​​កម្លាំង​អាវុធហត្ថ​ស្រុក​អន្លង់វែង​ឃាត់ខ្លួន​មេ​ឈ្មួញ​ឈើ​គ្រញូង​ម្នាក់​បញ្ជូនទៅឱ្យ​តុលាការខេត្ត​កំពង់ធំ​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​ទីបំផុត​មេ​ឈ្មួញ​ឈើ​គ្រញូង​ដុស​ស្លែរ​ម្នាក់​លាក់ខ្លួន​នៅក្នុង​ស្រុក​អន្លង់វែង ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​ខេ ត្ត​កំពង់ធំ លោក សាយ ណូ​រ៉ា បាន​ចុះ​ឃាត់ខ្លួន នៅ​ល្ងាច​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៥ ដោយ​ជាប់​ពីបទ​ដឹកជញ្ជូន អនុផល​ព្រៃឈើ ប្រភេទ​ឈើ​គ្រញូង ហើយ​ត្រូវ​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ធំ​។​
​ជនសង្ស័យ​ជា​មេ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​គ្រញូង​ដ៏​សកម្ម​ម្នាក់នេះ​ឈ្មោះ ស សុ​គុន្ធ (​ហៅ​ត្រកួន​) ភេទ​ប្រុស​អាយុ ៣៧​ឆ្នាំ មាន​ទី​លំ​បច្ចុប្បន្ន​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​ចំពោះ​ជនសង្ស័យ​រូបនេះ ជាប់​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​បទល្មើស​ឈើ​គ្រញូង ឆ្លងកាត់​ខេត្តកំពង់ធំ ដែល​ត្រូវ​សមត្ថកិច្ច​ជំនាញ ខេត្តកំពង់ធំ បង្ក្រាបបាន​រថយន្ត ម៉ាក់​TUNTRA ពណ៌​ស ចង្កូត​ឆ្វេង ពាក់​ស្លាក់​លេខ ខ​.​ភ​.​ម​. ដឹកឈើ​គ្រញូង​ពេញ តែ​ជនសង្ស័យ​ឈ្មោះ ស សុ​គុន្ធ ហៅ​ត្រកួន ជា​ម្ចាស់​រថយន្ត​ដឹកឈើ បាន​រត់គេចខ្លួន ហើយ​ទៅ​លាក់ខ្លួន នៅក្នុង​ស្រុក​អន្លង់វែង​។​IMG_5982
​លោក​អនុសេនីយ៍ទោ ហើ​ន សំបោ​ន នាយការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ស សុ​គុន្ធ ហៅ​ត្រកួន ត្រូវបាន​ឃាត់​ខ្លួ​នៅវេលា​ម៉ោង ៥​ល្ងាច​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៥ តាម​ដីកា​របស់​ព្រះរាជអាជ្ញារង​ខេត្តកំពង់ធំ និង​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ធំ ហើយ​បាន​ចុះ​ប្រតិបត្តិ​ចុះទៅ​ដល់ផ្ទះ​ជនសង្ស័យ​រូបនេះ ដែល​កំពុង​លាក់ខ្លួន នៅក្នុង​ផ្ទះ​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​IMG_5984
​លោក​បន្តថា បន្ទាប់ពី​ធ្វើការ​ឃាត់​កម្លាំង​អាវុធហត្ថ​ស្រុក​បាន​នាំ​ជនសង្ស័យ ជា​មេ​ឈ្មួញ​ដឹកឈើ​គ្រញូង ឈ្មោះ ស សុ​គុន្ធ ហៅ​ត្រកួន មក​ស្នាក់ការ​អាវុធហត្ថ​ស្រុក​ធ្វើ​កំណត់ហេតុ​រួច ក៏បាន​ប្រគល់​ឱ្យទៅ​លោក​សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ធំ ដើម្បី​នាំទៅ​សាកសួរ​។​