ​ឈើ​ទៅ​ចាក់ផ្សាយ ហើយ​ជាន់​សមត្ថកិច្ច​បន្ថែមទៀត​ដូច្នេះ​តើ​ការផ្សាយ​នេះ​ត្រឹមត្រូវ​ដែរឬទេ​? លោក​អធិការ​បានស្នើ​សុំអោយ​អគ្គនាយក​ទូរទស្សន៍​ដែល​ធ្លាប់តែ​ល្បី​នោះ​ក្រលេកមើល​និង​ តាមដាន​ភ្នាក់ងារ​របស់ខ្លួន​នៅតាម​បណ្តា​ខេត្ត​ផង ព្រោះ​គេ​បាន​សម្ភាសន៍​ជាមួយ​លោក​ដែរ​ចុះ​ហេតុអ្វី​ ក៏​មិន​ដាក់​សម្តី​របស់លោកផ​ង បែរជា​យកតែ​សម្តី​របស់​អ្នករក​សុ​ី​ល្មើសច្បាប់​ទៅ​ដាក់​តែ​ម្ខាង​ទៅវិញ​?
ព្រោះ​ស្ត្រី​ដែលជា​ឈ្មួញ​ឈើ​នេះ​បាន​ដឹកឈើ​ជន្លង់ម្រេច​ទៅ​ចែកចាយ​ដល់​ខេត្តបន្ទាយមានជ័យ​ខេត្ត​ប៉ៃលិន និង​ស្រុក​សំពៅ​លូន នេះ​គឺជា​ការនាំចេញ​ដោយ​មិន​ស្របច្បាប់​ឡើយ ហើយ​បច្ចុប្បន្ន​លោក​កំពុង​រឹតបន្តឹង​ទៅតាម​បទបញ្ជា​របស់លោក​អភិបាលស្រុក​យ៉ាង​មុ​ឺ​ង​ម៉ាត់​៕