ឈ្មួញ​បូម​ខ្សាច់​មានច្បាប់​២​ពាន់​ម៉ែត្រ តែ​រំលោភ​ដល់​១០០០​0ម៉ែត្រ ដោយសារ​មានការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ជំនាញ​ ​គំរាម​អ្នកកាសែត មិន​ថត​យក​រូបភាព​

0

​កំពង់ធំ​=​ទោះជា​ឈ្មួញ​លួច​បូម​ខ្សាច់​លើសពី​បរិមាណ​ដែល​ច្បាប់​កំណត់ ក៏​លោក​អភិបាលស្រុក និង​លោក ប្រធាន​មន្ទីរ​រ៉ែ​ថាមពល​ខេត្តកំពង់ធំ នៅតែ​ធ្វើ​ព្រងើយ ធ្វើ​ឲ្យ​មានការ​សង្ស័យថា បើ​ខ្លោច​ស្រុក​មិន​ឲ្យ​ដៃ ខ្លោច​ព្រៃ​ឯណា​ទៅ​ហ៊ាន មានច្បាប់​២​ពាន់​ម៉ែត្រ តែ​លួច​បូម​រហូតដល់​ទៅ ១០​គីឡូម៉ែត្រ ដោយ​ពុំមាន​ការទប់ស្កាត់​នោះឡើយ ។​Image52
​ជាក់ស្តែង នៅ​ព្រឹក ថ្ងៃទី​១៤ ខែ ឧសភា ឆ្នាំ​២០១៥ ការដ្ឋាន​បូម​ខ្សាច់ នៅ​ចំនុច អូរ​ក្រពើ ភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែលមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ រហូតដល់​រាប់ម៉ឺន​ម៉ែត្រ​គី បណ្ដាលអោយមាន​ការបា​ក់​ច្រាំង​ជា​បណ្ដើរៗ ប្រវែង​ជាង​១០០​ម៉ែត្រ​ហើយ បែរជា​សមត្ថកិច្ច​ជំនាញ​បរិស្ថាន អាជ្ញាធរ​ស្រុក រ៉ែ​ថាមពល មិន​ខ្ចី​ទប់ស្កាត់ ថែម​ធ្វើ​មិនដឹងមិនលឺ ធ្វើអោយ​ប្រជា​ពល​រដ្ន​មានការ​ព្រួយបារម្ភ ជាខ្លាំង​ពី​ការបាក់​ច្រាំង​នេះ​អាច​និង​ឈានដល់​ដី​របស់​ពួកគាត់​ដែល​នៅជាប់​មាត់​ស្ទឹង​នេះ ខណៈពេលដែល​បូម​ខ្សាច់​ទាំងយប់​ទាំង​ថ្ងៃ លក់​ចែក​ចាក់​តាម ដេប៉ូ តាម​ការដ្ឋាន​សំណង់​ផ្សេងៗ នៅក្នុង​ស្រុក​ស្ទោង ចំណែក​ប្រជាពលរដ្ឋ​ក្រីក្ររ លោក​ប្រធាន​មន្ទីរ​រ៉ែ​ថាមពល និង​លោក អភិបាលស្រុក មិន​ព្រម​អនុញ្ញាតិ ថែមទាំង​បើកភ្លើង​ពណ៍ អោយ​ពួក​អ្នកមាន​លុយ បូម​ខ្សាច់​នេះ​បាន​យ៉ាង​រលូន ហើយ ធ្វើបាប​ប្រជា​ពល​រដ្ន​ក្រីក្រ​ទៅវិញ​។Image55
​ខណៈពេលដែល អ្នក​ពត៌មាន​យើង​ចុះទៅ​ថតរូប​ភាព បែរជា​ម្ចាស់​ការដ្ឋាន គំរាម ហាម​មិន​ឲ្យ​ថត ដោយ​ចេញ​កាយវិការ​ច្រ​លើ​បើ​ស ប្រើពាក្យ​សំដី​មិន​សមរម្យ ទំ​នង់​ជា​ទម្លាប់​សណ្តាន​អ្នកមាន បាន​ប្រមាថមើលងាយ និង​សួររក​លិខិត ប៉េ​សកម្ម និង​សួររក​អាជ្ញាប័ណ្ណ​ពត៌មាន ក្នុង​ការចុះ​យក​ពត៌មាន ខណៈពេលដែល​ខ្លួន​បាន​លួច​បូម​ខ្សាច់​លើសពី​ច្បាប់​អនុញ្ញាតិ ម្ចាស់​ការដ្ឋាន​ខ្សាច់​ឈ្មោះ ងួន ណៃ​គឺ ជា​ម្ដាយ ឪពុក​ឈ្មោះ ជា គឹម អ៊ីវ និង​កូន ជា វិសាល លោក ជា វិសាល មាន​សំដី​អំនួត ថា​ខ្លួន​អាច​បូម ចំងាយ​២​គឺ​ឡូ​ម៉ែត្រ ទៅ​១០​គឺ​ឡូ​ម៉ែត្រ ដោយ​ពុំមាន​ន​Image51ណា​ហាន​ធ្វើ​អ្វី​គេ​ទេ ដោយសារតែ គេ​បាន​បង់លុយ​ឲ្យ​ទៅ អភិបាលស្រុក និង ប្រធាន​មន្ទីរ​រ៉ែ​ថាមពល​អស់ហើយ បានចេញ​ច​រិ​ក ក្រ​អើត​ក្រ​ទង យ៉ាងខ្លាំង​ដោយ​អាង​ខ្លួន​មានច្បាប់ ។​
​ចំណែក លោក ណឹ​ប ចន្ថា ប្រធាន​មន្ទីរ​រ៉ែ​ថាមពល ដែល​រង​ការរិះគន់ ពី​ការ​ឡាក់​ឡើយ គ្មាន​ការត្រួតពិនិត្យ​ទីតាំង និង​កំណត់​ព្រំដី​ឲ្យ​បានច្បាស់លាស់​នេះ ជាហេតុ​ធ្វើ​ឲ្យ​ឈ្មួញ​ឆ្លៀត​ឳ​កាស​លួច​បូម​ខ្សាច់​ដោយ​ខុស​ទីតាំង គឺអាច​សុំ​ការ បំភ្លឺ​បានទេ ដោយ​ទូរស័ព្ទ​ចូល​ហើយ​មិន​លើក​ទូរស័ព្ទ ពុំ​ដឹងថា​គាត់​ជាប់រវល់​ក្នុង​កិច្ចការងារ​ឬ​កិច្ច​វែ​ស​បានជា​ពុំ​លើក​ទូ​ស័ព្ទ​៕

ដោយ ប៊ុន រដ្ឋាImage48