រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​បុក​ម៉ូតូ​ឃ្លី​ក​មួយ​គ្រឿង​បណ្តាលឲ្យ​រង​របួសធ្ងន់​និង​ស្រាល​៣​នាក់​

 ​ភ្នំពេញ​៖ រថយន្ត​មួយ​គ្រឿង​ដែល​មិន​ស្គាល​ម៉ាក​មួយ​គ្រឿង​បាន​បើក​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្ដាល​ឲ្យ​នារី​ម្នាក់​រងរបួស​បាក់​ជើង​ម្ខាង​និង​នាក់​ទៀត​រងរបួស​ស្រាល ហេតុ​ការណ៏គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​យប់​រំលង​អាធ្រា​ត ឈានចូល​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​

២០១៤ នៅ​ខាងជើង​វត្ត​សន្សំ​កុសល់ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំកា​មន​។  
    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឃ្លីក ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កណ្ដាល​1B-5174 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល​ម៉ាក​មួយ​គ្រឿង​ធ្វើដំណើរ​ស្រប​ទិស​គ្នា​បាន​បុក​ចំ​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​នារី​ម្នាក់​រងរបួស​បាក់​ជើង​ម្ខាង​និង​២​នាក់​ទៀត​រងរបួស​ស្រាល​ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់​គេចខ្លួន​បាត់​ស្រមោល​។  ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ចំណែក​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

1 2