បទល្មើស​ព្រៃឈើ​ធ្វើ​សកម្មភាព​ដឹកឈើ​ហ៊ុ​ប មេព្រៃ​មិន​ខ្វល់​និង​ការបង្ក្រាប ​

0

កំពង់ធំ៖ សកម្មភាព​ដឹកជញ្ជូន​ឈើ អាណាធិបតេយ្យ​បាន កើតឡើង​យ៉ាង​គគ្រឹក​គ្រេង ចេញពី​ព្រៃ​សហគមន៍ សមត្ថកិច្ច​មេព្រៃ​គ្មាន​វិធានការ បង្ក្រាប​បទល្មើស​ដឹកជញ្ជូន ដោយ​ខុសច្បាប់ ដែលជា​ហេតុ​ធ្វើ មហាជន​ទូទៅ ដែល​ស្រឡាញ់​ព្រៃឈើ បាន​សម្តែង​ការសោកស្តាយ ចំពោះ​ព្រៃឈើ​ដែល​បាន​ហិនហោច ដោយសារតែ​ការមិន​អើពើរ​របស់​សមត្ថកិច្ច​ជំនាញ​។​

​ឈើ​ហ៊ុ​ប ទាំងមូល​ទាំងៗ​ត្រូវបាន​ដឹកជញ្ជូន​ចេញពី​ព្រៃ​សហគមន៍ ស្ថិតនៅ​ក្នុងភូមិ រនាម ភូមិ​ស្រឡៅ ឃុំ ទំរីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ក្នុង​១​ថ្ងៃ​ចាប់ពី ១០ ទៅ ១៥ រទេះ ឆ្លងកាត់​ស្រុក​ប្រាសាទ​សំបូរ ចំនុច​ភូមិ ស្វាយ ឃុំ ស្រើ​ង ទៅ​លក់​នៅក្នុង​ឃុំ ទីពោ ស្រុក​សន្ទុក ខេត្តកំពង់ធំ ដែល​ត្រូវបាន​គេ​ដឹងថា មានការ​ត្រូវរ៉ូវ​គ្នា​ជាមួយ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ តាំងក្រសាំង  ទើបបាន​បណ្តែតបណ្តោយ អោយមាន​ការដឹកជញ្ជូន​ឈើ​ដោយ មិន​ខ្លាចញញើត​ច្បាប់​។​
​តាម​ប្រភព​ពត៌មាន ពី​អ្នកដឹកឈើ​ហ៊ុ​ប បាន​ឲ្យ​ដឹងថា ការដឹកជញ្ជូន​ឈើ​ហ៊ុ​ប ត្រូវបាន​បង់​ជូន​សមត្ថកិច្ច គ្រប់ ស្ថាប័ន​ដោយ​ចរចារ​គ្នា​តាម​ទូរស័ព្ទ មុន​ពេលដែល​ការដឹកជញ្ជូន​ចេញពី​ព្រៃ ជា​រៀង​រាល់ដង នៅពេលដែល ដឹក​ចេញ តែងតែមាន​ស​ត្ថ​កិច្ច ទូរស័ព្ទ​ប្រាប់​នៅពេលដែល ថ្នាក់លើ​ចុះមក​ពិនិត្យ ឬ​អ្នកកាសែត  តែ​នៅពេល ខ្លះ​ក៏ត្រូវ​បាន​កាប់​ឈើ​ទំលាក់ចោល តាមផ្លូវ ហើយ​បរទេះ​រត់​យករួចខ្លួន ព្រោះ​ខ្លាច​គេ​ចាប់​ទាំង​រទេះ និង​មនុស្ស លោក​បាន​បន្តថា​ទោះ ជាមាន​បញ្ហា​ប្រឈម​បែបនេះ​ក្តី ក៏​នៅតែ​សូរ​ទ្រាំ​ព្រោះ​ឃើញ​គេ​រកបាន បើ​បិទ ទាល់តែ​បិទ​ទាំងអស់គ្នា ។​

​សកម្មភាព​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​នេះ ត្រូវបាន​គេ​ជួបប្រទះ​ឃើញ នៅ​រសៀល​ម៉ោង ០៣.២៩​នាទី ថ្ងៃទី ០២ ខែ កុ​ម្ភះ ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​ក្នុងព្រៃ​មួយកន្លែង ដែលមាន​រទេះ​ចំនួន ៧​រទេះ កំពុងតែ​ធ្វើ សកម្មភាព​ដឹកជញ្ជូន ខណៈពេលដែល អ្នកយក​ពត៌មាន បាន​ព្យាយាម ទូរស័ព្ទ​សុំ អោយ​លោក ហូ សុធី សមត្ថកិច្ច​មេព្រៃ ចាត់វិធានការ ទប់ស្កាត់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ តែ​ពុំ​ត្រូវបាន​ចុះមក​បង្ក្រាប​នោះទេ ជាហេតុ​បណ្តាល​ឲ្យ​មានការ​សង្ស័យថា ប្រហែលជា​ត្រូវ​ថ្នាំ​សណ្តំ​។​
««​ដោយ  ប៊ុន រដ្ឋា 

07-1