កំពង់ឆ្នាំង៖ មានកើតជម្លោះរវាងក្រុមក្មេងងស្ទាវមួយក្រុម វ៉ៃគ្នានិងគប់កែវគ្នា នៅក្នុងក្លិបកំសាន្តមួយដែលទើបនិងបង្កើតថ្មី មានឈ្មោះ ( អេស អេក ផាឡេស ) ដែលស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៤
ខែឧសភា ឆ្នាំ២០១៥ ។សមត្ថកិច្ចចុះអន្តរាគមន៍ បាននិយាយអោយដឹងថា ជនរងគ្រោះក្នុងការវាយ និងគប់កែវផ្អើលនៅក្នុងក្លិបកំសាន្ត មានឈ្មោះ រី សុភារិទ្ធ អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បែកក្បាល៣កន្លែង និង២នាក់ដែលជាជនសង្សយ័ មានឈ្មោះ សុខ ស្រ៊ី អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិផ្សារឆ្នាំង សង្កាតផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ម្នាក់ទៀតឈ្មោះ ឆែ ហួត អាយុ២០ឆ្នាំ រស់នៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន នៅក្នុងហេតុការអំពើហឹង្សារ ក្នុងក្លិបកំសាន្តខាងលើ ។
សមត្ថកិច្ចបានអោយដឹងបន្ថែមទៀតថា នៅមុនឈានដល់ការវាយតប់គ្នា ក្នុងក្លិបកំសាន្តខាងលើនេះ នៅវេលាម៉ោងប្រមាណជា៩យប់ យុវជន២ក្រុម បាននាំគ្នាចូលផឹកស៊ី និងរាំលេងក្នុងក្លិបខាងលើ រហូតដលម៉ោង១១និង៣០នាទី ក៍មានការប៉ះពាក្យសម្តីគ្នា ខណះដែលពួគគេទាំង២ក្រុម មិនដែលស្គាល់គ្នានោះឡើយ តែក្រុមម្ខាងទៀត មានស្រី២នាក់ទៅរាំលេងជាមួយផងដែរ ហេតុការទំនាស់គ្នានេះ ទំនងជាកើតចេញពីការដណ្តើមស្រីគ្នា និងខាងជនរងគ្រោះ យកជើងដាក់លើតុ ។ក្នុងនោះផងដែ ឈ្មោះ សុខ ស្រ៊ី និងឈ្មោះ ឆែ ហូត បានប្រាប់អ្នកយកព៌តមាន នៅកន្លែងឃុំខ្លួន អោយដឹងថា បើចង់ដឹងច្បាស់ថាអ្នកណាវ៉ៃនណានោះ សូមយកកាមេរ៉ាសុវត្ថភាព នៅក្នុងក្លិបកំសាន្តខាងលើ មកធ្វើការពិនិត្យមើលទៅ ឃើញថានណាវ៉ៃនណាដឹងហើយ ដោយឡែកខាងជនរងគ្រោះ បាននិយាយថា គេមិនបានវ៉ៃខាងភាគឺម្ខាងនោះឡើយ ខាងម្ខាងទៀតទេ ដែលវ៉ៃខ្លួននោះ ។
កន្លងមកលោកស្នងការនគបាល ខេត្តកំពង់ឆ្នាំង ធ្លាប់បានមានប្រសាសន៍ ប្រាប់អ្នកសារព័តមានថា ចំពោះករណីក្លិបកំសាន្តខាងលើនេះ លោកបានដាក់កំលាំងនគបាលចាំឃ្លាំមើល ដែលបានកើតមាន និងរាយការជូនឯ,ឧអភិបាលខេត្ត មានចំណាត់ការភ្លាមៗ ។
ប្រជាពលរដ្ឋនៅក្នុង ក្រុងកំពង់ឆ្នាំង មានការព្រួយបារម្មណ៍យ៉ាងខ្លាំង ខណះដែលក្លិបកំសាន្តមួយនេះ តែងតែកើតមានអំពើហឹង្សារវ៉ៃគ្នាស្ទើរាល់ថ្ងៃ ។ គេរងចាំមើលថា តើសមត្ថកិច្ចបង្ក្រាបបានក្រុមជនបង្កភាពអនាធិប្បតេយ្យ វ៉ៃគ្នាខាងលើនេះរបៀបណា ?៕



































