ជីវិត​តស៊ូ​ក្នុង​ការងារ​របស់​ប្អូនប្រុស​ម្នាក់​ដោយ​ពិការ​ដៃ​ទាំងពីរ​និង​ជើង​ម្ខាង​

0

បាត់ដំបង​: ការព្យាយាម​និង​ការតស៊ូ​ក្នុង​ឆាកជីវិត​របស់​មនុស្ស​ម្នាក់ៗ​តែងតែ​ទទួលបាន​មកវិញ​នូវ​ភាពជោគជ័យ​គ្រាន់តែ​តិច និង​ច្រើន​ប៉ុណ្ណោះ យ៉ាងណាមិញ​ប្អូនប្រុស​ម្នាក់​ដែល​បាន​ពិការ​ដៃ​ទាំងសងខាង​និង​ពិការ​ជើង​ម្ខាង​ពី​កំណើត​ផង​នោះ បាន​តស៊ូ​ព្យាយាម​ក្នុងការ​សិក្សា​រហូត​បាន​បញ្ចប់​ជា​និស្សិត​ផ្នែក​ច្បាប់​ឆ្នាំ​ទី​4 នៃ​សកល​វិទ្យាល័យ​UME កាលពីពេល ថ្មីៗ​នេះ ព្រមទាំង​បាន​ចូល​បំរើ​ការងារ​ជា​អ្នក​កាត់​រូបភាព​ក្នុង​អង្គការ​មួយកន្លែង​ក្នុង​ខេត្តបាត់ដំបង​។​ ប្អូនប្រុស ខិ អ៊ុក អាយុ​24​ឆ្នាំ ជា​កូន​ទី​ក្នុងចំណោម​បងប្អូន​4​នាក់​ដែល​រស់នៅ​ភូមិ​ស្វាយ​កង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​ជា​កូន​របស់លោក​គី ខិ និង​អ្នកស្រី​អ៊​ន ងុ​ិ​ត ដែល​លោក​ទាំងពីរ គ្មាន​ដីស្រែ​នឹង​គេ​ទេ គឺ​មានតែ​ដីចំការ​ដ៏​តូច​មួយ​នៅក្បែ​ផ្ទះ​តែប៉ុណ្ណោះ​។​សព្វថ្ងៃ​បង​image (1)ទីមួយ​បាន​គ្រួសារ​ហើយ នៅសល់តែ​ប្អូន​ពីរ​នាក់​ដោយ​ម្នាក់​កំពុង​សិក្សា​និង​ម្នាក់ទៀត​ឈប់រៀន​ហើយ​ដោយសារ​ការខ្វះខាត​។ នៅក្នុង​ទឹកមុខ​ដ៏​ស្រងូតស្រងាត់ ដែល​នៅ​ដៃ​ទាំងពីរ​គឺ​ប្អូនប្រុស​ខំប្រឹង​ត្បៀត​ស្លាបព្រា​ញុ​ាំ​បាយ​ជាមួយនឹង​ត្រី​ចៀន​យ៉ាង​លំបាក​នោះ ប្អូនប្រុស​បាន​រៀបរាប់ថា គ្រួសារ​ប្អូន​មាន​ជីវភាព​ក្រលំបាក​ខ្លាំងណាស់ ដោយ​គ្មាន​ដីស្រែ​ធ្វើ​នឹង​គេ​ទេ​។​ចំណែក​ប្អូន​គឺ​ខំប្រឹងប្រែង​រៀនសូត្រ​ទាំង​ត្រដាបត្រដួស​រហូត​បានបញ្ចប់​ការសិក្សា​ត្រឹម​មធ្យមសិក្សា​ទុ​តី​យ​ភូមិ ព្រមទាំង​បាន​ចូលរៀន​បន្ត​នៅ​សកលវិទ្យា​ល័យ​UMEលើ​ផ្នែក​ជំនាញ​ច្បាប់​ដោយ​ទទួលបាន​ជោគជ័យ ដែល​ទើបនឹង​បានបញ្ចប់​ឆ្នាំ​ទី​4 នាពេល​ថ្មីៗ​នេះ​។​image (2)
ក្នុង​សំលេង​ខ្សាវៗ​ដែល​ហាក់បីដូចជា​អួលដើមក ផង​នោះ​ប្អូនប្រុស​ខិ អ៊ុក បាន​និយាយ​បន្តទៀតថា ដោយសារតែ​ការលំបាក​ក្នុង​ជីវភាព ប្អូនប្រុស​ក៏បាន​ទាក់ទង​សុំ​ការងារ​គេ​ធ្វើបាន​មួកន្លែង​ទោះបី​ជាការ​ងារ​នោះ​ទទួលបាន​ប្រាក់កំរៃ​ថោក​ក៏ដោយ គឺជា​ការងារ​ផ្នែក​កាត់​រូបភាព​របស់​អង្គការ​CMCដោយ​រូបភាព​ដែល​កាត់​បាន​ទាំងនោះ​ត្រូវគេ​បញ្ជូនទៅ​ក្រុងភ្នំពេញ​ដើម្បី​ធ្វើការ​រី​សាញ​។​បើ​ប្រៀបធៀប​ចំនួន​ប្រាក់ខែ​ដែល​ប្អូន​ទទួលបាន​ចំនួន​80​ដុល្លារ ទៅនឹង​ទំហំ​នៃ​ការ​ស្នាក់នៅ​ការហូបចុក​ប្រចាំថ្ងៃ គឺមាន​ការខ្វះខាត​ខ្លាំងណាស់​ដូច្នេះហើយ​គឺមាន​តែ​ការ​សន្សំសំចៃ​ដោយ​ហូប​តែ​ម្ហូប​ណា​ដែល​ថោកៗ​តែប៉ុណ្ណោះ​គឺ​មិនដែល​ស្គាល់​ម្ហូប​ឆ្ងាញ់​នឹង​គេ​នោះទេ ហើយក៏​មិន​ប្រាក់​ឯណា​ជួយផ្តល់​ដល់​លោកឪពុក និង​អ្នក​ម្តាយ​ដែល​នៅឯ​ផ្ទះ​នោះដែរ ដែល​image (3)គាត់​ក៏​កំពុង​ន្រ​ឈមមុខ​នឹង​ការ​ខ្វះខសព្វថ្ងៃ​ប្អូន​ស្នាក់​នៅក្នុង​ផ្ទះជួល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​20​ឧសភា សង្កាត់​ស្វាយប៉ោ ពីរ​នាក់​នឹង​មិត្តភក្តិ​ម្នាក់​ដែល​រួម​ការងារ​ជាមួយគ្នា​ដោយ​គេ​នោះ​ជា​មនុស្ស​ស្វិតជើង​ទាំងសងខាង​ដោយសារ​ការចាក់​ថ្នាំ​តាំងពី​តូច​មកម្ល៉េះ ដោយ​កិច្ចការ​ផ្ទះ​អ្វីដែល​ប្អូន​ធ្វើ​មិនកើត​គឺ​គេ​ជា​អ្នកធ្វើ ហើយ​ការធ្វើដំណើរ​ទៅធ្វើ​ការ​និង​ពេល​ត្រឡប់មកវិញ​គឺត្រូវធ្វើ​ដំណើ​ដោយ​ថ្មើ​ជើង​។​
ប្អូនប្រុស​បានលើកឡើង​អំពី​ផ្លូវចិត្ត​របស់ខ្លួន​ដែលមាន​ការលំបាក​ព្រោះ​បើ​ចង់​ធ្វើ​អ្វី​គឺ​មិនបាន​ដូច​គេ​ទាំង​ការស្វែងរក​ការងារ​ធ្វើ ទាំង​ការ​ដើរហើ គឺ​មិន​ដូច​មនុស្ស​ផងទាំងពួង ដោយមាន​ពេលខ្លះ​ប្អូន​មានការ​ធុញថប់​ជាខ្លាំង​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ ប៉ុន្តែ​ប្អូន​ក៏បាន​សំណូមពរ​ដល់​មនុស្ស​គ្រប់រូប​មេត្តា​កុំ​រើសអើង​សំរាប់​រូប​ប្អូន​អោយសោះ ព្រោះ​ប្អូន​ក៏​ជាម​នុស្ស​ដែរ ដោយ​មិនដឹងថា​វា​ជា​កម្ម​ឬក៏​យ៉ាណា​ពី​ជាតិ​មុន​នោះទេ​ហើយ​អនាគត​ប្អូនប្រុស ខិ អ៊ុក បាន​រំពឹង​ក្នុង​ចិត្ត​ថា នឹង​អាច​ក្លាយខ្លួនជា​មេធាវី​ដ៏​ល្អ​ម្នាក់​សំរាប់​ជួយ​ដល់​សង្គម​លើ​ផ្នែក​ច្បាប់ ដ៏​រាប​ណា​ប្អូន​ស្វែងរក​ការងារ​នេះ​បាន​។​ជា​ចុងក្រោយ​ប្អូន​បាន​លើក​ម្រាមដៃ​ដប់​គោរព​ដល់​សម្តេច លោកជំទាវ លោក​ឧកញ៉ា និង​សប្បុរសជន​ទាំងអស់​មេត្តាជួយ​ដល់​រូប​ប្អូន​ដែលមាន​កាយសម្បទមិន​គ្រប​គ្រាន់​ដើម្បី​បាន​ទ្រទ្រង់​ដល់​ខ្លួន​ប្អូន​ផ្ទាល់​ផង និង​ដល់​អ្នកមានគុណ​ផង​ដែល​កំពុងតែ​ប្រឈមមុខ​នឹង​ភាពខ្វះខាត​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​៕