បុរស​វិកល​ច​រិ​ក​ម្នាក់ បាន​លង់ទឹក​ស្ទឹង​ស្លាប់ នៅ​ស្រុក​សាលា​ក្រៅ​

0

​ខេត្ត​ប៉ៃលិន​៖ មានការ​ភា្ញ​ក់​ផ្អើល​មួយ​បាន​កើតឡើង ខណៈពេល​ឃើញ​បុរស​ម្នាក់​លង់ទឹក​ស្ទឹង​ស្លាប់ ត្រួវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ហើយ​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង ។ ហេតុ​ការ​ណ៏​បុរស​លង់ទឹក​ស្ទឹង​ស្លាប់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៤០​នាទី​ព្រឹក ថ្ងៃទីdownload (1)​១៤ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្នុង​ស្ទឹង​វត្ត​ចាស់ ស្ថិតក្នុង ភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​បុរសរងគ្រោះ​ដែល​លង់ទឹក​ស្ទឹង​ស្លាប់ មានឈ្មោះ ជួប សំ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​មនុស្ស​វិកល​ច​រិ​ក មាន​ទីលំនៅ​ភូមិ​វាល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ស្លាប់​ដោយសារ​លង់ទឹក​ស្ទឹង នៅ​ចំណុចកើតហេតុ​ខាងលើ ។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​បុរសរងគ្រោះ ដើរចូល​វត្ត​សាលា​ក្រៅ​ចាស់ មើល​ដូចជា​មនុស្ស​បែក​ថ្នាំញៀន ដូច​មនុស្ស​វិកល​ច​រិ​ក ហើយ​ស្រវឹងស្រា​ដោយ​ដើរ​មិន​ត្រង់​ផ្លូវ បន្ទាប់មក​ក៏​ដើរ​ចុះទៅ​ស្ទឹង ក៏​បាត់​មិនឃើញ​ឡើងមក​វិញ ។ download (3)ប្រភពព័ត៌មាន​បន្តថា​៖ នៅវេលា​កើតហេតុ​ខាងលើ មាន​ប្រជាពលរដ្ឋ បាន​ដើរ​ឆ្លងស្ទឹង​នោះ ក៏​ប្រទះឃើញ​បុរសរងគ្រោះ​ដេកស្លាប​បាត់ទៅហើយ ,​នេះ​ប្រហែលជា​ស្រវឹងស្រា រួច​ដើរ​ដួល​ក្នុង​ទឹក​ងើប​មិន​រួច បានជា​ស្លាប​ដូច្នេះ ។ ប្រភពព័ត៌មាន​ដែល​ស្កាល់​បុរសរងគ្រោះ បាន​ឲ្យ​ដឹងថា​៖ កន្លងមក​បុរសរងគ្រោះ ជា​មនុស្ស​ធម្មតា ចេះដឹង​ខុស​ត្រួវ តែ​មួយរយៈ​ក្រោយមក​ស្រាប់តែ មិនដឹងថា​ម៉េច ក៏​ក្លាយជា​មនុស្ស​វិកល​ច​រិ​ក ដូចជា​អ្នក​បែក​ថ្នាំញៀន ដើរ​ផឹកស្រា មានពេលខ្លះ​ចង​ប្រើ​អំពើហិង្សា​ក៏មាន ។​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​ឈ្មោះ ជួប សំ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជា​មនុស្ស​វិកល​ច​រិ​ក មាន​ទីលំនៅ​ភូមិ​វាល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ហើយ​បាន​ស្លាប់​ដោយ​លង់ទឹក​ស្ទឹង នៅ​ចំណុច​វត្ត​ចាស់ ក្នុងភូមិ​ទូល​ខ្ពស់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ បើតាម​ការស្រាវជ្រាវរ​បស់​សមត្ថកិច្ច​ជំនាញ​បង្ហាញអោយឃើញថា ជនរងគ្រោះ​ពិតជា​បាន​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សព​ត្រូវបាន​ប្រគល់ជូន​បងប្អូន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕download