សៀមរាប : កិច្ចប្រជុំខាងលើនេះត្រូវបានប្រារព្វធ្វើឡើងក្រោម ការដឹកនាំប្រជុំលោក ឩត្តមសេនីយ៍ត្រី ប៉ុល ខេមរា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌនៃអគ្គស្នងការដ្ឋានគរបាលជាតិ លោកវរសេនីយ៍ឯក ថង សាគុណ ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមប្រជុំពីសំណាក់អស់លោក លោកស្រី ជានគរបាលចំណុះការិយាល័យកណ្តាលនគរបាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានចូលរួមយ៉ាងច្រើនផងដែរ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនាឱកាសនោះលោក ឩត្តមសេនីយ៍ត្រី ប៉ុល ខេមរា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌនៃអគ្គស្នងការដ្ឋានគរបាលជាតិ បានមានប្រសាសន៍ថាគោលបំណងសម្ខាន់ក្នុងកិច្ចប្រជុំនេះគឺដើម្បីយើងទាំងអស់គ្នារិះរកនូវចំណុចខ្លាំងនិងចំណុចខ្សោយក្នុងការអនុវត្តនូវតួនាទីភារះកិច្ចស្នូលរបស់ខ្លួនលើការ ការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សង្គមជូនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍គ្រប់ជាតិសាសដែលនិងមកចូលរួមលេងកំសាន្តនូវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើងដែលនិងឈានចូលមកដល់នាពេលខាងមុខឆាប់ៗនេះ ពិសេសគឺព្រឹត្តិការណ៍អង្គរសង្ក្រាន ផ្ទាល់តែម្តង។
ដោយលោក ឩត្តមសេនីយ៍ត្រី ប៉ុល ខេមរា បានធ្វើការសុំណូមពរដល់កម្លាំងជំនាញទាំងអស់ចំណុះឲ្យការិយាល័យកណ្តាលនគរបាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបត្រូវមានការប្រុងប្រយ័ត្ននិងត្រូវមានការទទួលខុសត្រូវខ្ពស់ដោយឈរ លើស្មារតីប្រុងប្រយ័ត្នជានិច្ចនៅតាមដោលដៅនិមួយៗពិសេសត្រូវកំណត់មុខសញ្ញាដែលទើបនិងចេញពីព័ន្ធធានាគារឲ្យបានច្បាស់លាស់និងត្រូវចូលរួមសហការណ៍គ្នា
និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ទើបយើងអាចធានាបាននូវការ ការពារថែរក្សា សន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធា្នប់សាធារណះជូនដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍គ្រប់ជាតិសាសដែលមកចូលរួមលេងកំសាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើងពិសេសគឺព្រឹតិ្តការណ៍អង្គរសង្ក្រាននេះប្រកបដោយភាពសប្បាយរីករាយ និងប្រកបដោយ សុវត្ថិភាពល្អ គ្រប់ពេលវេលាផងដែរ ៕ ដោយ លោក ខេង ខេមរា