សាលា​ឧ​ទ្ឋ​រណ៍​កាត់ទោស​យុវជន​៣​នាក់​ព្រួត​គ្នា​ចាក់​សម្លាប់​បុរស​ម្នាក់​

0

​ភ្នំពេញ ៖ យុវជន​២​នាក់ កំពុង​ជាប់គុក និង ម្នាក់ទៀត​បាន​រត់គេច​ខ្លួន ត្រូវបាន​សាលា​ឧ​ទ្ឋ​រណ៍ កាលពី​ថ្ងៃទី​០៨ មេសា កាត់ទោស​ពីបទ​ឃាតកម្ម ពាក់​ព័​ន្ឋ​ការ​ព្រួត​គ្នា​វាយ​ចាក់​សម្លាប់​បុរស​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ ។​ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧ​ទ្ឋ​រណ៍ លោក យ៉ុង ណា​រ៉ុង បាន​ថ្លែង​ក្នុង​សវនាការ ថា ជនជាប់ចោទ ឈ្មោះ ទុយ ប្រុស​ពៅ អាយុ​១៧​ឆ្នាំ ឈ្មោះ ចេង វ៉ាន់​ឌុន អាយុ​១៦​ឆ្នាំ និង ម្នាក់ទៀត​រត់គេចខ្លួន​ឈ្មោះ រ៉ូ វណ្ណា អាយុ​១៩​ឆ្នាំ ។

លោក​ចៅក្រម​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១២ វេលា​ម៉ោង​១៩​យប់ នៅ​ចំណុច​អណ្តូងស្នប់ ក្នុងភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង ប្រព្រឹត្ត​ដោយ​ជនល្មើស​៣​នាក់​ខាងលើ បាន ព្រួត​គ្នា​វាយ ចាក់​សម្លាប់​ជនរងគ្រោះ​ឈ្មោះ សូ សារឿន ភេទ​ប្រុស បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ ។​ ​

យោងតាម​អង្គ​ហេតុនេះ សាលាដំបូង​រាជធានី​ភ្នំពេញ តាម​អំណាច​សាលក្រម ចុះ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១២ បាន​ផ្តន្ទាទោស​ឈ្មោះ រ៉ូ វណ្ណា ដាក់​ព​ន្ឋ​នាគារ​៧​ឆ្នាំ និង​ចេញ​ដីកាចាប់ខ្លួន​ជន នេះ ។ ផ្តន្ទាទោស ចេង វ៉ាន់​ឌុន និង ទុយ ប្រុស​ពៅ ក្នុង​ម្នាក់​៥​ឆ្នាំ តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ព្រមទាំង​បង្គាប់​ឲ្យ​អាណាព្យាបាល របស់​ជនជាប់ចោទ សង​សំណង​ជម្ងឺ​ចិត្ត​ដល់ ដើមបណ្តឹង​ឈ្មោះ សេន ស្រីអូន ចំនួន​១០​លាន​រៀល ។ ប៉ុន្តែ​សាលក្រម​នេះ ត្រូវបាន​ជនជាប់ចោទ ២ នាក់​ប្តឹង​ឧ​ទ្ឋ​រណ៍ ។​ ​

ក្នុង​សវនាការ ចេង វ៉ាន់​ឌុន និង ទុយ ប្រុស​ពៅ បាន​បដិសេថ​ដូចគ្នា​ថា ពុំបាន​សម្លាប់ ជនរងគ្រោះ​ដូច​ការចោទប្រកាន់​នោះទេ ។ ចេង វ៉ាន់​ឌុន និយាយថា ថ្ងៃកើតហេតុ​អត់​បានដឹងថា ជនរងគ្រោះ​ស្លាប់​ទេ គឺ​ឈ្មោះ រ៉ូ វណ្ណា ដែលជា​បងធំ​ក្នុងភូមិ​ជា​អ្នក​ចាក់​សម្លាប់ តាមរយៈ​អ្នកជិតខាង ប្រាប់ ។ ចំណែក ទុយ ប្រុស​ពៅ និយាយថា ថ្ងៃកើតហេតុ ខ្លួន​នៅផ្ទះ​ពុំបាន​ដឹង​អ្វី​ទាំងអស់ ។ ពួកគេ​ទាំងពីរ​នាក់ សំណូមពរ ឲ្យ​តុលាការ​លើកលែង​ការ ចោទប្រកាន់​និង​ដោះលែង​ឲ្យ​មាន​សេរីភាព ឡើងវិញ ។ ​

ប៉ុន្តែ​តាម​ចម្លើយ​សាក្សី​ឈ្មោះ​សូ សំ​រឿន និង សូ កក្កដា អាន​ដោយ​ក្រឡាបញ្ជី​សវនាការ បាន​បញ្ជាក់ថា នៅ​ថ្ងៃកើតហេតុ​ជនជាប់ចោទ​ទាំងពីរ​នាក់ ពិតជា​បាន​ចូលរួម​វាយ​ចាក់​សម្លាប់ ជនរងគ្រោះ​ប្រាកដ​មែន ។ ​តំណាង​មហាអយ្យការ​អម​សាលា​ឧ​ទ្ឋ​រណ៍ លោក ង៉ែត សា​រ៉ា​ត បាន​សន្និដ្ឋាន ថា ជនជាប់ចោទ ទាំងពីរ​នាក់ ពិតជា​បាន​ចូលរួម​ប្រព្រឹត្ត​បទល្មើស ក្នុងនាម​ជា​សហចារី បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់ ប្រាកដ​មែន ។ ដូច្នេះ សំណូមពរ​ឲ្យ​សាលា​ឧ​ទ្ឋ​រណ៍​តម្កល់​សាលក្រម​តុលាការ​ថ្នាក់ក្រោម​ទុកជា​បាន ការ​ដដែល ។

មេធាវី​ការពារ​ជនជាប់ចោទ​ទាំង​២​នាក់ លោក នូ ចន្ថា បាន​សន្និដ្ឋាន ថា ប្រព​ន្ឋ​របស់ ជនរងគ្រោះ បាន​ឆ្លើយ​ក្នុង​កំណត់​ហេតុថា មានតែ​ឈ្មោះ រ៉ូ វណ្ណា ម្នាក់​ប៉ុណ្ណោះ ដែលជា​អ្នក​ចាក់ សម្លាប់​ប្តី​របស់គាត់ ។ ដូច្នេះ​កូនក្តី​ទាំង​២​នាក់​ពុំបាន​សម្លាប់​ជនរងគ្រោះ​នោះទេ សូម​ឲ្យ សាលា​ឧ​ទ្ឋ​រណ៍ លើកលែង​ការចោទប្រកាន់​ដល់​អ្នក​ទាំង​២​នាក់ ។​ ​ទោះបីយ៉ាងណា ក្រោយ​បញ្ចប់​ការសួរដេញដោល លោក​ចៅក្រម បានប្រកាស​លើក​ពេល ប្រកាស​សាលដីកា​ថ្ងៃទី​២៣ មេសា ក្រោយ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​វិញ ៕ IMG_0650