នាយករដ្ឋមន្ដ្រី​ជប៉ុនៈ ថយក្រោយ មួយ​ជំហាន ឆ្ពោះ​ទៅ​មុខ​ពីរ​ជំហាន​ដើម្បី ជោគជ័យ​

នាយករដ្ឋមន្ដ្រី​ជប៉ុន លោក​ស៊ីន​ហ្សូ អាបេ ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នកបង្ក ឱ្យ​មាន​អសន្ដិសុខ​ក្នុង​តំបន់​អាស៊ី​ភាគ ខាងកើត ដោយ​លោក​បាន​អនុវត្ដ​គោល នយោបាយ​ជាតិ​សាសន៍​របស់​ខ្លួន​មិន បន្ធូរបន្ថយ​យោគយល់​ដល់​ប្រទេស​ដែល មាន​វិវាទ​ជាមួយ​ជប៉ុន​នោះឡើយ​។ ប៉ុន្ដែ 

នៅពេលនេះ លោក​អាបេ ហាក់ដូចជា ខិតខំ​កាត់បន្ថយ​ភាព​តាន់តឹង​ជាមួយ ប្រទេស​ជិតខាង​តាម​រយៈ​ការ​អនុវត្ដ គោលនយោបាយ​ថយក្រោយ​មួយ​ជំហាន ដើម្បី​ឆ្ពោះទៅមុខ​ឱ្យ​បាន​ពីរ​ជំហាន ។​
​កាលពី​ខែ​មីនា លោក​អាបេ ក៏បាន សន្យា​រក្សា​សេចក្ដីប្រកាស Kono 1993 ក្នុងនោះ ជប៉ុន​ទទួលស្គាល់​ពី​ទោសកំហុស របស់ខ្លួន និង​សុំ​ទោស​ដល់​ក្រុម​ស្ដ្រី​ដែល ទាហាន​ជប៉ុន​បង្ខំ​ឱ្យ​បម្រើ​កាមតណ្ហា​ក្នុង អំឡុង​សង្គ្រាមលោកលើកទី​២ ។ រដ្ឋា​ភិ បាល​ទីក្រុង​តូ​ក្យូប្រកាស​ថា នឹង​មិន​ផ្លាស់ ប្ដូរ​សេចក្ដីប្រកាស Murayama 1995 ក្នុង​នោះ​អតីត​នាយករដ្ឋមន្ដ្រី Murayama បាន​សុំទោស​ពី​សកម្មភាព​ឈ្លានពាន​ទ្វីប អាស៊ី​ពី​ច​ក្រព​ត្ដិ​ជប៉ុន ។
​ការប្រកាស​ខាងលើ​ជាការ​បន្ធូរ បន្ថយ​នៃ​នយោបាយ​ការបរទេស​ដ៏​កម្រ មួយ​របស់​លោក​ស៊ីន​ហ្សូ អាបេ​នៅក្នុង ជំនួប​ពិភាក្សា​ជា​ផ្លូវការ​ជាមួយ​ប្រធា នា​ធិបតី​កូរ៉េខាងត្បូង លោកស្រី​ផាក យុង​ហេ ចាប់តាំងពី​មេដឹកនាំ​ទាំងពីរ ឡើង​កាន់​អំណាច ។ ជំនួប​ពិភាក្សា​ខាង លើ​ក្រោម​ការដឹកនាំ​ពី​ប្រធានាធិបតី អាមេរិក លោក​បា​រ៉ាក់ អូ​បា​ម៉ា បន្ទាប់ ពី​កិច្ចប្រជុំ​ស្ដី​ពី​សន្ដិសុខ​បរមាណូ​នៅ​ទី ក្រុងឡាអេ ប្រទេស​ហូល្ល​ង់​កាលពី​ថ្ងៃ​ទី ២៥ ខែ​មីនា ។
​ការ​អនុវត្ដ​គោលនយោបាយ​ការ​បរ ទេស​យោគយល់​របស់លោក​អាបេ ជា គោល​នយោបាយ​សា​ឡើងវិញ​បន្ទាប់ពី លោក​អនុវត្ដ​គោលនយោបាយ​ស្រឡាញ់ សង្គ្រាម ដែល​ប្រទេស​ជិតខាង​ចាត់ទុក លោក​អាបេ ថា​ជា​បុគ្គល​ល្មោភ​សង្គ្រាម និង​ជា​ហ៊ី​ត្លែរ​អាស៊ី​ទៀតផង ។ នៅពេល ដែល​លោក​អាបេ ឡើងកាន់​តំណែង​ភ្លាម លោក​បាន​ចាប់ផ្ដើម​អនុវត្ដ​ពង្រឹង​គោល នយោបាយ​យោធា​យ៉ាង​ម៉ឺងម៉ាត់​មិន​រា ថយ​ចំពោះ​គំនាប​របស់​សត្រូវ ។​
