រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​បើក​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​រងរបួស​ម្នាក់​គេចខ្លួន​បាត់​ស្រមោល​

ភ្នំពេញ ៖ រថយន្ត​ក្រុង​ដែល​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​បាន​បើ​កទ​ភ​បុក​ម៉ូតូ​ហុងដា ឌ្រី​មសង់​១២៥​មួយ​គ្រឿង​បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ ហើយ​រថយន្ត​បង្ក​នេះ​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​ពី​កន្លែងកើតហេតុ​។

ហេតុ​ការណ៏កើតឡើង​នៅវេលា​ម៉ោង ១​និង ២០​នាទី​រំលង​អធ្រាត​ឈានចូល​ថ្ងៃ ទី ០៩ មេសា ២០១៤​នៅ​ចំណុច ទល់មុខ​និង​ហាង​ខា​រ៉ា​អូរ​ខេ ដេវិន តាម​បណ្តោយ​ផ្លូវជាតិ​លេខ ១៩៨៦ ស្ថិតនៅ​ភូមិ​ភ្នំពេញ សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ ។​

​ប្រភព​ព័ត៌មាន​ពីរ​កន្លែង​ឱ្យដឹងថា រថយន្តក្រុង ពណ៌ ស​លាយ​ខៀវ អត់​មាន​ស្លាក​លេខ​បាន​ប់ក​យ៉ាង​លឿន​តាមផ្លូវ​១០៨៦ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ស្រាបតែ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​រថយន្តក្រុង​ជ្រុល​ទៅ​បុក​ម៉ូតូ​ហុង ឌ្រី​ម​សង​១២៥​មួយគ្រឿង ពណ៌ ខ្មៅ ពាក់​ស្លាក់ ភ្នំពេញ 1BV- 8412 ជិះ​ដោយ​បុរស​ម​ម្នាក់  បណ្តាល​ឱ្យ​អ្នកជិះ​ម៉ូតូ​ដួល បោក​ក្បាល​ទៅ​និង​ចិញ្ចមថ្នល់ របួស​យ៉ាងធ្ងន់ធ្ងរ​ហើយ​រថយន្ត​ក្រុង​ដែល​បង្ក​ហេតុនេះ​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​ពី​កន្លែងកើតហេតុ​បាត់​ដោយ​សុ​វត្តិភាព​តែម្តង​។​
​ក្រោយពេល​ហេតុ​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ចុះ​មក​ដល់ និង​បាន​ហៅ រថយន្ត សាមុយ​បានមក​ដឹក ជនរងគ្រោះ​យក​ទៅ​ព្យាបាល ចំណែក​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក នៅ​ខណ្ឌ​សែន​សុខ រងចាំ​បងប្អូន​មក​ទទួលយក​ទៅ​វិញ​ផងដែរ​៕
1 2 3