​ជនសង្ស័យ​ចំនួន​៤​ជំរិត​ទា​លុយ​អ្នក​មកពី​ថៃ​ត្រូវ​អាវុធហត្ថ​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់​៣​នាក់​ទៀត​គេច​បាត់​កំពុង​តាម​ចាប់​បន្ត​

0

​ខេត្តបន្ទាយមានជ័យ​៖ ​ជនរងគ្រោះ​ឈ្មោះ ផែន ច​ន្ធី ភេទ ប្រុស អាយុ ១៩ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឌី ច​ន្នី អាយុ​១៨ ឆ្នាំមាន​ទីលំនៅ ភូមិ ព្រៃ​ព្រំ​ពីរ ឃុំ រ​បោស​មង្គល ស្រុក មោងឫស្សី ខេត្តបាត់ដំបង កាល​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​១៥​ខែឧសភា​ឆ្នាំ​២០១៥​ជនរងគ្រោះ​បានដាក់​ពាក្យimage​ប្តឹង​ដល់​កងរាជអាវុធហត្ថ​ថា​ខ្លួន​២​នាក់​ប្តី​ប្រពន្ធ​បានធ្វើ​ដំណើរ​ត្រលប់​មកពី​ប្រទេស​ថៃ​វិញ​ពេលមកដល់​ផ្សា​រលុង​ក្លឿ​រ ប្រទេស​ថៃ​បាន​ជួប​ក្រុម​ជនសង្ស័យ​មាន​គ្នា​៦​នាក់​បានមក​និយាយ​បញ្ចុះបញ្ចូល​ថា​ពួកគេ​ជូន​ចេញពី​ផ្សារ​រោង​ក្លឿ​រ​មកកាន់​ទឹកដី​កម្ពុជា​វិញ​ដោយ​យក​ថ្លៃ​ជូន​ម្នាក់​៤៥០​បាត រួចហើយ​ក្រុម​ជនសង្ស័យ​បាន​យក​កាបូប​ខោអាវ​របស់​ជនរងគ្រោះ​ដើរ​ចេញមក​តែម្ដង​។​បន្ទាប់មក​ជនរងគ្រោះ​ក៏បាន​ចេញមក​ដែរ​ពេលចេញ​មកដល់​ដី​ខ្មែរ​ជនរងគ្រោះ​បាន​បង់ប្រាក់​ឲ្យ​ទៅ​ក្រុម​ជនសង្ស័យ​ចំនួន​៩០០​បាត​តាម​កា​ព្រមព្រៀង​រួចហើយ​ក្រុម​ជនសង្ស័យ​បាននាំគ្នា​ចេញទៅ​បាត់អស់​នៅសល់​ជនសង្ស័យ​ម្នាក់ ឈ្មោះ​វឿន សី បានទាមទារ​ឲ្យ​ជនរងគ្រោះ​បង់ប្រាក់​បន្ថែមចំនួន​៥០០​បាត ថែ​ទៀត ដោយ​អស់សង្ឃឹម​ក្នុងការ​ឆ្លងដែន​មកកាន់​កម្ពុជា​ក៏​សម្រេចចិត្ត​ប្រគល់​លុយ​បន្ថែម​លុះ​មកដល់​ទឹកដី​កម្ពុជា​ក៏​រត់​មកប្តឹង​អាវុធហត្ថ​ឲ្យ​ជួយ​អន្តរាគមន៍​តែម្តង ។​លោក​ឧ​ត្ត​ម​សេនី​យ៏ ត្រី​ឧ​បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រោយពី​បានទទួល​ពាក្យបណ្ដឹង​រួច​កំលាំង​អាវុធហត្ថ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត​ចុះ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ imageដឹកនាំ​ដោយ​លោក​ជា​ដា មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ធ្វើ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ វឿន សី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅវេលា​ម៉ោង​៧ និង​១៥​នាទី​យប់ ថ្ងៃខែ​ដដែល មកកាន់​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ​។​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ជនសង្ស័យ​ឈ្មោះ វឿន សី បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយមាន​បក្សពួក​ចំនួន​៤​នាក់​គឺ ទី​១​ឈ្មោះ ហ៊ួ​រ ភេទ ប្រុស អាយុ ១៨​ឆ្នាំ ទី​២ ឈ្មោះ អូរ លាង ភេទ ប្រុស​អាយុ​៣១​ឆ្នាំ ទី​៣​ឈ្មោះ សុខ ជា ភេទ ប្រុស អាយុ ២៥​ឆ្នាំ ជនសង្ស័យ​៣​នាក់​នេះ​កំពុង​រត់គេចខ្លួន និង​ទី​៤​ឈ្មោះ វឿន សី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ សមត្ថកិច្ច​ឃាត់ខ្លួន​បានសម្រេច​បក្ស​របស់ខ្លួន​គឺ​រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ចំណែក​បក្ខពួក​៣​នាក់​ទៀត សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​បន្ត​យកមក​ញាត់​គុក​បន្ត​កំ​ឲ្យ​ចេះតែ​ដើរ​ជំរិត​ទា​ប្រាក់​ពី​គេ​បន្តទៀត​៕