មន្ដ្រីបាននិយាយថា បុគ្គលិកអង្គការសហប្រជាជាតិ២នាក់ ម្នាក់ជាជនជាតិ ប្រ៊ីតុន ម្នាក់ជាជនជាតិបារាំង កាលពីថ្ងៃ ទី៧ ខែមេសា ឆ្នាំ២០១៤ត្រូវគេបាញ់ សម្លាប់នៅពេលចុះពីលើយន្ដហោះនៅអាកាសយានដ្ឋាន Galkayo ស្ថិតនៅ ភាគកណ្ដាលប្រទេសស៊ូម៉ាលី ។
អ្នកនាំពាក្យការិយាល័យអង្គការ សហប្រជាជាតិប្រចាំនៅស៊ូម៉ាលីបាន បញ្ជាក់ថា នៅមិនទាន់ច្បាស់ទេ ថាតើ នរណាមួយដែលស្ថិតពីក្រោយការបាញ់ ប្រហារនេះ ។ ប៉ុន្ដែសាក្សីដែលឃើញ ហេតុការណ៍បានបញ្ជាក់ថា ជនរងគ្រោះ ទាំងពីរនាក់នេះរងការបាញ់ប្រហារពី ដោយបុរសស្លៀកពាក់ឯកសណ្ឋានអង្គុយ ក្នុងរថយន្ដនៅអាកាសយានដ្ឋានខាងលើ។
អង្គការសហប្រជាជាតិដែលចំណាយ ថវិការាប់សិបពាន់លានដុល្លារនៅក្នុង ប្រទេសស៊ូម៉ាលីចាប់តាំងពីបញ្ចប់ សង្គ្រាមស៊ីវិលឆ្នាំ១៩៩១នោះ ជានិច្ច កាលតែងទទួលរងការវាយប្រហារពី ក្រុមដែលស្និទ្ធពួកភេរកម្មអាល់កៃដារ អាល់សាបាប ។
អគ្គលេខាធិការអង្គការសហប្រជា ជាតិ លោកបាន គីមូន និងក្រុមប្រឹក្សា សន្ដិសុខអង្គការសហប្រជាជាតិបាន ថ្កោលទោសឃាតកម្មខាងលើនេះ ហើយ បានអំពាវនាវអាជ្ញាធរស៊ូម៉ាលីត្រូវតែ ស្រាវជ្រាវនាំខ្លួនឃាតកទៅកាន់តុលា ការដើម្បីវិនិច្ឆ័យទោស ។
សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សា សន្ដិសុខដែលមានសមាជិកទាំង១៥ ប្រទេសបានសរសេរថា “សមាជិកក្រុម ប្រឹក្សាសន្ដិសុខមានការរន្ធត់ចំពោះព័ត៌ មានដែលថា បេសកជនដែលធ្វើការ បម្រើដល់ពលរដ្ឋស៊ូម៉ាលីដើម្បីទទួល បានការរីកចម្រើនឆ្ពោះទៅរកសន្ដិភាព និងកេត្យានភាពបែរជាត្រូវគេសម្លាប់ ទៅវិញ” ។
តំបន់ Puntland របស់ស៊ូម៉ាលីជា តំបន់ដែលផ្ទុះអំពើហិង្សាជាងតំបន់ណាៗ ទាំងអស់នៅទូទាំងប្រទេស ។ ការវាយ ប្រហារប៉ុន្មានខែចុងក្រោយនេះបង្កឡើង ដោយក្រុមឧទ្ទាមផ្ដាច់ខ្លួនសាបាប ។
អ្នកនាំពាក្យរបស់ក្រុមផ្ដាច់ខ្លួនជ្រុល និយម Ali Mohamud Rage បានប្រាប់ រ៉យទ័រថា ពួកគេស្វាគមន៍ការបាញ់ប្រហារ ខាងលើនេះ ។ ប៉ុន្ដែបដិសេធន៍មិនធ្វើ អត្ថាធិប្បាយ នៅពេលមានសំណួរថា តើ ជាទង្វើរបស់ពួកគេ ឬយ៉ាងណានោះ?