​ប៉ុន្ដែ​នៅពេល​បច្ចុប្បន្ន លោក​បាន កាត់បន្ថយ​ទស្សនៈ​ជាតិ​សាសន៍ ។ ឆ្នាំ ២០០៧ ជប៉ុន​មាន​ក្ដីសង្ឃឹម​កែទម្រង់ ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង និង​ទី ក្រុង​សេ​អ៊ូ​ល​ដែល​មាន​ទំនាក់ទំនង​អាក្រក់ បំផុត​មិន​ធ្លាប់​មាន​ពីមុនមក ក្នុងពេល ដែល​លោក ចូ​នី​ចី​រ៉ូ កូ​អ៊ី​ស៊ូ​មី កាន់ តំណែង​ជា​នាយករដ្ឋមន្ដ្រី ។ លោក​អាបេ មិន​ទៅ​កាន់​ព្រះវិហារ​សង្គ្រាម​ដែល​មាន វិវាទ​នោះ​ឡើយ ប៉ុន្ដែ​ការបរាជ័យ​របស់ លោក​នៅក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា នៅ​ខែ​កក្កដា ឆ្នាំ​នោះ​ធ្វើឱ្យ​លោក​បង្ខំចិត្ដ បោះបង់ចោល​គោលដៅ​របស់​ខ្លួន ។ តាំងពី​ពេលនោះ លោក​បង្ហាញ​ភាព សោកស្ដាយ​ដែល​មិន​បាន​ទៅ​កាន់​ព្រះ វិហារ​យ៉ា​ស៊ូ​គូ​មី ក្នុង​អាណត្ដិ​ដំបូង​របស់ លោក​។ នៅ​ចុងឆ្នាំ​២០១៣ លោក​ក៏​បាន សម្រេច​ចិត្ដ​ទៅ​កាន់​ព្រះវិហារ​ដែល មាន​ជម្លោះ​នោះ ពេល​លោក​កាន់តំណែង បាន​ប្រមាណ​១​ឆ្នាំ ។
​ការ​ម៉ឺងម៉ាត់​របស់​លោក​អាបេ ក៏ ស្រាប់តែ​បង្វែរ​ទិសដៅ​ភ្លាមៗ​ដោយ លោក​ហាក់បីដូច​បាន​ថយ​ក្រោយ​មួយ ជំហាន​ដើម្បី​ឆ្ពោះទៅមុខ​ប្រកបដោយ ជោគជ័យ ។ លោក​អាបេ​បង្ហាញភាព សប្បាយរីករាយ​ពេល​ជួប​ពិភាក្សា​ជា មួយ​មេដឹកនាំ​កូរ៉េខាងត្បូង ។ ចំណែក លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង ក៏ បង្ហាញ​ភាពមន្ទិលសង្ស័យ​នូវ​ការផ្លាស់ ប្ដូរ​ឥរិយាបថ​យ៉ាង​ឆាប់រហ័ស​របស់​មេ ដឹកនាំ​ជប៉ុន ។​
​សកម្មភាព​ខាងលើ ធ្វើឱ្យ​ក្រុម​អ្នក វិភាគ​ជឿជាក់ថា លោក​អាបេ​បានថយ មួយ​ជំហាន​ក្នុង​គោលនយោបាយ​របស់ ខ្លួន​ដើម្បី​ឈាន​ទៅ​មុខ​មួយ​ចំនួន​ទៀត ប្រកបដោយ​ជោគជ័យ ។
​នៅក្នុង​ព្រឹត្ដិការមួ​យ​ផ្សេង​ទៀត​ដែល ពាក់ព័ន្ធ​នឹង​សៀមភៅ​ខៀវ​របស់​ជប៉ុន ដែល​បាន​ចេញផ្សាយ​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​កោះហៅ​ឯក​អគ្គរាជ ទូត​ជប៉ុន​ប្រចាំ​ទីក្រុង​សេ​អ៊ូ​ល​ឱ្យ​ចូលជួប ជាបន្ទាន់​។ កូរ៉េខាងត្បូង​មិន​សប្បាយចិត្ដ និង​ចង់​តវ៉ា​ទៅ​ភាគី​ជប៉ុន បន្ទាប់​ពី ក្រសួងការបរទេស​ជ​ប៉ុន​ទើប​បាន​ចេញ ផ្សាយ​សៀវភៅ ខៀវ ប្រចាំ ឆ្នាំ ២០១៤ ដែល​បញ្ជាក់​កម្មសិទ្ធិរ​បស់​ជប៉ុន​ទៅ​លើ ប្រជុំ​កោះ​ដុក​ដូរ ដែល​បច្ចុប្បន្ន​នេះ​កំពុង ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​កូរ៉េ ខាងត្បូង ។
