ស្ទឹងត្រែង៖ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើបានសហការជាមួយកំលាំងអាវុធហត្ថលើផ្ទៃប្រទេស រដ្ខបាលព្រៃឈើ អូពងមាន់ ចុះឡោមព័ទ្ធទីតាំងស្តុកសត្វព្រៃមួយកន្លែងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៥ខែឧសភាឆ្នាំ២០១៥នៅចំនុចភូមិព្រែក សង្កាត់ ក្រុងស្ទឹងត្រែងឃាត់ខ្លួនជនសង្ស័យម្នាក់ និងបានធ្វើការរឹបអូសសត្វចំនួន៤ប្រភេទ តម្រូវអោយម្ចាស់បង់ ផាកពិន័យជាង១៤លាន។
ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តបានអោយដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់មានឈ្មោះកែវ រតៈនៈ ភេទប្រុសអាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិ ព្រែកសង្កាត់ក្រុងស្ទឹងត្រែង។ចំណែកម្ចាស់ផ្ទះឈ្មោះ សេង ឌី មិនត្រូវបានឃាត់ខ្លួននោះទេ។
ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើបានបន្តអោយដឹងទៀតថា ទីតាំងនេះ ត្រូវបានកំលាំងអន្តរាគមន៍បង្ក្រាបរួចម្តងមកហើយនៅពេលថ្មីៗនេះ។ក្រោយការបង្ក្រាប ទីតាំងនេះនៅតែលបលួចបន្តសកម្មភាព នេះដដែ ស្តិតក្រោមការស៊ើបអង្កេត ទើបឈានទៅធ្វើការបង្ក្រាបជាលើកទី២។ក្នុងការបង្ក្រាបនេះកំលាំងជំនាញបានធ្វើការដកហូតសត្វព្រៃបានចំនួន៤ប្រភេទ ១សត្វកាំប្រម៉ា៣៣,៥០គីឡូក្រាម ២សត្វអន្សង៤គីឡូក្រាម
ទី៣សាច់ជ្រូកព្រៃ៤៨,៥០គីឡូក្រាម ៤កូនសារិកា៤៩ក្បាល។
ក្រុមអន្តគមន៍បន្តថាសត្វព្រៃដែលបានធ្វើការរឹបអូសចំនួន៤ប្រភេទខាងលើ មានដូចជាសត្វអន្សង សត្វកាំប្រម៉ានៅរស់ត្រូវយកទៅប្រលែងនៅសួនសត្វភ្នំតាម៉ៅ កូនសារិកាតូចៗយកទៅចិញ្ចឹម និងសាច់ជ្រូកព្រៃយកទៅកប់ចោលនៅថ្នាលបណ្តុះកូនឈើភ្នំក្រហម។
ប្រភពបន្តថាជនសង្ស័យជួញដូរសត្វខុសច្បាប់ត្រូវបានសមត្ថកិច្ចអោយធ្វើការបងផាកពិន័យទៅតាមប្រភេទសត្វស្មើតម្លៃបីដង ដែលមានទឹកប្រាក់១៤.៣០២,៥០០រៀល(ដប់បួនលានសាមសិបម៉ឺនពីពាន់ប្រាំរយរៀល) ហើយបើមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួននោះទេ និងត្រូវបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