ឯកឧត្តម ណុះ ស្លេះ ដឹកនាំ​សិស្ស​មកពី​បណ្តា​ខេត្ត​បោះជំរុំ​សំអាត​ ​បរិស្ថាន​នៅ​ឆ្នេរ​ឈើទាល​

0

​ខេត្ត​ព្រះសីហនុ៖ ​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៥ ឯកឧត្តម ណុះ ស្លេះ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​សមាជិក​គ​ណះ​កម្ម​ការ​កណ្តាល​នៃ​អង្គការ​មូលនិធិ​មូ​ស្លឹ​ម​កម្ពុជា បាន​ដឹកនាំ​ក្រុមសិស្ស​មកពី​តាម​បណ្តា​ខេត្ត​ចំនួន ១០០​នាក់ ធ្វើ​កម្មសិក្សា​បោះជំរុំ​នៅ​IMG-20150515-WA0008ឆ្នេរ​អូ​ឈើទាល និង​ចូលរួម​សំអាត​បរិស្ថាន​នៅតាម​បណ្តោយ​ឆ្នេរ​អូ​ឈើទាល ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុង ខេត្ត​ព្រះសីហនុ ក្នុង​ឪ​កាស​ព្រះ​រាជពិធី​បុណ្យចំរើនព្រះជន្ម​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី ព្រះមហា​ស​ក្រ​ត្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​
​ ​ឯកឧត្តម ណុះ ស្លេះ បាន​មាន​ប្រសា​ស​ន៌​ថា ក្នុង​ឪ​កាស​ចុះ​ធ្វើ​កម្មសិក្សា​នៅ​ខេត្ត​ព្រះសីហនុ ក្រៅពី​កម្មសិក្សា សិស្ស​ទាំងអស់​ក៌​បាន​ចូលរួម​ការងារ​សំអាត​បរិស្ថាន​នៅក្នុង​សង្គម​ផងដែរ ដើម្បី​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ ដែលជា​យុទ្ធសាស្ត្រ​ដ៏​សមស្រប​បំផុត​ក្នុង​ការចូលរួម​ការអភិវឌ្ឍ​ន៏​ទេសចរ​ណ៌​ដែលជា​មាស​បៃតង និង​នាំ​ឪ្យ​ខេត្ត​ព្រះសីហនុ ក៌​ដូច​កម្ពុជា​ឆ្ពោះទៅរក​ភាព​ស្អាត និង​បៃតង​ជានិច្ច ហើយ​កិច្ចការ​នេះ​យើង​ត្រូវតែ​ចូលរួម​ខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ភាព​ស្អាត បៃតង​ដោយ​ឈរលើ​គោល​ការ​ណ៏​និរន្តរភាព​នៃ​ការអភិវឌ្ឍ​ន៏​ទីក្រុង​ស្អាត ។​IMG-20150515-WA0010
​ ​ឯកឧត្តម បាន​បន្តថា ការចូលរួម​របស់​សិ​ស្សនា​ពេលនេះ សម្មភាព​ចូលរួម​សំអាត​បរិស្ថាន ជា​កិច្ចការ​មួយ​មិនអាច​ខ្វះ​បាន​ដោយមាន​ការចូល​រួមសហកា​រ​ទាំងអស់គ្នា​ទាំង​សិស្ស និស្សិត មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ផងដែរ ការងារ​នេះ គឺជា​បណ្តុំ​ដ៌​សំខាន់​សម្រាប់​ការរស់នៅ កា​សម្រាក​លំហែកាយ សកម្មភាព​ទេសចរ​ណ៏​នានា ចូលរួម​ដល់​ការលើកកម្ពស់​គុណភាព​សេវាកម្ម និង​ផលិតផល​ទេសចរ​ណ៏​នៅតាម​បណ្តា​ទីក្រុង និង​ទីប្រជុំជន​ប៉ុណ្ណោះ​ទេ ព្រមទាំង​ចូលរួម​លើកកម្ពស់​កិត្យានុភាព​របស់​ខេត្ត​ព្រះសីហនុ ដែលជា​ខេត្ត​គោលដៅ​ទេសចរ​ណ៏​ធម្មជាតិ ដែលមាន​ខ្ស​ល់​អាកាស​បរិសុទ្ធ និង​ការចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ដែលជា​កត្តា​កំណត់​ដល់​ការអភិវឌ្ឍ​ន៏​វិស័យ​ទេសចរ​ណ៏​ប្រកបដោយ​និរន្តរភាព​គ្រប់​ជ្រុងជ្រោយ តាមរយះ​ការធានា​តុល្យភាព​នៃ​ការកាត់បន្ថយ​ជា​អតិបរិមា​នូវ​រាល់​ផលប៉ះពាល់​ជា​វិជ្ជមាន ដល់​ផ្នែក​សេដ្ឋកិច្ច សង្គម វប្បធម៌ និង​បរិស្ថាន​ព្រមទាំង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ តាមរយះ​ការពង្រីក​លំហូរ​ទេសច​រ​ទៅគ្រប់​ទី​តំបន់​នៃ​IMG-20150515-WA0006ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​ដល់​ការលើកកម្ពស់​លក្ខខណ្ឌ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង ទីប្រជុំជន​ឪ្យ​កាន់​តែមាន​ភាពប្រសើរឡើង​ថែមទៀត បរិស្ថាន​ជា​ផ្នែក​មួយ​ទាក់ទង​ទៅនឹង​វិស័យ​ទេសចរ​ណ៏​ក្នុងប្រទេស​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ប្រកបដោយ​ប្រសិទ្ធិភាព​ជំរុញ​ទីក្រុង​កាន់​តែមាន​ភាពរស់រវើក និង​មាន​ជា​និរន្ត ៕​ ​