រថយន្ត​មីតស៊ុយប៊ីស៊ី​បើក​បុករឺ​ម៉កក​ង់​បី​ហើយ​រឺ​ម៉ក​កង់​បី​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស មិនមាន​អ្នករងរបួស​

​ភ្នំពេញ ៖​ហេតុ​ការណ៏គ្រោះថ្នាក់​ខាងលើ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨ និង ១០​នាទី យប់​ថ្ងៃ ទី​០៨ មេសា ២០១៤ នៅ​ចំណុច ផ្លូវ ម៉ៅ​សេទុង​កែង​ផ្លូវ​១១២​ស្ថិតនៅ ក្នុង សង្កាត់​ទឹកល្អក់​ទី​០៣ ខណ្ឌ​ទួលគោក ។​

យោងតាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ រថយន្ត​មីតស៊ុយប៊ីស៊ី ពណ៌​កណ្តុរល្មេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2J-7781 ជិះ​គ្នា​មួយ​គ្រួសារ​ធ្វើដំណើរ​តាម​ផ្លូវ​លេខ​១១២ ស្រាប់តែ​មក​ដល់​ផ្លូវ​១១២ កែង​និង​ផ្លូវ​ម៉ៅ សេទុង រថយន្ត​ក៏​បាន​ជ្រុល​ចង្កូត ទៅបុក​រឺ​ម៉កក​ង់​បី ហើយ​រឺ​ម៉កង់​បី​នោះ​ក៏​បាន​ជ្រុល​ទៅ​បុក រថយន្ត​ឡិច ស៊ី​ស GS450​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ នគរបាល​2. 1853 បណ្តាលឱ្យ​រថយន្ត​បង្ក រឺ​ម៉កក​ង់​បី និង​រថយន្ត​ឡិច ស៊ី​ស រង​ការខូតខាត​ទាំងអស់​គ្នា ។ ក្រោយពេល​កើតហេតុ គេ​ឃើញ​ម្ចាស់ រថយន្ត​បង្ក​បាន​ហៅ​ក្រុមហ៊ុន ធានារ៉ាប់រង​មក​ធ្វើ​ការដោះស្រាយ​សំរាប់​ករណី​គ្រោះថ្នាក​ចរាចរណ៏​ខាងលើ​ដើម្បី​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​៕

1 2 3 4