ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញ ដឹកនាំដោយលោក ចាន់ បណ្ឌិត នាយករងរដ្ឋបាលសាលាខណ្ឌ បានចុះបង្ក្រាបទីតាំងហ្គេម៣២ទូរ នៅចំណុចផ្ទះលេខ៤៨ ផ្លូវលេខ៦៣ ក្នុងភូមិ១២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥
លោក ចាន់ បណ្ឌិត បានមានប្រសាសន៍ថា ហ្គេមគឺជាចំណុចក្តៅ របស់អជ្ញាធរខណ្ឌដូនពេញ ដែលត្រូវតែបង្ក្រាប ព្រមទាំងតាមការណែនាំ របស់លោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខណ្ឌដូនពេញ ដែលបាន ដាក់បញ្ជាឲ្យកម្លាំងក្នុងមូលដ្ឋានទាំងអស់ ត្រូវតែរឹតបន្តឹង និងបន្តចុះចាប់បង្ក្រាបហ្គេមគ្រប់ប្រភេទ នៅក្នុងខណ្ឌដូនពេញ ការបើកលេងហ្គេមគ្មានច្បាប់នេះ បានធ្វើឱ្យប៉ះពាល់ដល់សង្គម បញ្ហាសិស្សមិនចូលរៀន ក្នុងប្រតិបត្តិការបង្គ្រាបនេះ អជ្ញាធរដកហូតបានទូរហ្គេម ចំនួន៣២ទូរ ចំណែកអ្នកមើលការខុសត្រូវហ្គេម និងអ្នកលេងចំនួន៤នាក់ ត្រូវបានអជ្ញាធរ ធ្វើការអប់រំឲ្យត្រឡប់ទៅផ្ទះវិញ ។
លោក ចាន់ បណ្ឌិត បានបញ្ជាក់ថា នៅទីតាំងខាងលើខាងនេះ អាជ្ញាធរធ្លាប់បានបង្ក្រាបម្តងហើយ នេះជាលើកទី2ហើយ ប្រសិនបើមានលើកទី3 អាជ្ញាធរនិងកសាងសំនុំរឿងបញ្ជូនខ្លួនតាមនីតិវិធីជាមិនខាន ។
លោក ចាន់ បណ្ឌិត បានបញ្ជាក់ទៀតថា ហ្គេមគ្រប់ប្រភេទចំនួន៣២គ្រឿង ត្រូវបាន លើកដាក់លើរថយន្ដដឹកទៅកានសាលាខណ្ឌ ដើម្បីរក្សាទុកជា បណ្ដោះអាសន្នរង់ចាំការវាយកំទេចចោល នៅពេលខាងមុខ ៕




