​ជប៉ុន​នៅ​តែ​ចាត់ទុក​ប្រជុំ​កោះ​ដុក​ដូរ  ជា​ទឹកដី​របស់​ជប៉ុន​។ នៅក្នុង​សៀវភៅ ខៀវ​ដែល​ចេញផ្សាយ ក្រសួង​ការ​បរ ទេស​ជប៉ុន​បាន​សរសេរ​ច្បាស់ៗ​ថា ការ ទាមទារ​យក​ប្រជុំ​កោះ​ដុកដូ​មក​ធ្វើជា ដែនដី​របស់​ជប៉ុន​ជា​នយោបាយ​ការ បរទេស​ដែល​ក្រសួង​ត្រូវ​ធ្វើ​នៅ​ឆ្នាំ ២០១៤​នេះ​ពោល​គឺ​ក្រសួង​នឹង​សន្យា ទាមទារ​យក​ប្រជុំ​កោះ​នេះ​មក​ធ្វើជា​ទឹក ដី​របស់​ជប៉ុន​វិញ​ឱ្យខាងតែបាន​ទៅតាម ផ្លូវ​ច្បាប់​អន្ដរជាតិ ។​
​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន សំដែង​ការ​ខកចិត្ដ​ដែល​ជប៉ុន​ហ៊ាន ទាមទារ​ជា​ថ្មី​ចង់​គ្រប់គ្រង​ប្រជុំ​កោះ​ដុក ដូរ​របស់​កូរ៉េ​ខាងត្បូង​។ តាម​ក្រសួង​ការ បរទេស​កូរ៉េខាងត្បូង​ការទាមទារ​មិន ឈប់ឈរ​របស់​ជប៉ុន​ទៅលើ​ប្រជុំ​កោះ ដុក​ដូរ​បង្ហាញ​យ៉ាងច្បាស់​ថា ជប៉ុន​នៅ បន្ដ​អនុវត្ដ​នយោបាយ​ច​ក្រព​ត្ដិ​ឈ្លាន ពាន​ទឹកដី​។ ក្រសួងការបរទេស​កូរ៉េ​ខាង ត្បូង​បាន​ព្រមាន​ថា ការទាមទារ​របស់ ជប៉ុន​បែប​ជាតិនិយម​នោះ​នឹង​ធ្វើឱ្យ​ខូច ខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ទ្វេភាគី​។  លើស​ពី​នោះ​វា​នឹង​ធ្វើឱ្យ​ប៉ះពាល់​យ៉ាង ធ្ងន់ធ្ងរ​ដល់​សន្ដិភាព​និង​សន្ដិសុខ​នៅ តំបន់​អាស៊ី​ឦសាន ។​
​ក្រៅតែពី​សៀវភៅ​ខៀវ​របស់​ក្រសួង ការបរទេស​ជប៉ុន ក្រសួងការបរទេស កូរ៉េខាងត្បូង (​នៅក្នុង​សេចក្ដីប្រកាស ព័ត៌មាន​មួយទៀត​) បានប្រកាស​ថ្កោល ទោស​ទៅ​លើ​សៀវភៅ​សិក្សា​របស់ ជប៉ុន​ដែល​នៅក្នុង​នោះ​រដ្ឋាភិបាល​ជប៉ុន បាន​សរសេរ​កែប្រែ​ឡើង​វិញ​ទៅ​លើ ប្រវត្ដិសាស្ដ្រ​ទាក់ទងនឹ​ង​ប្រជុំ​កោះ​ដុក ដូរ និង​ចាត់​ទុក​ប្រជុំ​កោះ​ជា​ទឹកដី​ជប៉ុន​។ កូរ៉េខាងត្បូង​បាន​រំលឹក​ទៅ​ជប៉ុន​ថា ផ្លូវ ចរចា​ដើម្បី​ស្ដារ​ទំនាក់ទំនង​រវាង​ប្រទេស ទាំង​ពីរ​នឹង​នៅ​តែ​វែង​តទៅ​ទៀត​ដរាប ណា​ជប៉ុន​មិន​ព្រម​បោះបង់​ចោល​ន​យោ បាយ​ញុះញង់​តាមរយៈ​ការបន្ដ​ទាមទារ យក​កោះ​ដុក​ដូរ​ពី​កូរ៉េខាងត្បូង​។​
​សូមបញ្ជាក់​ថា ទំនាក់ទំនង​ជប៉ុន និង កូរ៉េខាងត្បូង​កាន់តែ​ជួប​ភាព​ល្អក់កករ  ចាប់តាំងពី​ប្រទេស​ទាំង​ពីរ​ត្រូវ​ចូល​ដឹក នាំ​ដោយ​អ្នកនយោបាយ​អភិរក្សនិយម រៀងៗ​ខ្លួន​។ ភាគី​កូរ៉េ​ខាងត្បូង​តែងតែ​រុញ ច្រាន​ចោល​ការទាមទារ​យក​ប្រជុំ​កោះ ដុក​ដូរ​ពី​សំណាក់​ជប៉ុន​។ សម្រាប់​កូរ៉េ ខាងត្បូង​ប្រជុំ​កោះ​ដុក​ដូរ​តំណាងឱ្យ​ឯក រាជ្យ​ភាព​របស់​កូរ៉េខាងត្បូង និង​ការ​រួច ផុតពី​របប​ឈ្លានពាន​របស់​ជប៉ុន​៕
abe